Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្តី​ស្រែកយំ​បោក​ខ្លួន​ដូច​អក ពេល​ឃេី​ញ​ប្រពន្ធ​រកស៊ី​កោស​ជប់ ដេក​រួមរក្ស​ជាមួយ​ភ្ញៀវ​

spot_img

​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​ស្រែកយំ បោក​ខ្លួន​នៅមុខ​ហាងម៉ាស្សា​កោស​ជប់​៥៩ ពេល​បានមក​ឃេី​ញ​ប្រពន្ធ​របស់ខ្លួន កំពុង​ឡេី​ង​ឋានសួគ៌ជាមួយ​ភ្ញៀវ ដែល​មករក​សេវា​ម៉ាស្សា ។

​ទី​តាំងហាង​ម៉ាស្សា​យីហោ ម៉ាស្សា​កោស​ជប់​៥៩ នៅ​ជិត​គល់ស្ពាន​អាកាស​ស្ទឹងមានជ័យ ផ្លូវ​លេខ​២៧១ សង្កាត់​ស្ទឹងមានជ័យ​ទី​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ បាន​បង្ក​ការភ្ញាក់ផ្អើល​ដល់​សមត្ថ​កិច្ច នៅវេលា​ម៉ោង​១២ និង​១០​នាទី​រំលងអធ្រាត្រ ឈានចូល​ថ្ងៃ​សុក្រ ទី​២ ខែសីហា ឆ្នាំ​២០១៩ ។​

​បុរស​នេះ ឈ្មោះ អុល ពេជ្រ អាយុ​២៨​ឆ្នាំ មុខរបរ​រត់​កង់​បី ស្នាក់នៅភូមិ​ឬ​ស្សី សង្កាត់​ស្ទឹងមានជ័យ​ទី​២ ខណ្ឌមានជ័យ និង​ប្រពន្ធ​ឈ្មោះ ស្រី និ​ច អាយុ​២៣​ឆ្នាំ មុខរបរ​បម្រើសេវា​ម៉ាស្សា​កោស​ជប់ នៅទីតាំង​កេី​ត​ហេតុនេះ ។ អ្នក​ទាំងពីរ​នាក់​មាន កូន​ពីរ​នាក់​នៅក្នុង​បន្ទុក កូន​បង​អាយុ​៤​ឆ្នាំ និង​កូន​ប្អូន​ទើបតែ​អាយុ​បាន​បួន​ខែ​ប៉ុណ្ណោះ ។​

​បុរស​អភ័ព្វ បាន​រៀបរាប់​ប្រាប់​សមត្ថកិច្ច​ថា ដោយសារ​ជីវភាព​ខ្វះខាត ប្រពន្ធ​បាន​សុំ​មក​ធ្វេី​ជា​នារី​ម៉ាស្សា​កោស​ជប់ ដេី​ម្បី​រក​កម្រៃ​បន្ថែម​ចិញ្ចឹម​គ្រួសារ ចំណែក​រូបគាត់រ​ត់ក​ង់​បី ។ នៅមុន​ពេល​កេី​ត​ហេតុ រូបគាត់​បានមកពីរ​ត់​កង់​បី ហេី​យ​បាន​ចូលមក​ទីតាំង​ម៉ាស្សា ដែលជា​កន្លែង​ប្រពន្ធ​ធ្វេី​ការ ដេី​ម្បី​យកលុយ​ឲ្យ​ប្រពន្ធ​ទុក នៅពេល​មកដល់​មិន​ឃេី​ញនៅ​ជាន់​ក្រោម ទេី​ប​គាត់​ឡេី​ង​ទៅ​បន្ទប់​ជាន់​ទី​២ បើក​បង្អួច​មើល​ភ្លាម ស្រាប់តែ​ឃើញ​ប្រពន្ធ​កំពុងតែ​រួមរ័ក​ជាមួយ​ភ្ញៀវ ធ្វើ​ឲ្យ​គាត់​ចង់​គាំងបេះដូង​ស្លាប់​។​

ក្រោម​ការសួរនាំ និង​មានការ​សម្របសម្រួលពី​សមត្ថកិច្ច​នគរបាល ប៉ុស្តិ៍​ស្ទឹងមានជ័យ​ទី​២ បុរស​ជា​ប្តី មិនបាន​ប្តឹងផ្តល់​ប្រពន្ធ​នោះទេ គ្រាន់តែ​ចង់​ឲ្យ​ប្រពន្ធ​ឈប់​ធ្វើ​បែបនេះ​ទៀត​៕​ ដោយ​៖​កូ​ឡាប​

spot_img
×