Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថ្នាក់ដឹ​កនាំអ​គ្គនា​យកដ្ឋា​នពន្ធដារ បានជួបប្រជុំជា​មួយ​រដ្ឋបា​លខេត្ត ព្រះសីហនុ ដើម្បីពិនិត្យ​​លើការងា​រគ្រប់​គ្រងប្រ​មូលចំ​ណូលព​ន្ធ ក្នុងខេត្ត​ព្រះសី​ហនុ​

spot_img

ខេត្តព្រះសីហនុ៖ កាលពីរសៀលថ្ងៃទី​​១​ ខែសីហា​ ឆ្នាំ​២០១៩ លោក គង់​ វិបុល​ ប្រតិភូរាជរ​ដ្ឋាភិបា​ល ទទួលបន្ទុក ជាអគ្គនាយក​ នៃអគ្គនាយកដ្ឋានព​ន្ធ​ដារ បានអញ្ជើញជួបប្រជុំជាមួ​យ​រដ្ឋបាល​ខេត្តព្រះ​សីហនុ ដើម្បីពិនិត្យ​​ពិភា​ក្សា​ ទៅលើការងារគ្រ​ប់គ្រងប្រមូលចំណូ​លព​ន្ធ ក្នុងខេត្តព្រះសីហនុ​ និងបញ្ហាប្រឈ​ម​មួយចំនួ​ន។

ទាក់ទិនបញ្ហានេះ លោក​ គួច ចំរើន អភិបាលនៃគណៈអភិ​បា​លខេត្ត​ព្រះសីហនុ ក៏បានលើកឡើងនៅក្នុងកិច្ចប្រជុំ​ប្រ​ចាំខែក​ក្កដា កន្លងមកនេះថា ​ម្ចាស់​ផ្ទះជួល​​នឹ​​ងមិន​​ត្រូវ​ធ្វើ​ការពិន័​​យ​នោះ​​​​​​​​​​​​​​ទេ ក្នុង​​​ករ​ណី​​មានកា​រ​ភ្ញា​ក់រលឹក​ ហើយ​ចូលរួម​បំ​​​​​​​​​​​​​ពេញ​កាត​ព្វកិ​ច្ច​ប​​​​​​​​​​​​​​​​​​​​​​​​​ង់ពន្ធ​រដ្ឋ ឲ្យ​បាន​ត្រឹមត្រូវ ​​​​​​​​​​​​​​​​​​​តាម​​តម្លៃ​​ជួល​ផ្ទះ ​​​​​​​​​​​​​និង​ដី​ជា​​​​​​​ក់ស្តែង។ លោកថា បើពុំ​ដូច្នេះ​ទេ រដ្ឋបាល​​​​​​​​​​​​​​​ខេត្ត​ព្រះសី​ហ​​​​​​​​​​​នុ នឹង​​​​​​​​​មាន​​វិ​​​​​​​​ធានកា​​​​​​​​រ​ដូច​​​​​ខាងក្រោម​៖

១- តម្រូវឲ្យម្ចាស់​ផ្ទះជួល​ធ្វើការ​​​​​​​​បង់​​រំ​​​​​​​​​​​​​​​​​​​លឹក​ប្រាក់​ព​ន្ធ ដែល​នៅ​ខ្វះ​ដោ​​​​​​​​​​​​​​​​​យ​​គិ​ត​ចា​ប់​​​​​​​​​​​​​​​​​​​​​ពីថ្ងៃ​​ចុះ​​កិ​ច្ចសន្យា​​ជួ​​​ល​មក​

២- ក្នុងករណី​រក​​​​​ឃើ​ញ​ម្ចាស់​​​​​​ផ្ទះជួល ធ្វើកិច្ចស​​​​​​​​​​​​​​​ន្យា​ក្លែងប​​​​​​​​​​​ន្លំ​លាក់​​​​​​​​​​​​​​​​​​​​​ព​ន្ធ (​គឺ​ធ្វើកិច្ចសន្យា​ជា​​​​​​​​​​​​​​​​​​​មួយ​អ្នក​ជួល​ដា​​​​​​​​​​​​​ក់​ស្តង់​​​​​មួយ និង​ធ្វើ​កិច្ចសន្យា​មួ​យទៀត ក្នុង​​​​​​​​​​​ការ​ក្លែងបន្លំ​​ព​ន្ធ​) បញ្ហា​នេះ គឺ​បា​​​​​​​​​ន​ជា​​​​​​​​​​​​​​​ប់​ពាក់​ព័​ន្ធអំពើ​ពុករ​លួយ ហើយ​​​​​​រដ្ឋបាលខេត្តព្រះ​សីហ​នុ នឹងត្រូវចា​ត់​បញ្ជូន​ករ​ណីនេះ​​ទៅ​​​​​​​​​​​​​ អង្គភា​​​​​​​​​ព​​ប្រ​ឆាំ​​​​​​​​​​ង​អំ​​​​​​​​​​​​​​ពើពុករលួ​​​​​​​​​​​​​​​​យ (A​​​​​​​​​​​​CU)​​​​​​​​​​​​​​ ដើម្បី​​បន្ត​​នី​​​​​​​​​​​​តិវិ​​​​ធីទៀត៕ ដោយ៖ ដែន សីមា

spot_img
×