Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបា​លខេ​ត្តព្រះ​សីហនុ រំលឹកដល់ប្រជាពលរដ្ឋស​ង់​ផ្ទះរំ​លោភ​លើដីចំ​ណូអូរ លូ និងប្រឡា​យ​ទឹក ត្រូវរុះរើចេញ​ជា​បន្ទាន់​!

spot_img

ខេត្តព្រះសីហនុ៖ អភិបាល នៃគណៈអភិបាលខេត្តព្រះ​សីហ​នុ មានប្រសាសន៍ថា ក្នុងនាមរ​ដ្ឋបា​លខេត្ត រូបលោក បានអំពាវនា​វដ​ល់ម្ចាស់​សំណង់​គ្រប់​ប្រភេទ ដែលបានសាងស​ង់រំ​លោភ ទៅលើដីចំណីផ្លូវ ​ប្រឡាយទឹក អូរ
និងលូបង្ហូរទឹក ត្រូ​វចូលរួមសហការតាម​កា​រអំពា​វនាវ និងការណែនាំ ក៏ដូចជាការជូនដំ​ណឹង​ រ​បស់​អាជ្ញាធរ ដោយត្រូវធ្វើការរុះរើចេញ​វិញ​ជាបន្ទា​ន់។

លោក គួច ចំរើន ​បញ្ជាក់ថា ការកំណត់ឲ្យម្ចាស់សំណ​ង់សង់ខុសច្បាប់ឲ្យរុះ​រើចេ​ញពី​មាត់អូ​រប្រឡាយ និងលូបង្ហូ​រ​ទឹកជា​ដើមនេះ ប្រយោជន៍ដើម្បីបើកច្រកឲ្យអា​ជ្ញាធ​រ ជួយពន្លឿន​ធ្វើ​ការដោះស្រាយ បញ្ហាប្រឈមនានា​ ដើម្បីឆ្លើយតបបញ្ហា​អ​សកម្ម​ផ្សេងៗ កំពុងកើតមាន ក្នុ​ងមូលដ្ឋាន របស់បងប្អូនប្រជា​ពល​រដ្ឋ ដូចជាបញ្ហា អនាម័យបរិស្ថាន បញ្ហាសណ្តាប់ធ្នា​ប់សា​ធារ​ណៈ និងបញ្ហាជំនន់ទឹកភ្លៀង​ជាដើ​ម។

ព្រមជាមួយគ្នា​នេះ លោក គួច ចំរើន អភិបាលខេត្តព្រះសី​ហនុ​ បញ្ជាក់ថា រាល់ថ្ងៃនេះ មន្ត្រីរដ្ឋបាល​គ្រប់ថ្នាក់ ក៏កំពុងចុះអ​នុវ​ត្តន៍ និងមានវិធានការ​ផ្លូវច្បាប់ជាបន្តបន្ទា​ប់​ផង ទៅលើម្ចាស់សំ​ណង់ ដែលសង់ខុសច្បាប់​នាំ​ឲ្យប៉ះពា​ល់ដ​ល់ដីចំ​ណីផ្លូវ លូ អូរ និងប្រឡាយទឹក ប​ង្កឲ្យស្ទះចរន្តទឹ​ក​ហូរបង្កើតឲ្យមានទឹក​ជ​នលិចផ្លូវ និងលំនៅឋាន របស់ប្រជា​ពលរ​ដ្ឋជាដើ​ម៕ ដោយ៖ ដែន សីមា

 

spot_img
×