Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គម្រោង​សាកល្បង​សម្រាប់​គ្រប់គ្រង​សំណល់​ប្លា​ស្ទិ​ក​ដែលមាន​រយៈពេល​៦​ខែ ដើម្បី​កាត់បន្ថយ​សំណល់​ប្លា​ស្ទិ​កនៅ​កម្ពុជា​

spot_img

​គម្រោង​សាកល្បង​សម្រាប់​គ្រប់គ្រង​សំណល់​ប្លា​ស្ទិ​ក​ដែលមាន​រយៈពេល​៦​ខែ​នេះ​បាន​បង្កើតឡើង​ក្នុង​គោល​បំណង​ដើម្បី​ធានា​ប្រសិទ្ធភាព​នៃ​ការគ្រប់គ្រង និង​កាត់បន្ថយ​សំណល់​ប្លា​ស្ទិ​កនៅ​កម្ពុជា​។​

​នៅ​ថ្ងៃទី​១ ខែសីហា ឆ្នាំ​២០១៩ លោក អ៊ាង សុផល្លែត រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន និង​ជា​ប្រធាន​ក្រុមការងារ​គ្រប់គ្រង​សំណល់​ប្លា​ស្ទិ​ក បាន​ដឹកនាំ​កិច្ចប្រជុំ​លើក​ទី​២ ស្តីពី «​ក្រុមការងារ​គ្រប់គ្រង​សំណល់​ប្លា​ស្ទិ​ក​» ដោយមាន​ការចូលរួម​ពី​លោក​ទិន ពន្លក អគ្គលេខាធិការ​នៃ​អគ្គលេខាធិការដ្ឋាន​ក្រុមប្រឹក្សា​ជាតិ​ដោយ​ចីរភាព នាយកដ្ឋាន​សេដ្ឋកិច្ច​បៃតង នៃ​អគ្គលេខាធិការដ្ឋាន ក​.​ជ​.​អ​.​ច​. នាយកដ្ឋាន​គ្រប់គ្រង​សំណល់​រឹង នៃ​អគ្គនាយកដ្ឋាន​គាំពារ​បរិស្ថាន នាយកដ្ឋាន​អប់រំ​បរិស្ថាន និង​នាយកដ្ឋាន​ព័ត៌មាន និង​ផ្សព្វផ្សាយ​បរិស្ថាន នៃ​អគ្គនាយកដ្ឋាន​ចំណេះដឹង និង​ព័ត៌មាន​បរិស្ថាន តំណាង​កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ (UNDP) តំណាង​ពី​វិទ្យាស្ថាន​អភិវឌ្ឍន៍​បៃតង​សកល​(GGGI) និង​កញ្ញា ឡូ​រ៉ា ម៉ម និង​តំណាង​ពី​ផលិតកម្ម Baramey Production សរុប​ចំនួន ២៥​នាក់​។

​លោក អ៊ាង សុផល្លែត បាន​ថ្លែងថា ​កិច្ចប្រជុំ​នេះ​មាន​គោលបំណង​ដើម្បី​ពិនិត្យ ពិភាក្សា លើ​វឌ្ឍនភាព នៃ​ដំណើរការ​គម្រោង និង បទ​បង្ហាញ​ពី​លទ្ធផល​សិក្សា​ស្រាវជ្រាវ​អនុ​ក្រឹ​ត​ថ្មី ស្តីពី​បំពង់​បឺត និង​ប្រអប់​ស្នោ របស់​អ្នកជំនាញ​គោលនយោបាយ UNDP និង​អនុសាសន៍ លើ​ការ​ការអនុវត្ត អនុ​ក្រឹ​ត​លេខ​១៦៨​ស្តីពី ការគ្រប់គ្រង​ថង់​ប្លា​ស្ទិ​ក​។​អង្គប្រជុំ​ក៏បាន​ពិភាក្សា កែសម្រួល និង​សម្រេច លើ​របៀប​វារ​:​សំខាន់​ផ្សេងៗ​ទៀត​ដូចជា បញ្ចូល​សមាសភាព​បន្ថែម ជា​ជន​បង្គោល​នៃ​ក្រុមការងារ​គ្រប់គ្រង​សំណល់​ប្លា​ស្ទិ​ក​នៃ​សេចក្តីសម្រេច​លេខ ០០៤ សសរ ក​.​ជ​.​អ​.​ច​. ដើម្បី​បង្កើន​ប្រសិទ្ធភាព​ផ្សព្វផ្សាយ និង​បញ្ជ្រាប​ចំណេះដឹង​ពី​ផលប៉ះពាល់​ប្លា​ស្ទិ​ក​ដល់​សាធារណជន​។​
​បន្ថែម​ខ្លឹមសារ​ផ្សព្វផ្សាយ​ចំណេះដឹង និង​វិធីសាស្ត្រ​ការកាត់បន្ថយ​ការប្រើប្រាស់​ថង់​ប្លា​ស្ទិ​ក តាម​ទីសាធារណៈ​នានា តាម​គ្រប់​រូបភាព លើ​បណ្តាញ​សង្គម ,booklet ,brochures …​ជាដើម​។ ពិភាក្សា​អំពី​ឯកសារ​បោះ​ពុ​ម្ភ ខ្លឹមសារ​គេហទំព័រ និង ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម Facebook សម្រាប់​ក្រសួងបរិស្ថាន​ផ្សព្វផ្សាយ​។ ពិភាក្សា​លើ​ការរៀបចំ​វេទិការ​ថ្នាក់ជាតិ​ក្នុង​ខែកញ្ញា ដើម្បី​បង្ហាញ​ពី​ការប្តេជ្ញាចិត្ត​របស់​ស្ថាប័នរដ្ឋ និង​ឯកជន និង​ក្នុង​ការចូលរួម​កាត់បន្ថយ​ប្លា​ស្ទិ​ក​ក្នុងប្រទេស​កម្ពុជា រូ​ម​មាន​ផែនការ​សកម្មភាព​នៃ​ស្នើ​រៀបចំ​ប្រគំ​តន្ត្រី​យក្ស​ប្លា​ស្ទិ​ក របស់ ឡូ​រ៉ា ម៉ម នៅ​កំឡុងពេល​បុណ្យ​អ៊ុំ​ទូក ជាដើម​។ សំណើ​របស់​អង្គការ UNDP លើ​ការបង្កើត​ប្រយោគ​ខ្លីៗ​ដើម្បី​បញ្ចូល​ទៅក្នុង​ស​ន្ទ​កថា​នៃ​កិច្ចប្រជុំ​កំពូល​រដ្ឋមន្ត្រី បរិស្ថាន​អាស៊ាន​នា​ខែតុលា ខាងមុខនេះ​។​

​សូមបញ្ជាក់ថា គម្រោង​សាកល្បង​សម្រាប់​គ្រប់គ្រង​សំណល់​ប្លា​ស្ទិ​ក​ដែលមាន​រយៈពេល​៦​ខែ​នេះ​បាន​បង្កើតឡើង​ក្នុង​គោលបំណង​ដើម្បី​ធានា​ប្រស​សិទ្ធ​ភាព​នៃ​ការគ្រប់គ្រង និង​កាត់បន្ថយ​សំណល់​ប្លា​ស្ទិ​កនៅ​កម្ពុជា​តាមរយៈ​ការរៀបចំ​ព្រាង​ផែនការ​យុទ្ធសាស្ត្រ បទបញ្ញត្តិ និង​ការត្រួតពិនិត្យ តាមដាន​វាយតម្លៃ​កា​រង​នុ​វត្ត​សកម្មភាព នៃ​យុទ្ធនាការ​ផ្សព្វផ្សាយ​ការគ្រប់គ្រង​សំណល់​ប្លា​ស្ទិ​ក ដើម្បី​លើកសំណើ​គោលនយោបាយ​ស្តីពី​ការគ្រប់គ្រង​ទុយោ និង​ប្រអប់​ស្នោ​៕​ ដោយ​៖​កូ​ឡាប

spot_img
×