Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បង្ក្រាប​ករណី​បើក​ល្បែង​សុី​សង​ខុសច្បាប់​តាម​ប្រព័ន្ធ​អុិ​ន​ធើ​ណិ​ត ខ្លួន​ជនសង្ស័យ​ចំនួន ០៧​នាក់​ ជា​ជនជាតិ​ចិន​

spot_img

​សៀមរាប​៖ លោក​ទិ​ត្យ ណា​រ៉ុង ស្នងការ​នគរបាល​ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា នៅ​ល្ងាច ថ្ងៃទី​០១ ខែសីហា ឆ្នាំ​២០១៩ កម្លាំង​សមត្ថកិច្ច​នគរបាល​យើង បាន​បង្ក្រាប​ករណី​បើក​ល្បែង​សុី​សង​ខុសច្បាប់​តាម​ប្រព័ន្ធ​អុិ​ន​ធើ​ណិ​ត (Game Online) ដែលមាន​ទីតាំង​ស្ថិត​នៅផ្ទះ​លេខ ១៧ ផ្លូវ​៨ បុរី ដឹ​ព្រី​មៀ​ភែ​លេស ភូមិ​គ្រួស សង្កាត់​ស្វាយដង្គំ ក្រុង​/​ខេត្តសៀមរាប ។

​លោក​បាន​បន្តថា ការបង្ក្រាប​នេះ ដឹកនាំ​សម្របសម្រួល​នីតិវិធី​ដោយ​លោក រៀម ច័ន្ទ​ម្នី ព្រះរាជអាជ្ញារង អម​សាលាដំបូង​ខេត្តសៀមរាប ។ កម្លាំង​របស់​យើង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ០៧​នាក់ ភេទ​ប្រុស ជនជាតិ​ចិន រួម​នឹង​វត្ថុតាង កុំព្យូទ័រ​យួរដៃ ចំនួន ០៥​គ្រឿង​, ទូរស័ព្ទដៃ ចំនួន ១៥​គ្រឿង​, ម៉ូដឹម wifi ចំនួន ០៣, សុី​មកា​ត មួយចំនួន រួមទាំង​សម្ភារៈ​មួយចំនួនទៀត ។ ជនសង្ស័យ​បាន​បញ្ជូនមក​សាកសួរ​នៅ​ការិយាល័យ ។​
​បច្ចុប្បន្ន​សមត្ថកិច្ច​យើង​កំពុង​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ ៕​ ដោយ​៖​កូ​ឡាប​

 

spot_img
×