Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ត្រីនគរបាល​រូប​ណា ផ្តល់ព័ត៌មាន​ពី​ផ្ទៃក្នុង​អង្គភាព ឲ្យ​ទៅ​បុគ្គល​ណាមួយ ដោយ​គ្មាន​ការអនុញ្ញាត​ពី​ថ្នាក់ដឹកនាំ នឹងត្រូវ​ទទួល​ទណ្ឌកម្ម​

spot_img

​ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ុច សុខុន បាន​ថ្លែងថា ពីថ្ងៃ​នេះ​ទៅ​មន្ត្រីនគរបាល​រូប​ណា​ដែល​ផ្តល់ព័ត៌មាន​ផ្ទៃក្នុង​អង្គភាព​ទៅ​ឲ្យ​ត​តី​យ​ជន​ដោយ​គ្មាន​ការអនុញ្ញាត​នឹងត្រូវ​ទទួល​ទណ្ឌកម្ម​ស្របតាម​វិន័យ​លេខ​០០៦​របស់​កងកម្លាំង​នគរបាលជាតិ​។​

​នៅ​ថ្ងៃទី ១ ខែ សីហា ឆ្នាំ ២០១៩ ក្នុង​កិច្ចប្រជុំ បូកសរុប​ល​ទ្ឋ​ផល​ការងារ​ខែ កក្កដា ឆ្នាំ ២០១៩ និង​លើក​ទិសដៅ ការងារ​ខែ សីហា ឆ្នាំ ២០១៩ ដើម្បី​អនុវត្ត​បន្ត លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ុច សុខុន ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង បាន​មានប្រសាសន៍ថា ចាប់ពី​ថ្ងៃនេះ​តទៅ​មន្ត្រីនគរបាល​រូប​ណា ដែល​(​ផ្តល់ព័ត៌មាន​ពី​ផ្ទៃក្នុង​អង្គភាព​) ឲ្យ​ទៅ​បុគ្គល​ណាមួយ ដោយ​គ្មាន​ការអនុញ្ញាត​ពី​ថ្នាក់ដឹកនាំ មន្ត្រី​នគ​បាល​រូបនោះ នឹងត្រូវ​ទទួល​ទណ្ឌកម្ម​ស្របតាម​វិន័យ​លេខ​០០៦​របស់​កង កម្លាំង​នគរបាលជាតិ នៅពេលដែល​មានការ​ស៊ើបអង្កេត​ច្បាស់លាស់ ។

​លោក ឧ​ត្ត​ម​សេនីយ៍​ទោ ស្នងការ បាន​ថ្លែង​បញ្ជាក់​យ៉ាង​ដូច្នេះ បន្ទាប់ពី​កត់សម្គាល់​ឃើញថា ក្នុង​មួយរយ​:​ពេល​ចុង​ក្រោយនេះ បញ្ហា​អ្វី​បន្តិចបន្តួច​នៅក្នុង​ផ្ទៃក្នុង​អង្គភាព​នគរបាលជាតិ ក៏​មនុស្ស​ដទៃ​នៅក្រៅ​អង្គភាព​(​ដឹង​ដែរ​) ដែល បញ្ហា​នេះ ត្រូវបាន​មនុស្ស​មួយចំនួន​ដែលមាន​ចេតនា​បំផ្លិចបំផ្លាញ​សាមគ្គីភាព​ផ្ទៃក្នុង​នគរបាលជាតិ យកទៅ​បំផ្លើស​បំភ្លៃ បន្ថែមបន្ថយ​ខ្លឹមសារ ហើយ​ធ្វើការ​ផ្សព្វផ្សាយ​ជា​សាធារណ​:​ក្នុង​បណ្តាញ​ព័ត៌មាន​សង្គម បង្ក​ឲ្យ​មាន​ភាព​អាប់អួរ ភ័ន្តច្រឡំ​និង​បាត់បង់​កិត្តិយស​អង្គភាព និង​ចុងក្រោយ​ធ្វើ​ឲ្យ​មន្ត្រីនគរបាល​ក្នុង​អង្គភាព មើលមុខ​គ្នា​មិន​ចំ បាត់បង់​ជំនឿ​ទុកចិត្ត បាត់បង់​សាមគ្គីភាព​ផ្ទៃក្នុង និង​ជះ​ឥ​ទ្ឋិ​ពល​មិនល្អ​ដល់​ការដឹកនាំ​របស់​ថ្នាក់ដឹកនាំ​ស្នងការដ្ឋាន​ទាំងមូល ។​

​លោក​បាន​បន្តថា បើ​មន្ត្រី​រូបនោះ​ជា​ថ្នាក់ដឹកនាំ​វិញ គឺជា​មន្ត្រី​ដែល​មិនគួរ​ឲ្យ​ទទួលខុសត្រូវ​លើ​ការងារ​និង​ជា​អ្នកដឹកនាំ​ទេ​ព្រោះ​មន្ត្រី​រូបនោះ​ពោរពេញ​ដោយ​ការ​ច្រណែនឈ្នានីស​និង​ប្រកបដោយ​ការសង្ស័យ​គ្រប់​រឿង ដែល​ក្នុង​មួយជីវិត​របស់គេ មិនមាន​សេចក្តីសុខ​ឡើយ​។​

​សូមបញ្ជាក់​ជូន​ថា ស្របតាម​លក្ខន្តិក​: ដោយឡែក នៃ​ក្របខ័ណ្ឌ​មន្ត្រី​នគរបាលជាតិ​កម្ពុ​ុ​ជា ត្រង់​មាត្រា​ទី​២២​មាត្រា​ទី ២៣ និង​មាត្រា​ទី​២៤ បាន​ហាមឃាត់​ដាច់ខាត​ចំពោះ​ការ​ផ្តល់ព័ត៌មាន ដែលជា​ការសម្ងាត់​ខាង​វិជ្ជាជីវៈ របស់​នគរបាលជាតិ ទៅ​ត​តី​យ​ជន​ដោយ​គ្មាន​ការអនុញ្ញាត និង​វិន័យ​លេខ​០០៦ របស់​កងកម្លាំង​នគរបាលជាតិ បាន​ចែ​ពី​ការដាក់ទណ្ឌកម្ម ចំពោះ​មន្ត្រីនគរបាល​ជាតិ​ណា ដែល​ផ្តល់ព័ត៌មាន ដោយ​គ្មាន​ការអនុញ្ញាត ៕ ដោយ​៖​កូ​ឡាប​

spot_img
×