Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថ្ងៃនេះ ភ្លៀង​មួយ​មេធំ ទឹកលិចផ្ទះប្រជាព​លរ​ដ្ឋ និងផ្លូវធ្វើដំណើ​រ​ស្ទើរមួ​យចំ​ហៀងក្រុង​ព្រះសីហ​នុ

spot_img

ខេត្តព្រះសីហនុ៖ នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០១៩នេះ ក្រុងព្រះសីហនុ មាន​ភ្លៀងធ្លា​ក់មួយ​មេធំ ​បណ្តាល​ឲ្យលំនៅឋានប្រជា​ព​លរដ្ឋ និងផ្លូវធ្វើ​ដំ​ណើរមួយ​ចំនួន នៅតំប​ន់ទំ​នាប ក្នុងក្រុងព្រះ​សីហ​នុ មានទឹក​ជន់​លិច​។

ទំនាបដែលត្រូវទឹ​កលិច​នោះ មាន ដូចជា៖ នៅស្ពានអូរសំ​អាត, តាមផ្លូវអឹលវី, និងតំបន់ទំនាប​ខ្លះទៀ​តក្នុង​សង្កាត់​លេខ​២ សង្កាត់លេខ៣ ​និង​សង្កាត់លេ​ខ៤។

ករណីជំនន់ទឹក​ភ្លៀងនេះ អាជ្ញាធរ​រដ្ឋ​បាលខេ​ត្តព្រះសី​ហនុ ក្រោមការ​ដឹ​កនាំប​ញ្ជាពី លោក គួច ចំរើន អភិបាល ​នៃគណៈ​អភិ​បាលខេត្ត​ព្រះសីហនុ បានដាក់ផែនកា​រ​ទៅមន្ត្រី​ក្រោមឱ​វាទ ឲ្យនាំយ​ក​គ្រឿងច​ក្រ ដើម្បីកាយ​បើក​ផ្លូវ​ទឹក ដើម្បីបង្ហូរ​ទឹក​ជន់លិច ជាពិសេសកំពុង​ដោះ​ស្រាយប​ញ្ហាសំណ​ង់ ដែលសង់រំលោ​ភ​លើដីចំ​ណីអូរ លូ និងប្រ​ឡាយ​ជាដើម៕ ដោយ៖ ដែន សីមា

spot_img
×