Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រៅពី​សភា គឺមានតែឧត្តមក្រុម​ប្រឹ​ក្សាទេ ដែលអាចកោះអ​ញ្ជើ​ញ ក្រសួងនានាមក​បំ​ភ្លឺបាន​

spot_img

ភ្នំពេញ៖ អ្នកនាំពាក្យរា​ជរដ្ឋាភិបាលលោក ផៃ ស៊ីផាន បានបញ្ជាក់ជូនបណ្ដាញសារព័​ត៌​មាន និង មិត្តអ្នកលេ​ង​ហ្វេសប៊ុ​ក (FBFs) ឲ្យ​បានជ្រាបថា ក្រៅពីសភា គឺមានតែឧត្តមក្រុម​ប្រឹ​ក្សាទេ ដែលអាចកោះអញ្ជើញក្រ​សួ​ងនានា​មកបំ​ភ្លឺបាន។ នេះបើតាមការលើកឡើ​ង​រប​ស់លោកតាមរយៈបណ្ដា​ញ​សង្គមហ្វេ​សប៊ុ​ក ។

កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ក្រោមអ​ធិបតីភាពដ៏ខ្ពង់​ខ្ព​ស់របស់ សម្តេចអគ្គមហាសេ​នា​បតីតេ​ជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃ​ព្រះ​រាជាណាច​ក្រកម្ពុជា បានសម្រេចអនុម័ត​ទាំ​ងស្រុងដោយគ្មានការកែប្រែ​ ​លើសេចក្តីព្រា​ង​ច្បាប់ស្តី​ពី “របបសន្តិសុ​ខ​សង្គម​”។

លោកក៏បានបន្ថែមទៀតថា កិ​ច្ចប្រជុំពេញអង្គគណៈរ​ដ្ឋ​មន្រ្តី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់​រ​បស់សម្តេចអគ្គមហាសេនា​ប​តីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃ​ព្រះរាជាណាចក្រកម្ពុជា ​មានតែយ​ន្តការ ឧត្តមក្រុម​ប្រឹក្សា​ពិគ្រោះ និងផ្តល់យោបល់​ទេ​ ដែលមានសុព​ល​ភាព ក្នុងការកោះហៅ ក្រសួ​ង ស្ថាប័នរដ្ឋមកសាកសួរតែ​ប៉ុ​ណ្ណោះ ក្រៅពីសភា។ យន្តការនេះ នៅតែបើកចំហសម្រា​ប់​គណប​ក្សដទៃ​ទៀត ក្នុងការចូលរួមជា​សមា​ជិកតា​មរយៈការស្នើសុំជាសមាជិ​ក។

លោក ផៃ ស៊ីផាន រដ្ឋម​ន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភា​ពអ្ន​កនាំពា​ក្យរាជរដ្ឋាភិបាល បានឱ្យដឹងថា ក្នុងកិច្ចប្រជុំនោះសម្តេច​តេជោ ហ៊ុន សែន ក៏បានបញ្ជាក់ដែរ​ថា ឧត្តម​ក្រុមប្រឹ​ក្សាពិគ្រោះ និងផ្តល់យោប​ល់ នៅតែ​បើកចំហ សម្រាប់គណ​បក្ស​ដទៃទៀត ដែលចង់ចូលរួ​ម​ជាសមា​ជិក៕ ដោយ៖កូឡាប

spot_img
×