Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សាលា​រាជធានី​ភ្នំពេញ បាន​ព្រមាន​ចាត់​វិធាន ទៅលើ​គម្រោង​ជួបជុំ​សម្ដែង​មតិ របស់​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ ដើរ​មាន​ទំនោរ​ប្រឆាំង​រដ្ឋាភិបាល​

spot_img

សាលា​រាជធានី​ភ្នំពេញ បាន​ព្រមាន​ចាត់​វិធាន​ទៅលើ​គម្រោង​ជួបជុំ​សម្ដែង​មតិ​របស់​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ ប្រសិនបើ​សមាគម​មួយ​នេះ​នៅតែ​បន្ត​ការជួបជុំ​របស់ខ្លួន​នាពេលខាងមុខ​នោះ​។​

​កាលពី​ថ្ងៃ​អង្គារ​កន្លងមកនេះ សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ ដែល​ដឹកនាំ​ដោយ​លោក​រ៉ុង​ឈុន​អតីត​សកម្មជន​របស់​តី​ត​គណបក្ស​សង្គ្រោះ​ជាតិ បាន​ជូនដំណឹង​ទៅ​សាលា​រាជធានី​ភ្នំពេញ​ថា គ្រោង​ប្រមូលផ្ដុំ​សមាជិក ៧២​រូប សម្ដែង​មតិ​នៅ​ព្រឹក​ថ្ងៃទី​១៥ ខែសីហា​ខាងមុខនេះ ដើម្បី​ទាមទារ​ឲ្យ​ដោះលែង​លោក កឹម សុខា និង​លើកលែងទោស​លោក សម រង្ស៊ី​។​

​​សមាគម​នេះ ដែលមាន​ទំនោរ​ប្រឆាំង​ជាមួយនឹង​រាជរដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​សម្តេច​ហ៊ុនសែន បានលើកឡើង​នៅក្នុង​លិខិត​ជូនដំណឹង​របស់ខ្លួន​ថា ការដោះលែង និង​លើកលែងទោស​មេដឹកនាំ​បក្សប្រឆាំង​ទាំង ២​រូបនេះ នឹង​រក្សា​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពាណិជ្ជកម្ម​របស់​សហគម​ន៍​អឺរ៉ុប ក្រោម​គម្រោង «​អ្វី​គ្រប់យ៉ាង​លើកលែងតែ​អាវុធ​» ហៅ​កាត់​ថា EBA​។​

​ប៉ុន្តែ ក្នុង​លិខិត​មួយ​ផ្ញើ​ទៅ​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​នៅ​ថ្ងៃទី​១​សីហា​នេះ អភិបាល​រាជធានី​ភ្នំពេញ លោក ឃួ​ង ស្រេង ប្រាប់​ទៅ​សមាគម​វិញ​ថា មិន​អនុញ្ញាត​ឲ្យ​មានការ​ជួបជុំ​សម្ដែង​មតិ​នោះឡើយ ហើយ​ប្រាប់ថា ការជួបជុំ​នេះ ប្រឆាំងនឹង​សេចក្ដីសម្រេច ឬ​អំណាច​របស់​តុលាការ​។​

​រដ្ឋបាល​រាជធានី​ភ្នំពេញ​មិន​អនុញ្ញាតឱ្យ​សមាជិកសមាគម​គ្រូបង្រៀន​ឯករាជ្យ​ជួបជុំគ្នា​តវ៉ា​ទាមទារ​ដោះលែង​លោក​កឹម​សុខា​និង​ទណ្ឌិត​សមរ​ង្សុី​នៅមុខ​សាលាដំបូង​រាជធានី​ភ្នំពេញ​នា​ថ្ងៃទី​១៥​ខែសីហា​ឆ្នាំ​២០១៩​ខាងមុខនេះ​ទេ​។​ នេះ​បើ​យោងតាម​លិខិត​ឆ្លើយតប​ទៅ​សំណើ​របស់​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​នៅ​ថ្ងៃទី​០១​ខែសីហា​ឆ្នាំ​២០១៩​នេះ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ដែល​ចុះហត្ថលេខា​ដោយ​លោក​ឃួ​ង​ស្រេង​អភិបាល​រាជធានី​ភ្នំពេញ​ចុះ​ថ្ងៃទី​០១​សីហា​នេះ​។​

​ក្នុង​លិខិត​នេះ​បាន​បញ្ជាក់ថា ការ​ពុំ​អនុញ្ញាត​នេះ​ដោយសារតែ​សកម្មភាព​នេះ​ប្រឆាំងនឹង​សាលដីការ​របស់​តុលាការ​កំពូល​និង​រំលោភ​សមត្ថកិច្ច​របស់​ស្ថាប័ន​តុលាការ​ហើយ​ក្នុងករណី​មានការ​រឹងទទឹង​បន្ត​ជួបជុំ​បំពាន​លើ​សេចក្តីសម្រេច​របស់​សាលា​រាជធានី​ភ្នំពេញ​អាជ្ញា​ធរមាន​សមត្ថកិច្ច​នឹង​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​។​ចំពោះ​អ្នកដឹកនាំ​ការជួបជុំ​នេះ​ត្រូវ​ទទួលខុសត្រូវ​ទាំងស្រុង​ចំពោះមុខ​ច្បាប់​ជា​ធរមាន​។​

​សូមបញ្ជាក់ថា​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​ដែលមាន​លោក​រ៉ុង​ឈុន​ជាទី​ប្រឹក្សា​សមាគម​លោកស្រី​អ៊ុក​ឆា​យ៉ា​វី​ជា​ប្រធាន​និង​លោក​ឡុង​រី​ម​ជា​សមាជិក​គណៈកម្មាធិកា​រ​នាយក​នៅ​ថ្ងៃទី​៣០​ខែកក្កដា​ឆ្នាំ​២០១៩​បានដាក់​លិខិត​ទៅកាន់​អភិបាល​រាជធានី​ភ្នំពេញ​ដោយ​ជូនដំណឹង​អំពី​ការប្រមូលផ្តុំ​សម្តែង​មតិ​ដើម្បី​ទាមទារ​ឱ្យ​តុលាការ​ដោះលែង​លោក​កឹម​សុខា​។​

​ក្នុង​លិខិត​ជូនដំណឹង​ទៅ​រដ្ឋបាល​រាជធានី​ភ្នំពេញ​នេះ​សមាគម​បាន​បញ្ជាក់ថា​ការជួបជុំ​របស់​ពួកគេ​មិន​ត្រឹមតែ​ទាមទារ​ឱ្យ​ដោះលែង​លោក​កឹម​សុខា​នោះទេ​ពួកគេ​ក៏​ទាមទារ​ឱ្យ​លើកលែងទោស​ទណ្ឌិត​សមរ​ង្ស៉ី​ផងដែរ​៕​ ដោយ​៖​កូ​ឡាប​

spot_img
×