Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រព័ន្ធ​ចុះ​ទិដ្ឋាការ បញ្ជិកា​ផលិតផល​ឱសថ​តាម​ប្រព័ន្ធ​អន​ឡាញ​កម្ពុជា ត្រូវបាន​ប្រកាស​ដាក់​ឲ្យ​ប្រេី​ប្រាស់​ជា​ផ្លូវការ​

spot_img

​ភ្នំពេញ​៖ ដើម្បី​លើកកម្ពស់​ការងារ​គ្រប់គ្រង​ផលិតផល​ឱសថ និង​គ្រឿងសម្អាង​ឱ្យបាន​កាន់តែ​ប្រសើរ​បន្ថែមទៀត សំដៅ​ចូលរួមចំណែក​ក្នុងការ​លើកកម្ពស់​គុណ​ភាព​សេវា​សុខាភិបាល​ក្នុងប្រទេស លោក​សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បាន “​ប្រកាស​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​ប្រព័ន្ធ ចុះ​ទិដ្ឋាការ បញ្ជិកា​ផលិតផល​ឱសថ​តាម​ប្រព័ន្ធ​អន​ឡាញ​កម្ពុជា (Cambodia Pharmaceutical Online Registration System “CamPORS”) ដែល​បាន​ប្រព្រឹត្តទៅ​នៅ​សណ្ឋាគារ​ភ្នំពេញ ថ្ងៃទី​០១ ខែសីហា ឆ្នាំ​២០១៩ វេលា​ម៉ោង ០៣​រសៀល​ដោយមាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ​និង​មន្ត្រីរាជការ​នៃ​ក្រសួងសុខាភិបាល តំណាង​អង្គការ​សុខភាព​ពិភពលោក និង​សិក្ខាកាម​មកពី​គ្រឹះស្ថាន​ផលិត​ឱសថ គ្រឹះស្ថាន​អាហរ័ណ នីហរ័ណ​ឱសថ និង​គ្រឿងសម្អាង និង​ការិយាល័យ​តំណាង​គ្រឹះស្ថាន​ផលិត​ឱសថ​នៅក្រៅ​ប្រទេស​សរុប​ជាង​៣០០​នាក់​។

​លោក​សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បាន​ថ្លែងថា​៖ ការដាក់​ឲ្យ​ប្រេី​ប្រាស់​ប្រព័ន្ធ​អន​ឡាញ​នាពេលនេះ គឺ​ដើម្បី​លើកកម្ពស់​ការងារ​គ្រប់គ្រង​ផលិតផល​ឱសថ និង​គ្រឿងសម្អាង​ឱ្យបាន​កាន់តែ​ប្រសើរ​បន្ថែមទៀត សំដៅ​ចូលរួមចំណែក​ក្នុងការ​លើកកម្ពស់​គុណ​ភាព​សេវា​សុខាភិបាល​ក្នុងប្រទេស ហេី​យ​ការប្រើប្រាស់​ប្រព័ន្ធ​ចុះ​ទិដ្ឋាការ បញ្ជិកា​ផលិតផល​ឱសថ​តាម​ប្រព័ន្ធ​អន​ឡាញ​កម្ពុជា ហៅថា CamPORS ក៏​ជា​កំណែទម្រង់​មួយ​ដ៏​មាន​សារៈសំខាន់​និង​ជា​ប្រវត្តិសាស្ត្រ​នៃ​វិស័យ​សុខាភិបាល​កម្ពុជា ក្នុងការ​គ្រប់គ្រង​ផលិតផល​ឱសថ និង​គ្រឿងសម្អាង ផងដែរ​។ លោក​រដ្ឋមន្ត្រី បាន​លេី​កឡេី​ង​ផងដែរ​ថា​ក្រសួងសុខាភិបាល​បាន​អនុវត្តន៍​យ៉ាង​ខ្ជាប់ខ្ជួន​នូវ​អនុសាសន៍ និង​គំនិត​ផ្តួចផ្តើម​ដ៏​ខ្ពង់ខ្ពស់​នានា​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាពិសេស​គំនិត​ផ្តួចផ្តើម​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​ដែល​បាន​លើក​នៅក្នុង​សន្និសីទ​ថ្នាក់​តំបន់ ស្តីពី​ការប្រយុទ្ធប្រឆាំង​ឱសថ​ក្លែងក្លាយ និង​អន់​គុណភាព នា​ខែ​វិឆ្ឆិកា ឆ្នាំ​២០១៨ កន្លងទៅនេះ ហើយ​បាន​នឹង​កំពុង​បន្ត​អនុវត្ត​យ៉ាង​យកចិត្តទុកដាក់​បំផុត​នូវ​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល ដោយ​អនុវត្ត​នូវ​ផែនការ​យុទ្ធសាស្ត្រ​សុខាភិបាល​ឆ្នាំ​២០១៦-២០២០ រួមទាំង​ផែនការ អនុវត្ត​រួមគ្នា​រវាង​ក្រសួងមហាផ្ទៃ និង ក្រសួងសុខាភិបាល ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង​ឱសថ​ក្លែងក្លាយ និង​អន់​គុណភាព នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ទប់ស្កាត់​នូវ​ហានិភ័យ​សុខមាលភាព​ជូន​ប្រជាពលរដ្ឋ​។ ក្រសួងសុខា​ភិបាល បានដាក់​ចេញ​នូវ​យន្តការ​គ្រប់គ្រង ត្រួតពិនិត្យ ប្រយុទ្ធប្រឆាំង​ឱសថ និង​គ្រឿងសម្អាង ក្លែង​ក្លាយ និង​អន់​គុណភាព​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដូចជា​ ៖

− សហការ​ជាមួយ​ស្ថាប័ន​មាន​សមត្ថកិច្ច​ផ្សេងៗ​ទៀត​ក្នុងការ​ចុះបង្ក្រាប​ករណី ចែកចាយ ឬ​លក់​ផលិតផល​ឱសថ និង​គ្រឿងសម្អាង​ខុសច្បាប់​។

− ការប្រយុទ្ធប្រឆាំង​ការលក់​ឱសថ online ដែលជា​ផលិតផល​គ្មាន​ប្រភព​ច្បាស់លាស់ គ្មាន​ការទទួលស្គាល់​ពី ក្រសួង សុខា ភិ បាល ឬ​ក្លែងក្លាយ ដែល​អាច​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​ប្រជាពលរដ្ឋ​។

– ការ​ប្រេី​ប្រព័ន្ធ​អន​ឡាញ CamPORS និង QR Code ដេី​ម្បី​ងាយស្រួល​ក្នុងការ​ត្រួតពិនិត្យ ។

– និង​កិច្ចការ​ជា​ច្រេី​ន​ទៀត​ដែល​មិនបាន​រៀបរាប់​នៅពេលនេះ​។

​លោក​សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល ប្រកាស​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​ប្រព័ន្ធ ចុះ​ទិដ្ឋាការ បញ្ជិកា​ផលិតផល​ឱសថ​តាម​ប្រព័ន្ធ​អន​ឡាញ​កម្ពុជា លោកស្រី​វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល​និង​ជា​ប្រធាន​ដឹកនាំ​ក្រុមការងារ​អភិវឌ្ឍ​ន៌​ប្រព័ន្ធ​អន​ឡាញ CamPORS នេះ បាន​រាយការណ៍​អំពី​ដំណេ​ី​រការ​នៃ​ការរៀបចំ​និង​អភិវឌ្ឍ​ន៌​ប្រព័ន្ធ​ចុះ​ទិដ្ឋាការ បញ្ជិកា​ផលិតផល​ឱសថ​តាម​ប្រព័ន្ធ​អន​ឡាញ​កម្ពុជា តាំងពី​ដំណាក់កាល​ដំបូង​រហូតដល់​សម្រេច​បាន​លទ្ធផល​នៅថ្ងៃនេះ ដោយបាន​លើកឡើង​អំពី​អត្ថប្រយោជន៍​នៃ​ប្រព័ន្ធ​នេះ​ដែល​ប្រព័ន្ធ​នេះ​នឹង​ជួយ​កាត់បន្ថយ​បាន​នូវ​ការចំណាយ​ធុរៈកិច្ច​ផលិតផល​ឱសថ និង​គ្រឿងសម្អាង ធានាបាន​នូវ​តម្លាភាព គណនេយ្យភាព ប្រសិទ្ធភាព បង្កលក្ខណៈ​ងាយស្រួល ឆាប់រហ័ស អាច​ធ្វើបាន​គ្រប់ពេលវេលា និង​គ្រប់​ទីកន្លែង ព្រមទាំង​សម្រួល​ដល់​ភ្នាក់ងារ​ត្រួតពិនិត្យ​ឱសថ ក្នុង​ការចុះ​ត្រួតពិនិត្យ​ផលិតផល​ឱសថ និង​គ្រឿងសម្អាង​លើ​ទីផ្សារ ហេី​យ​លោកស្រី ព្រមទាំង​បញ្ជាក់​ផងដែរ​ថា​ក្រសួងសុខាភិបាល​នឹង​ចាប់ផ្តើម​អនុវត្ត​ប្រើ​ប្រព័ន្ធ QR Code នៅលើ​វិញ្ញាបនបត្រ និង​បានចេញ​ប្រកាស​របស់​ក្រសួង​រួច​ហេ​ី​យ​លេ​ី​ការបិទ​ឫ​ដា​ក់លើ​ប្រអប់​ផលិតផល ឱសថ និង​គ្រឿងសម្អាង នូវ QR Code ដើម្បី​ពង្រឹង​ការងារ គ្រប់គ្រង​ឱសថ ឧបករណ៍​បរិក្ខារ​ពេទ្យ និង​គ្រឿងសម្អាង​ដើម្បី​ងាយស្រួល​ក្នុងការ​គ្រប់គ្រង​និង​ត្រួត​ពិន​ត្យ​ផលិតផល​លើ​ទីផ្សារ​កម្ពុជា​។​

​ជាមួយគ្នា​នោះដែរ តំណាង​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​នៅ​កម្ពុជា លោកស្រី​វេជ្ជបណ្ឌិត Li Ailan ក៏បាន​អបអរសាទរ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា ក៏ដូចជា​ក្រសួងសុខាភិបាល​ចំពោះ​ការអភិវឌ្ឍ​ប្រព័ន្ធ​ចុះ​ទិដ្ឋាការ បញ្ជិកា​ផលិតផល​ឱសថ​តាម​ប្រព័ន្ធ​អន​ឡាញ​កម្ពុជា ប្រកបដោយ​ជោគជ័យ​។ នៅ​តំបន់​ប៉ាស៊ីហ្វិក​ខាងលិច​នៃ​អង្គការ​សុខភាព​ពិភពលោក​មានតែ​ប្រទេសមួយ​ចំនួន​តូច​ប៉ុណ្ណោះ​ដែល​ភាគច្រើន​មាន​ប្រាក់ចំណូល​ខ្ពស់​មាន​ប្រព័ន្ធ​អន​ឡាញ​នេះ​។ ដូច្នេះ កម្ពុជា ជា​ប្រទេសមួយ​ក្នុងចំណោម​ចំនួន​ប្រទេស​ចំនួន​ដ៏​តិចតួច​បំផុត​ដែល​បានដាក់​ឲ្យ​ប្រេី​ប្រាស់​ប្រព័ន្ធ​អន​ឡាញ​នេះ ហេី​យ​លោកស្រី​ក៏បាន​បន្ថែមទៀតថា ផលិតផល​ឱសថ​មាន​គុណភាព គឺ​មិនអាច​ខ្វះ​បាន​សម្រាប់​បង្ការ ព្យាបាល និង​ជួយសង្គ្រោះ​អាយុជីវិត​មនុស្ស ដូច្នេះ​បទ​ប្បញ្ញត្តិ​គឺ​ចាំបាច់​ដើម្បី​ធានាបាន​នូវ​គុណភាព សុវត្ថិភាព និង​ប្រសិទ្ធភាព ។ យើង​នឹង​គាំទ្រ​ដល់​ការកសាង​សមត្ថភាព​លើកកម្ពស់​បទ​ប្បញ្ញត្តិ និង​ខិតខំ​ប្រឹងប្រែង​របស់​ក្រសួងសុខាភិបាល​ដើម្បី​លើកកម្ពស់​ចំណេះដឹង និង​ជំនាញ​វិជ្ជាជីវៈ​ក្នុងការ​អនុវត្ត​និតិ​វិធី​ក្នុងការ​គ្រប់គ្រង​ផលិតផល ឱសថ​ឲ្យ​កាន់តែ​ល្អ​ប្រ​សេី​រ​ឡេី​ង​ថែមទៀត​។

​ជាទី​បញ្ចប់ លោក​សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បាន​ថ្លែងអំណរគុណ​ដល់​អង្គកា​រ​សុខភាព​ពិភពលោក ដែល​បាន​គាំទ្រ​ទាំង​ផ្នែក​បច្ចេកទេស និង​ហិរញ្ញវត្ថុ ដល់​ក្រសួងសុខាភិបាល និង​សូម​កោត​សរសើ​រ​ចំពោះ​ការខិតខំ និង​ដឹកនាំ​ដ៏​ល្អ ប្រកបដោយ​ប្រសិទ្ធិភាព​ខ្ពស់​របស់​លោកស្រី​វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល ព្រមទាំង​សហការី និង មន្ត្រី​នៃ​នាយកដ្ឋាន​ឱសថ ចំណីអាហារ បរិក្ខា​ពេទ្យ និង​គ្រឿងសម្អាង ទាំងអស់ ដែល​ធ្វើ​ឲ្យ​ប្រព័ន្ធ​នេះ​បាន​លេចចេញ​ជា​រូបរាង​ឡើង ព្រមទាំង​មន្ត្រី បុគ្គលិក ក្រោម​ឱវាទ​ក្រសួង សុខាភិបាល និង​ផ្នែក​ពាក់ព័ន្ធ​ទាំងអស់ ដែល​បាន យកចិត្តទុកដាក់​បំពេ​ញ​ភារកិច្ច អស់ពី​កម្លាំងកាយ កម្លាំងចិត្ត ដើម្បី​អនុវត្ត​ច្បាប់ និង​ភារកិច្ច​រៀងៗ​ខ្លួន​ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់​៕​ ​ដោយ​៖​កូ​ឡាប​

 

spot_img
×