Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អគ្គិភ័យនៅ​ផ្សា​រទំនើបអូឡាំព្យា ដោយសារជាងផ្សារដែក

spot_img

ភ្នំពេញ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២ខែសីហានេះ បានរបា​យការណ៍​ទាំងស្រុ​ងករណីអគ្គិភ័យនៅ​ផ្សា​រទំនើបអូឡាំព្យា។ នៅម៉ោង៨:​៣០នា​ទី​ ថ្ងៃទី២​ ខែសីហា​ ឆ្នាំ២០១៩​ នៅក្នុងការដ្ឋានសំ​ណ​ង់អូឡាំ​ព្យា​ ដែលមានទីតាំង​ផ្លូវ​217 ភូមិ7 សង្កា​ត់វាល​វង់ ខណ្ឌ​7មករា​ មានករណីអ​គ្គិភ័យមួយ កើត​ឡើងនៅ​ចំណុចជា​ន់ក្រោមដី (សំណង់ស្ថិតត្រង់ទ​ល់​មុខវ​ត្តព្រះពុ​ទ្ធ) ករ​ណីឆេះនេះបណ្តាលមកពីឆ្ល​ងច​រន្តអ​គ្គិសនី។

នគរបាល បានឲ្យដឹងថា ប្រើប្រាស់​រថ​យន្ត​ពន្លត់​អគ្គិភ័​យចំនួ​ន32គ្រឿង ក្នុង1គ្រឿង​ រត់​ចំនួ​ន3ដង ប្រើប្រា​ស់ទឹ​កអ​ស់ចំនួន38.4000ម៉ែត្រគូប។ ផ្ទៃក្រឡា​ប​ន្ទប់ដែ​លឆេះ មាន​បណ្តោយ​ប្រវែ​ង20ម៉ែត្រ​ និង​ទទឹងប្រវែង20ម៉ែត្រ បណ្តាលឲ្យសម្ភារខូ​​ចខាត​គ្រឿងសំណង់មួយចំ​នួន។

ករ​ណីគ្រោះ​ថ្នាក់អ​គ្គិភ័យនេះ មិន​បង្កឲ្យមាន​រង​របួស ឬស្លាប់ឡើយ។

លោកឧត្តមសេនីយ៍ទោ នេត វន្ថា ប្រធាននា​យកដ្ឋា​នបង្ការ និងពន្លត់អគ្គិភ័យ ដែលចុះអន្ដរាគ​ម​ន៍ ជាមួយលោក មាន ចាន់យ៉ាដា អភិ​បាលរង​រាជធា​នីភ្នំ​ពេញ និងអ្នកគ្រប់គ្រ​ងផ្សា​រទំ​នើប The Olympia Mall បានឲ្យដឹងថា តាមការសន្និដ្ឋានជំហាន​ដំ​បូង មូលហេតុដែលនាំឲ្យមាន​គ្រោះអ​គ្គិភ័​យនេះ គឺផ្ដើមចេញ​ពីជា​ងផ្សារដែក ក្នុង​ឃ្លាំងស្ដុ​កស​ម្ភារ ហើយខ្ទាតកម្ទេចភ្លើងទៅប៉ះ​ជាមួ​យកេស​ស្នោ និង​ខ្សែភ្លើង​នៅក្បែរ​នោះ ទើបបង្កជាអគ្គិភ័យ​តែម្ដ​ង។

លោកឧត្តមសេនីយ៍ទោ ​នេត វន្ថា បានបន្ដទៀតថា នៅពេលមានភ្លើងឆេះភ្លា​មៗ ក្រុមជាងដែលកំពុងតែ​ផ្សារដែកនោះ​ បាននាំគ្នាយកបំពុងពន្ល​ត់អ​គ្គិភ័យ​បាញ់ដែរ ប៉ុន្ដែមិនអាចគ្រប់​គ្រង​ស្ថានកា​របាន ហើយពួកគេបានគេចចេ​ញ​ពីកន្លែ​ងឆេះ ដើម្បីរាយការណ៍ជូនសមត្ថកិ​ច្ចម​កជួ​យអន្ដ​រាគមន៍​ភ្លាមៗ។

ប្រធាននាយកដ្ឋានបង្ការ និងពន្លត់អគ្គិភ័យរូបនេះ បានបន្ថែមទៀតថា សម្រាប់ប្រតិបត្តិការនៃ​ការ​ជួយ​សង្គ្រោះវិញ សមត្ថកិច្ចមានផលលំបាកយ៉ាងខ្លាំ​ង ព្រោះតែស្ថានភាពបន្ទប់មានប​ណ្ដោយ​វែង ហើយស្ថានភាពឆេះនោះទៀ​តសោ​ត គឺសុទ្ធតែ​កេស​ស្នោ និងខ្សែ​ភ្លើង ដែលធ្វើឲ្យផ្សែងឈួល​ខ្លាំ​ង ពិបាកក្នុងការដកប​ង្ហើម​ពេលចូ​លសង្គ្រោះ។ ប៉ុន្ដែដោយសារសមត្ថកិច្ច​មាន​ជំនា​ញច្បាស់​លាស់ បានប្រើប្រាស់នូវបំពង់ខ្យល់ជំ​នួយ ពាក់ដើម្បីចុះ​ទៅបា​ញ់ពន្ល​ត់ទីតាំ​ងដែលមា​នភ្លើ​ងឆេះ៕ ដោយ៖កូឡាប

spot_img
×