Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន ណែ​នាំឱ្យ​មន្ទីរ​ព័ត៌មាន​ខេត្ដ​ប៉ៃលិន ត្រូវ​ពង្រឹង​សាមគ្គីភាព​ផ្ទៃក្នុង​

spot_img

​រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន ណែនាំ​ដល់​ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្ដ​ប៉ៃលិន ដែល​ទើប​តាំង​តាំង​ថ្មី ត្រូវ​ពង្រឹង​សាមគ្គីភាព​ផ្ទៃក្នុង និង​ប្រមូលផ្តុំ​មន្ត្រី ក្រោម​ឱវាទ​មក​ធ្វើ​ការងារ​ជា​សមូហភាព​រួមគ្នា ព្រោះ​ការងារ​ព័ត៌មាន​មិនអាច​ធ្វើ​តែម្នាក់ឯង​បាន​នោះទេ ពិសេស​ត្រូវមាន​កិច្ចសហការ​ល្អ ជាមួយ​មន្ទីរ​ជុំវិញ​ខេត្ត និង​គ្រប់​បណ្តា​ស្រុក​នៅក្នុង​ខេត្ដ​។

​ក្នុង​ពិធី​ប្រកាស​កាសចូល​កាន់តំណែង​ប្រធាន​មន្ទីរ​ព័ត៌មាន ខេត្ត​ប៉ៃលិន កាលពី​ថ្ងៃទី​០១ ខែសីហា ឆ្នាំ​២០១៩ នៅ​សាលា​ខេត្ដ​ប៉ៃលិន លោក ខៀវ កាញារីទ្ធ រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​បាន​មានប្រសាសន៍ថា ការរួម​សហការ គ្នា​នេះ គឺ​ដើម្បី​អាចឆ្លើយតប​បាន​ទាន់ពេលវេលា ទៅនឹង​បញ្ហា​កើតមានឡើង​នៅ ក្នុង​ខេត្ត យើង​អាចឆ្លើយតប មក​ស្រាយ​ទាន់ពេលវេលា ពិសេស​ការបកស្រាយរ​បស់ មន្ទីរជំនាញ​ទាក់ទង​ទៅនឹង​រឿង​អ្វីមួយ​ឱ្យបាន​ច្បាស់លាស់​។ លោក​បាន​លើកឡើងថា ការដាក់​ប្រធាន​មន្ទីរ​ព័ត៌មាន​ថ្មី នាពេលនេះ គឺ​ដើម្បី​រៀបចំ​ឱ្យមាន​ជា​ស្ថានីយ​វិទ្យុ និង​ទូរទស្សន៍ ក្នុង​ខេត្ត​ប៉ៃលិន ពិសេស​ការរៀបចំ TV Onlione ព្រោះថា TV នេះ មានការ​ចំណាយ​តិច ប៉ុន្តែ​វា​មាន​ភាពងាយស្រួល​ក្នុង​ការបើក​មើល​បាន​នៅ​គ្រប់​ទីកន្លែង ទីណា​ពេលណា​ក៏បាន​។ លោក​រដ្ឋមន្ដ្រី​បន្ដថា ក្រសួង​ព័ត៌មាន​សហការ​ជាមួយ​ក្រុមហ៊ុន​ឯកជន គ្រោង​បង្កើតជា​ប្រព័ន្ធ​ទូរទស្សន៍ OTT ដែល​អាច​បើក​មើល​ការផ្សាយ​គ្រប់​ប៉ុស្តិ៍ ហើយក៏​អាច​មើល ត្រឡប់ក្រោយ​វិញ​បាន នូវ​កម្មវិធី​ផ្សាយ​រួច​រយៈពេល​១ សប្តាហ៍​។​

​លោក​រដ្ឋមន្ដ្រី​សង្ឃឹមថា លោក​អភិបាលខេត្ត នឹង​បន្ត​ជួយ​ដល់​មន្ទីរ​ព័ត៌មាន​ខេត្ត​ប៉ៃលិន ឱ្យ​កាន់តែ​រីកចម្រើន​បន្ថែម ទៅមុខទៀត ដើម្បី​ផ្សព្វផ្សាយ​ព័ត៌មាន និង​ដំណឹង​ផ្សេងៗ​ជូន​ប្រជាពលរដ្ឋ ក្នុង​ខេត្ត​បាន​ស្តាប់ ដឹង​នូវ​ព្រឹ​ត្ត​ការណ៍​ថ្មីៗ​ដែល​កើតមានឡើង នៅក្នុង និង​ក្រៅប្រទេស ជាពិសេស​ដំណើរការ​អភិវឌ្ឍ​នៅក្នុង​ខេត្ដ នៅ​ទូទាំងប្រទេស​។​

​លោក​ផាន់ ចាន់​ធុល អភិបាល នៃ​គណៈ​អភិបាលខេត្ត ប៉ៃលិន បាន​សម្ដែង​ការគាំទ្រ​ចំពោះ​ការសម្រេចចិត្ត​របស់​ក្រសួង ដែល​ព័ត៌មាន​បានផ្តល់​ការទុកចិត្ត តែងតាំង លោក យូ ពៅ ជា​ប្រធាន​មន្ទីរ​ព័ត៌មាន ដើម្បី​ដឹកនាំ​អង្គភាព​ព័ត៌មាន​នេះ ក្នុងការ​ចូលរួម​ជាមួយ​រដ្ឋបាលខេត្ត និង​រដ្ឋបាល​ក្រុង ស្រុក សង្កាត់ ឃុំ បន្ត​បំពេញភារកិច្ច​បម្រើ​ជាតិ និង​ប្រជាជន ទៅតាម​បេសកកម្ម​របស់ ក្រសួង គឺ ប្លែក លឿន ទុកចិត្តបាន នៅពេលណា នៅទីណា​ក៏បាន ព្រមទាំង​ទទួលបាន​ជោគជ័យ​ថ្មីៗ និង​ចូលរួម​ជំរុញ​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ​ក្នុង​ខេត្ត​ប៉ៃលិន​។ លោក​អភិបាលខេត្ត សង្ឃឹម​យ៉ាង​មុតមាំ​ថា លោក​ប្រធាន​មន្ទីរ​ព័ត៌មាន​ថ្មី នឹង​ខិតខំ​យក​អស់​កម្លាំងកាយ​ចិត្ត ក្នុងការ​បំពេញភារកិច្ច​ក្នុង​មុខតំណែង​នេះ ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ និង​បន្ដ​នូវ​សាមគ្គីភាព​ខ្ពស់​និង​ធ្វើឱ្យមាន​សុខដុម​នីយកម្ម​ក្នុង​អង្គភាព​ជាមិនខាន​។ លោក​បាន​ចូលរួម​ផ្តល់នូវ​គោល​គំនិត មួយចំនួន គឺ​ត្រូវ​យកចិត្តទុកដាក់​ក្នុង​ការងារ​គ្រប់គ្រង​ផ្នែក​ព័ត៌មាន​នេះ ឱ្យបាន​កាន់តែ​រឹងមាំ មាន​សាមគ្គីភាព ឯកភាព​ផ្ទៃក្នុង ដោយ​ត្រូវយក​គោលការណ៍​ប្រជាធិបតេយ្យ ធ្វើជា​ត្រីវិស័យ​ក្នុងការ​ដឹកនាំ​នោះ​គឺ​គោលការណ៍​សមូហភាព ដឹកនាំ បុគ្គល​ម្នាក់ៗ​ជា​អ្នកទទួលខុសត្រូវ​។​

​បើតាម​ព្រះរាជក្រឹត្យ ត្រូវបានតែងតាំង លោកស្រី ស្រ៊ី ចាន់​អេង អតីត​ប្រធាន​មន្ទីរ ព័ត៌មាន​ខេត្ត​ប៉ៃលិន ជាទី​ប្រឹក្សា​ក្រសួង​ព័ត៌មាន ហើយ​តាម​ប្រកាស​របស់​ក្រសួង​ព័ត៌មាន ត្រូវបានតែងតាំង លោក យូ ពៅ ជា​ប្រធាន​មន្ទីរ​ព័ត៌មាន​ព័ត៌មាន ខេត្ត​ប៉ៃលិន​ថ្មី ៕​ ដោយ​៖​កូ​ឡាប​

spot_img
×