Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួន​បុរស​ម្នាក់​ពីបទ​រំលោភ​សេពសន្ថវៈ​លើ​កូនចុង រហូតដល់​ជនរងគ្រោះ​មាន​ផ្ទៃពោះ​ចំនួន​០៧​ខែ

spot_img

​ភ្នំពេញ ៖ នៅ​ថ្ងៃទី​១ ខែសីហា ឆ្នាំ​២០១៩ កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ស្ទឹងមានជ័យ​ទី​២ បាន​ស្រាវជ្រាវ​ចាប់​ឃាត់ខ្លួន​បុរស​ម្នាក់ ពាក់ព័ន្ធ​ករណី​រំលោភ​សេពសន្ថវៈ​លើ​កូនចុង​ជា​បន្តបន្ទាប់​រហូត​មាន​ផ្ទៃពោះ​៧​ខែ នៅ​ចំណុច​ផ្ទះជួល​ផ្លូវលំ ក្រុមទី​៩ ភូមិ​ព្រែក​ទាល់​១ សង្កាត់​ស្ទឹងមានជ័យ​ទី​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។

​ជនសង្ស័យ​មានឈ្មោះ ខេង ហាន អាយុ​៤២ ឆ្នាំ មុខរបរ​បុគ្គលិក​ស៊ិន​ទ្រី មាន​ទីលំនៅ​កន្លែងកើតហេតុ​(​ត្រូវជា​ឪពុកចុង​ជនរងគ្រោះ​) ។​

​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃ​មិន​ចាំ ខែមិថុនា ឆ្នាំ ២០១៨ វេលា​ម៉ោង​២៣​ម៉ោង​៣០​នាទី នៅ​ចំណុច​ផ្ទះជួល ផ្លូវលំ ក្រុមទី​៩ ភូមិ​ព្រែក​ទាល់​១ សង្កាត់​ស្ទឹងមានជ័យ​ទី​២ ជនរងគ្រោះ ឈ្មោះ ខ​.​ស​ភ អាយុ​១៦​ឆ្នាំ កំពុង​ដេក​នៅក្នុង​ផ្ទះ​(​ចំណុចកើតហេតុ​)​ជាមួយ​ប្អូន​តូចៗ​ចំនួន​២​នាក់ និង​រួម​នឹង​ជនសង្ស័យ​ផងដែរ ដោយ​ម្តាយ​របស់​ជនរងគ្រោះ​មិន​នៅផ្ទះ ។ ពេលនោះ​ជនសង្ស័យ​បាន​ចាប់​ជនរងគ្រោះ​គំរាម​មិន​ឲ្យ​ស្រែក និង​ធ្វើ​សកម្មភាព​រំលោភ​សេពសន្ថវៈ​រហូត​បានសម្រេច​ចំនួន​០៣​លើក និង​រំលោភ​ជា​បន្តបន្ទាប់​ទៀត រហូតដល់​ថ្ងៃទី​០១ ខែកក្កដា ឆ្នាំ​២០១៩ ជនសង្ស័យ​ឈប់​ចាប់​ជនរងគ្រោះ​រំលោភ​សេពសន្ថវៈ ដោយសារ​ជនរងគ្រោះ​មាន​ផ្ទៃពោះ​ចំនួន​០៧​ខែ ។​

​ប្រភព​ដដែល​បន្តថា រហូតដល់​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០១៩ ម្តាយ និង​ជីតា​ជនរងគ្រោះ​សួរ​ជនរងគ្រោះ​ដឹង​រឿង​ជនសង្ស័យ​ចាប់រំលោភ ទើប​នាំ​ជនរងគ្រោះ​មក​ដាក់​ពាក្យបណ្តឹង រហូត​ឈានដល់​ចាប់ខ្លួន​ជនបង្ក​ជា​ឪពុកចុង​យកទៅអនុវត្ត​តាម​នីតិ​វិធី ។​

​បច្ចុប្បន្ន ជនសង្ស័យ​ត្រូវបាន​ឃាត់ខ្លួន​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​ខណ្ឌមានជ័យ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី ៕​ ដោយ​៖​កូ​ឡាប​

spot_img
×