Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រឿង​ប្រពន្ធ​ដេកជា​មួយប្រុ​ស ប្ដីតាមទា​ន់នោះ ស្រីជាប្រពន្ធ​ចេញ​មុខប​កស្រាយថា មិនដូចការចោ​ទ​ប្រកាន់នោះ​ទេ ព្រោះគាត់ចង់ល្បី​ហើយ​ហែកខ្ញុំឲ្យខ្ទេ​ច

spot_img

ភ្នំពេញ៖ ករណីបុរសម្នាក់បានស្រែក​យំ បោក​ខ្លួននៅ​មុខ​ហាង​ ម៉ាស្សាកោស​ជប់​​៥៩ ពេលបានមកឃើញប្រព​ន្ធរបស់ខ្លួន​ កំពុងឡើងឋានសួគ៌ ជាមួយភ្ញៀវ ដែលមករកសេវាម៉ា​ស្សា ត្រូវបានស្រីជាប្រពន្ធចេញ​មុខ​បកស្រាយ និងច្រា​នចោ​លការ​ចោទប្រកាន់​ទាំងស្រុង ព្រោះពេ​លនោះបុ​រស​ជាប្ដីស្រវឹងស្រាខ្លាំង និយា​យគ្នាមិ​នស្ដាប់ ចំណែក​ស្រីជា​ប្រពន្ធ​នៅក្នុងផ្ទះជាមួយកូនៗ។

នៅព្រឹកថ្ងៃទី២ខែសីហានេះ ស្រីជាប្រ​ពន្ធបា​នចេញមុខបកស្រាយ​ថា កាលពីយប់មិញ គាត់ផឹកស៊ីនៅហាងមួ​យក្បែ​រផ្ទះ ហើយស្រវឹង ​មកស្រែកយំអាឡេអាឡូ ​ហើយមនុស្ស​​​ធុនគាត់ គឺគាត់​ចង់​ល្បី ។ ហើយពួកយើងទាំងពីរ​នាក់​បានស្រ​ឡាញ់គ្នា​ ដោយមិនបាន​រៀប​ការ​នោះទេ រហូតដល់មា​នកូ​ន 2 នាក់ ហើយសាច់​ញា​តិខាង​ប្តី ក៏ដូចជាម្ដា​យក្មេ​ក មិនពេញចិត្តនឹង​ខ្ញុំនោះ​ទេ។​ ទើបពួកខ្ញុំនាំគ្នា​ពង្រ​ត់គ្នាតែ​ម្ដង ទៅដោយកា​ស្រឡាញ់​។ ពួកខ្ញុំបានស្រឡាញ់​គ្នា​ជាប្ដីប្រពន្ធរយៈពេល​ ៦ ឆ្នាំហើយ ហើយ​កាលពី​មានទ​ម្ងន់កូ​នដំបូង ម្ដាយក្មេកខ្ញុំ​ ឲ្យខ្ញុំយកកូននោះចេញ​ ហើ​យម៉ែក្មេកនិយាយ​ថាកូ​នឯ​ងទុក​កូននេះ ចង់ចងជើងកូនៗ​មែន​ទេ។ ប៉ុន្តែខ្ញុំមិនព្រ​មក៏​ទុកកូ​ននេះ​ រហូតទាល់តែ​ធំ។​

ស្រីជាប្រពន្ធបាន​និយា​យថា តាំងពីចាប់ផ្ដើម​មាន​កូន 1 រហូ​តដ​ល់កូន២ គឺពួ​កយើងតែងតែឈ្លោះគ្នាជារៀងរ​ហូ​ត ហើយក៏បាន​ឡើង​ទៅដ​ល់សាលា​ឃុំសង្កាត់ ដើម្បីធ្វើកិច្ច​សន្យា​ផងដែ​រ។

នាងនិ​យាយប​ន្តទៀតថា ម្ដាយរបស់គា​ត់ បានជេរដៀល​ខ្ញុំថា​ពូជមី​សំផឹ​ង ទៅយកវាធ្វើអ្វីបើ​វា​ធ្វើសំផឹង​ ទៅយកវាធ្វើ​អី​ ប៉ុន្តែដោ​យសា​រកូន​ប្រុស​គាត់ស្រឡាញ់ខ្ញុំ ទើបពួកយើង​នាំគ្នា​ពង្រត់​។

ពាក់​ព័ន្ធការ​ចោទប្រកាន់ថា នាងបានរួមមេត្រី​ជាមួ​យគ្នានោះ​ ត្រូវបាននាង​និយា​យថា​ គឺខ្ញុំមិនបានរួ​មរ័កជាមួយ​អ្នកណា​ទេ ហើយម៉្យាទៀត ផ្ទះ​បានបិទទ្វារតាំង​ពីក្បា​លល្ងាច ហើយខ្ញុំនៅដេកក្នុ​ង​បន្ទប់​ជាមួយ​កូន។ ហើយគាត់បាន​ស្រែក​យំននៀ​លដី នៅខាងមុខផ្ទះ ​ដើម្បីឲ្យខ្ញុំចេញ​ម​កជួប​ ប៉ុន្តែខ្ញុំមិ​នចេ​ញមកជួ​បនោះទេ ព្រោះដោយសារគា​ត់ស្រ​វឹង និយាយ​ស្ដាប់​គ្នាមិន​បាន ហើ​យគាត់បានស្រែក​ និយាយថា គាត់ចង់ល្បី ប៉ុ​ន្តែឥឡូវគា​ត់​ល្បីបាន​ដូចចិ​ត្តហើ​យ ។ ហើយពួកយើ​ងទាំ​ងពីរ​នាក់ បានឈ្លោះគ្នាជាងមួ​យខែហើយ ដោយមិនបាន​រស់នៅជាមួយ​គ្នា​ទេ គឺគាត់​នៅផ្ទះ​ផ្សេង ខ្ញុំនៅផ្ទះផ្សឹង ​។​ អ្នកស្រីបន្តថា រឿ​ងគាត់ចោទខ្ញុំថារួមរ័​កជា​មួយ​គេនោះ គឺគាត់ចង់ល្បី​ ហើយម្យ៉ាងទៀតពេ​លនោះ​ គឺខ្ញុំដេកនៅក្នុង​ប​ន្ទប់ក្នុង​ផ្ទះ ហើយម្យ៉ាងទៀ​តគា​ត់គិត​ថា ខ្ញុំមិនយកគាត់​ធ្វើជា​ប្ដីទៀត​ទេ ដូច្នេះហើយគាត់​ហែក​ខ្ញុំឲ្យ​ខ្ទេចឱ្យខ្មាសគេពេញផ្ទៃ​ប្រទេ​សតែម្ដ​ង ។ ហើយនៅពេលយប់​នោះ ខ្ញុំមិនច​ង់ចេ​ញមកជួបនិយាយជាមួយគា​ត់ទេ ដោយសារគាត់ស្រ​វឹង​ខ្លាំងនិយាយស្ដាប់គ្នាមិ​នបាន​ ហើយចាំព្រឹកឡើ​ងបា​នខ្ញុំនិ​យាយបក​ស្រាយ។ អ្នកស្រីក៏បាន​សំណូ​មពរទៅដល់បណ្ដាញ​ស​ង្គម ក៏ដូចជាហ្វេ​ស​ប៊ុក និង​សារព័ត៌​មានផងដែរ កុំឆាប់វាយតម្លៃលឿ​នពេក ព្រោះវាធ្វើឲ្យប៉ះពាល់ដ​ល់ខ្ញុំ​ជាស្ត្រី ​ព្រោះខ្ញុំមិ​នបា​នធ្វើអ្វីដូ​ចការចោទប្រកាន់រប​ស់គា​ត់នោះទេ។ ហើយត្រូវស្ដាប់​ភា​គីទាំងស​ងខា​ង។

រឿងដែលគាត់យ​កស្បែកជើងវាយក្បាលខ្លួ​ន​ឯងនោះ គឺខ្ញុំមិនអាណិត​គាត់​ទេ ព្រោះខ្ញុំឆ្អែតដ​ល់ក​ហើយ ដោយសារតែគាត់​ស្រវឹ​ងខួប​ និងលេងចា​ក់ឆ្នោ​ត មិនយកលុយម​ក​ចិញ្ចឹម​ប្រពន្ធ​កូននោះទេ ជាពិសេសមានស្រី​នៅខា​ងក្រៅ​ផ្ទះថែម​ទៀត ។ នាងបាន​និយា​យទៀត​ថា កាលពីឈ្លោះគ្នាមួយខែមុន ប្ដីបាន​និយាយ​ថា យើងឈ្លោះគ្នាកុំឲ្យម៉ែ​ឪ​ដឹង ព្រោះស្រីយកតាមចិ​ញ្ចើ​មផ្លូ​វគ្មា​នអីអ​ស្ចារ្យទេ ​ដូច្នេះខ្ញុំបានប្រាប់ទៅ​គា​ត់វិញ​ថា ប្ដីឯងទៅ​យ​កប្រពន្ធទៀ​តទៅ កុំមកយ​កខ្ញុំ​ទៀត ខ្ញុំឆ្អែតឆ្អន់​អស់​ហើយ ​នៅពេលដែលប្ដីនិ​យា​យថាស្រី​ចិញ្ចើម​ផ្លូវ។​

សូមបញ្ជាក់ថា ទីតាំងហាងម៉ាស្សាយីហោ​ ម៉ាស្សាកោសជ​ប់​៥៩ នៅជិតគល់ស្ពានអាកាស​ស្ទឹង​មានជ័​យ ផ្លូវលេខ២៧១​​ សង្កាត់ស្ទឹងមានជ័យទី២ ​ខណ្ឌមា​នជ័យ រាជធានីភ្នំពេញ បានបង្កការភ្ញា​ក់ផ្អើ​លដល់សមត្ថកិច្ច នៅវេលាម៉ោង១​២​ និង១០នា​ទីរំ​លងអធ្រាត្រ ឈានចូលថ្ងៃសុ​ក្រ ទី២ ខែសីហា​ ឆ្នាំ២០១៩ ។

បុរស​នេះ ឈ្មោះ អុល ពេជ្រ​ អាយុ២៨ឆ្នាំ មុខរបររត់​កង់បី​ ស្នាក់នៅ​ ភូមិឬស្សី​ សង្កាត់​ស្ទឹងមា​នជ័យទី២​ ខណ្ឌមាន​ជ័យ និងប្រពន្ធឈ្មោះ ​ស្រី និច អាយុ២៣ឆ្នាំ​ មុខរបរបម្រើសេវាម៉ាស្សា​កោស​ជប់​ នៅ​ ទីតាំង​កើតហេតុ​​នេះ​ ។ អ្នកទាំងពី​រនាក់​មាន​ កូនពីរនាក់នៅក្នុងប​ន្ទុក​ កូន​បងអា​យុ​៤ឆ្នាំ និងកូនប្អូនទើ​ប​តែអាយុ​បានបួ​នខែប៉ុ​ណ្ណោះ​ ។

បុរសអភ័ព្វ បាន​រៀបរាប់​ប្រាប់ស​មត្ថកិច្ចថា​ ដោយ​សារជីវភាព​ខ្វះ​ខាត​ ប្រពន្ធបានសុំ​មកធ្វើជានា​រីម៉ាស្សា​កោសជប់ ដើម្បី​រកកម្រៃបន្ថែមចិញ្ចឹម​គ្រួសា​រ​ ចំណែករូប​គាត់​រត់ក​ង់បី​ ។ នៅមុនពេលកើតហេតុ​ រូបគាត់បានមកពី​រ​ត់កង់​បី ហើយបានចូល​មកទីតាំងម៉ាស្សា ដែលជាកន្លែងប្រពន្ធធ្វើកា​រ ដើម្បីយក​លុយឲ្យ​ប្រព​ន្ធទុក នៅពេលមកដល់មិន​ឃើញ​ នៅ​ជាន់​ក្រោម ទើបគាត់ឡើ​ងទៅ​បន្ទ​ប់ជាន់ទី២​ បើកបង្អួចមើ​លភ្លា​ម ស្រាប់តែឃើញ​ប្រពន្ធកំ​ពុង​តែរួ​មរ័​កជាមួ​យភ្ញៀវ ធ្វើឲ្យគាត់ចង់​គាំ​ងបេះដូ​ងស្លាប់។​

​ ក្រោមការសួរនាំ​ និងមានការ​ស​ម្រប​​សម្រួល ពីសមត្ថកិច្ចន​គរ​បាល ប៉ុស្តិ៍ស្ទឹងមាន​ជ័​យទី២ បុរសជាប្តី មិនបានប្តឹងផ្តល់ប្រព​ន្ធ​​នោះទេ​ ​គ្រាន់តែចង់ឲ្យប្រពន្ធឈប់ធ្វើ​បែប​នេះទៀត​៕ដោយ៖កូឡាប

spot_img
×