Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាល​ក្រុង​ពោធិ៍សាត់ ឃាត់ខ្លួន​ជនសង្ស័យ​ ៣ ​នាក់ ពាក់​ព័ន្ធ​ជួញដូរ​គ្រឿងញៀន​ជាង ​៣​ គីឡូក្រាម​

spot_img

​ពោធិ៍សាត់ ៖ ជនសង្ស័យ​៣​នាក់​ត្រូវ សមត្ថកិច្ច​នគរបាល​ក្រុង​ពោធិ៍សាត់​បង្ក្រាប​ឃាត់ខ្លួន ពាក់ព័ន្ធ​ករណី រក្សាទុក និង​ដឹកជញ្ជូន​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ខុសច្បាប់ នៅ​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០១៩ វេលា​ម៉ោង​១១​និង​៤៨​នាទី នៅ​ចំណុច​ភូមិ​អូរ​ស្តៅ សង្កា​ត​ស្វាយ​អាត់ ក្រុង​ពោធិសាត់ ។

​លោក​វរសេនីយ៍ឯក យឹម ស៊ា​ង​ហៃ អធិការ​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​ពោធិ៍សាត់ បាន​ឲ្យ​ដឹងថា ដោយមាន​ការសម្របសម្រួល​ពី​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត សមត្ថកិច្ច​ធ្វើការ​ចាប់ ខ្លន​ជនសង្ស័យ​ទី​១-​ឈ្មោះ​ឡា​ច បុ​ន្នី ប្រុស អាយុ​២៨​ឆ្នាំ​រស់នៅ​ភូមិ​បាក់រទេះ ព្រៃ​ញី សាត់​, ទី​២-​ឈ្មោះ ជា ហូ​ស៊ីម ភេទ​ប្រុស អាយុ​២៣​ឆ្នាំ រស់នៅ​ភូមិ​បាក់រទេះ ព្រៃ​ញី ពោធិ៍សាត់ និង​ទី​៣-​ឈ្មោះ អ៊ឹម ឆៃលី ភេទ​ស្រី អាយុ​៤៩​ឆ្នាំ រស់នៅ​ភូមិ​អន្លង់​ហាប ឃុំ​កោះ​ជុំ​កណ្តៀង ក្រុង​ពោធិ៍សាត់ ខេត្តពោធិ៍សាត់ ។​

​ក្រោយពី​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​៣​នាក់​នេះ​សមត្ថកិច្ច​រកឃើញ​វត្ថុតាងៈ​គ្រឿងញៀន ICE ០៣​ដុំ ទម្ងន់ (៣០៨២​ក្រាម​), រថយន្ត​០១​គ្រឿង​, ជញ្ជីង​០១,​កាបូបដៃ​០១,​កាបូបស្ពាយ​០១, កាត​គ្រី​រថយន្ត​០៤​សន្លឹក​, អត្តសញ្ញាណ​ប​ណ្ណ័​០២​សន្លឹក​, ថង់​ច្រក​មួយចំនួន​, ស្លាក​លេខ​រថយន្ត 2D-8572 (០២​សន្លឹក​), ខ្សែក​០១​ខ្សែ​, ចិញ្ចៀន​០១​វង់​, ទូរ​សព្ទ័​០១​គ្រឿង​, លុយ​ខ្មែរ​(៨៦​ម៉ឺន​រៀល​), ស្បោង​ពណ៍​ខៀវ​០១​។​

​លោក​អធិការ​បាន​បន្តថា ជនសង្ស័យ រួមទាំង​វត្ថុតាង​សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​បញ្ជូន​មកកាន់​ការិយាល័យ​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី ៕​ ដោយ​៖​កូ​ឡាប​

spot_img
×