Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បញ្ជូ​នជន​សង្ស័យ​ចំនួន​៤នាក់ និងវត្ថុតាងទៅសាលា​ដំ​បូងខេ​ត្តព្រះ​សីហ​នុបន្ត​នីតិ​វិធី

spot_img

ខេត្តព្រះសីហនុ៖ កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៩ កងរាជអាវុធហត្ថខេត្តព្រះ​សី​ហនុ បានកសាងសំណុំ​រឿ​ងបញ្ជូន​ជន​សង្ស័យចំនួន ៤នាក់ ព្រមទាំង​វត្ថុតាងទៅសាលាដំបូងខេត្តព្រះសីហនុ​ ពាក់ព័ន្ធករណីជួញ​ដូ​រគ្រឿង​ញៀន ដែលបង្រ្កាប​ បានកាល​ពីថ្ងៃ​ទី៣០ ខែកក្កដា ឆ្នាំ២០១៩ ​នៅចំ​ណុច​ភូមិ៤ សង្កាត់លេខ៤ ​ក្រុងព្រះសីហនុ។

សមត្ថកិច្ចកងរាជអាវុធហ​ត្ថខេ​ត្តព្រះ​សីហនុ បានបញ្ជាក់ថា ជនសង្ស័​យ​មានឈ្មោះ​៖
ទី១- ឈ្មោះ​ ម៉ា​ សុខទី ភេទ​ប្រុស​អាយុ​ ១៩ឆ្នាំ មុខរបរបុគ្គលិក កាស៊ីណូ មានទីលំនៅប​ច្ចុប្ប​ន្ន នៅផ្ទះជួលអូរ​១​ សង្កា​ត់លេខ​៤ ក្រុងព្រះសីហនុ

២ -ឈ្មោះគន្ធ សុវណ្ណ​ ភេទ​ប្រុស​ អាយុ​៣៦ឆ្នាំ​ មុខរបរ​បើកបរ ទីលំនៅបច្ចុប្បន្ននៅផ្ទះជួ​ល​អូរ​២ស​ង្កាត់​​លេ​ខ៤​ ក្រុងព្រះសីហ​នុ​ ។
៣ -ឈ្មោះវង្ស​ រាជ​ភេទ​ប្រុស​ អាយុ​១៧ឆ្នាំមុខរបរ​​​ជាងម៉ូតូ ទីលំនៅបច្ចុប្បន្នភូ​មិ៤ សង្កា​ត់​​លេខ៤ ក្រុង​ព្រះសីហ​នុ

៤ -ឈ្មោះវ៉ន សុខ​​អាយុ​១៩ឆ្នាំ ភេទប្រុស​មុខរបរ​​ជាង​សំណ​ង់ ទីលំនៅបច្ចុ​ប្ប​ន្នភូមិ​៣ សង្កាត់​លេ​ខ៤. ក្រុងព្រះ​សីហ​នុ

ចំណែកវត្ថុតាងរួមមាន៖ ថ្នាំ​ញៀនម្សៅ​ចំនួ​ន៣១ កញ្ចប់ទម្ងន់២.៤៨ក្រាម (​ទម្ងន់សុទ្ធ), ទូរស័ព្ទចំនួន​ ៣គ្រឿង , ប្រាក់រៀល ចំនួន ៥០.០០០រៀល ,ប្រាក់ដុល្លាចំនួន ២០$ និងម៉ូតូចំនួន ២គ្រឿង៕ ដោយ៖ ដែន សីមា

spot_img
×