Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កង​អាវុធហត្ថ​លេខ​៨៦១ ចូលរួម​បេសកកម្ម​រក្សា​សន្តិភាព​នៅ​ស៊ូដង់​ខាងត្បូង ត្រូវអនុវត្ត​ន៍​បទបញ្ជា​៤​ចំណុច​របស់សម្តេច​ហ៊ុន សែន

spot_img

​នៅ​ថ្ងៃទី​១ ខែសីហា ឆ្នាំ​២០១៩ លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ប៉ុល សារឿន ទេសរដ្ឋមន្ត្រី ទទួលបន្ទុក​កិច្ច​ការបញ្ជូន​កងកម្លាំង​ចូលរួម​បេស ក​កម្ម​អង្គ ការ​សហប្រជាជាតិ និង​លោកស្រី ប៉ូ​លីន តាមស៊ី​ស (Pauline Tamesis) អ្នក​សម្រប សម្រួល​អង្គការ​សហ​ប្រជា ជាតិ​ប្រចាំ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី ជូន​ដំណើរ​កង​អាវុធហត្ថ​លេខ ៨៦១ ចូលរួម​បេសកកម្ម​រក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ នៅ​សាធារណ រដ្ឋ​ស៊ូដង់​ខាងត្បូង នៅ​វិទ្យាស្ថាន​បណ្តុះបណ្តាល​កងក​ម្លាំ​ង​រក្សា​សន្តិ ភាព បោសសម្អាត​មីន និង​កាក​សំ ណ​ល់​សង្គ្រាម ខេត្តកំពង់ស្ពឺ​។​

​លោក ទេសរដ្ឋមន្ត្រី ប៉ុល សារឿន បាន​គូសបញ្ជាក់ថា បេសកកម្ម​រក្សា​សន្តិភាព​របស់​អង្គការ​សហ​ប្រជា​តិ គឺជា​ការវិនិយោគ​ដ៏​សំខាន់​មួយ​ទៅ លើ​សន្តិភាព និង​ស្ថិរភាព​ពិភពលោក ក្នុងន័យនេះ ទោះបី​ការរក្សា​សន្តិភាព​ជួបប្រទះ​នឹង​បញ្ហា​ប្រឈម​នានា​ដោយ​តួអង្គ​មិនមែន​រដ្ឋ បាន​បង្ក​សង្គ្រាម​ឧទ្ទាម​វាយ ប្រហារ​មកលើ​កងកម្លាំង​រក្សា​សន្តិភាព​របស់​កម្ពុជា បណ្តាលឱ្យ​បាត់បង់​ជីវិត​និង​ពិការ​ជាច្រើន​នាក់ ក៏ប៉ុន្តែ​វា​ពុំបាន​កែប្រែ​នូវ​ការប្តេជ្ញាចិត្ត​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​ដ៏​ប៉ិនប្រសប់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះ​រា ជាណា​ចក្រ​កម្ពុជា ក្នុង​ការបន្ត​វិភាគទាន​ចូលរួមចំណែក​ជាមួយ​សហគម ន៍​អន្តរជាតិ ក្នុងការ​បំពេញបេសកកម្ម​រក្សា​សន្តិភាព​ក្រោម​ឆត្រ​អង្គការ​សហ ប្រជាជាតិ​បានឡើយ ពីព្រោះ​វា​ជា​បុព្វហេតុ​រួម​ដ៏​ថ្លៃថ្លា​បំផុត​ចំពោះ​សន្តិភាព និង​ស្ថិរភាព​ពិភពលោក​។ លោក​បាន​បន្តទៀតថា យើងទាំងអស់គ្នា​ត្រូវ​ចូលរួម​ការពារ​នូវ​សុខសន្តិភាព​របស់​កម្ពុ​ជា​ឱ្យ​ស្ថិតស្ថេរ​គង់វង្ស​ជា​រៀងរហូត និង​ត្រូវ​ចូលរួម​បង្កើន​កិច្ចសហប្រតិបត្តិការ​ទប់ស្កាត់ និង​ប្រឆាំង​នូវ​ព័ត៌មាន​ក្លែងបន្លំ​បំផ្លើសការពិត​ពី​កម្ពុជា តាមរយៈ​ការផ្សាយ​ព័ត៌មាន​ពិត​ពី​កម្ពុជា ដើម្បី​បន្សាប​ព័ត៌មាន​ក្លែងបន្លំ​បង្ខូច​កិត្តិយស​កម្ពុជា ដែល​ធ្វើឱ្យប៉ះពាល់​ដល់​សន្តិ សុខ​ជាតិ​។ លោក​ទេសរដ្ឋមន្ត្រី​ក៏បាន​ផ្តាំ​ដល់​នាយទាហាន នាយទាហានរង និង​ពលទាហាន​ទាំងអស់​នៃ​កង​អាវុធហត្ថ​លេខ​៨៦១ ដែល​ត្រូវប្រកាន់យក​៖ ត្រូវអនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន​នូវ​អនុសាសន៍ ដែលជា​បទ បញ្ជា​៤​ចំណុច​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បានលើកឡើង ក្នុង​ពិធី​សំណេះសំណាល​ជូន​ដំណើរ​កងអនុសេនាធំ​លេខ​១៣៥ ចេញទៅ​បំពេញ​បេស​ក កម្ម​នៅ​ប្រទេស​ស៊ូដង់ កាលពី​ថ្ងៃទី ១២ ខែមេសា ឆ្នាំ​២០០៦ កន្លងទៅ​។ ត្រូវ​ឈរ​ជា​មជ្ឈមណ្ឌល​សាមគ្គី​ឯកភាព គោរព​វិន័យ ច្បាប់ បទបញ្ជា និង​រក្សា​ភាពថ្លៃថ្នូរ​កិត្តិយស​របស់​កងយោធពល​ខេមរភូមិន្ទ និង​ប្រទេសជាតិ​។ សិក្សា​ដក​ពិសោធន៍​រៀនសូត្រ ភាសាបរទេស​បន្ថែម និង​អភិវឌ្ឍ​សមត្ថភាព​ដើម្បី​ឆ្លើយតប​បេសកកម្ម​របស់ខ្លួន សំដៅ​សម្រេច​ភារកិច្ច​។​សិក្សា​ឱ្យបាន​ច្បាស់លាស់​ពី​ស្ថានភាព ភូមិសាស្ត្រ នយោបាយ និង​ការ​ប្រ ឈម​នៃ​បេសកកម្ម ដោយ​យកចិត្តទុកដាក់​រៀបចំ​កម្លាំង និង​ប្រុងប្រយ័ត្ន​ជានិច្ច​ចំពោះ​គ្រោះថ្នាក់​ផ្សេងៗ ដែល​អាច​កើតឡើង​ដោយ​ការប៉ះទង្គិច​រវាង​ក្រុម​ប្រដាប់អាវុធ ការ​វាយ​ពួនស្ទាក់ គ្រោះធម្មជាតិ និង​ជំងឺឆ្លង​ផ្សេងៗ​។ គោរព​ទំនៀមទម្លាប់​ទំនាក់ទំនង​ល្អ ជាមួយ​ប្រទេស​និង​ប្រជាជន​នៅ​ទី តាំង ដែល​កងកម្លាំង​យើង​បំពេញបេសកកម្ម និង​ជួយឧបត្ថម្ភ ចែក​រំ លែ​ក​ស្បៀងអាហារ សង្គ្រោះ ពិនិត្យ​ព្យាបាល​ជំងឺ និង​ការពារ​ប្រជាជន​នៅ​ទីនោះ​។ នេះ​គឺជា​កាយវិការ​ប្រកបដោយ​មនុស្សធម៌ គុណធម៌ ស័ក្ដិ​សមជា​កងយោធពល​ខេមរភូមិន្ទ ដែល​កើតចេញពី​ប្រជាជន​ធ្វើ​អ្វីៗ​ដើម្បី​ប្រជាជន​៕​ ដោយ​៖​កូ​ឡាប​

spot_img
×