Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រីការបរទេសសហ​រ​​ដ្ឋអា​​មេរិក​ ស្វាគ​​មន៍​​ចំពោះកា​របដិសេធរប​ស់ក​ម្ពុ​ជា ​លើព័​ត៌មាន​ពា​ន់ព័​ន្ធនឹង​​វ​ត្តមាន​ នៃមូល​ដ្ឋានយោ​​ធា​ចិន នៅតំ​បន់ឈូ​ងសមុ​ទ្រក​ម្ពុ​​ជា

spot_img

ភ្នំពេញ ៖ សម្តេចតេជោ បានសម្តែងនូវការអប​អរសាទរ និងអរគុណរដ្ឋម​ន្ត្រី​ការប​រទេសអាមេរិក លោក Mike Pompeo ដែលបានផ្តល់យុត្តិធម៌សម្រា​ប់ក​ម្ពុជា ទទួលស្គាល់នូវការបកស្រាយ​រប​ស់កម្ពុជា មិនជឿតាមការផ្សា​យបំ​ប៉ោង និងបំភ្លៃរបស់កាសែតអាមេ​រិក​ The Wall Street Journal ថា មានមូលដ្ឋានទ័ពចិន​នៅស​មុទ្រ​រាម ក្នុងខេត្តព្រះសីហ​នុ។​

ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី នាព្រឹកថ្ងៃទី២សីហានេះ សម្តេច​អគ្គម​ហាសេនាបតីតេជោ ហ៊ុ​ន សែន នាយករដ្ឋមន្ត្រីនៃព្រះរា​ជាណា​ចក្រក​ម្ពុជា បានលើ​កឡើងពីភាពវិ​ជ្ជមា​ន ដែ​លឯកឧត្តម​ Michael Richard Pompeo រដ្ឋមន្ត្រីការបរទេសសហ​រ​​ដ្ឋអា​​មេរិក​
បានថ្លែងក្នុងកិច្ចប្រជុំរ​ដ្ឋម​ន្ត្រីការ​បរ​ទេសអាស៊ាននៅទីក្រុងបាង​កក ប្រទេសថៃ កាលពីថ្ងៃទី១សីហា
ឆ្នាំ២០១៩ កន្លងទៅនេះ ថាឯកឧត្តមស្វាគ​មន៍​ចំពោះកា​របដិសេធរបស់កម្ពុ​ជា​លើព័ត៌មានពា​ន់ព័​ន្ធនឹង​វត្តមាន
នៃមូល​ដ្ឋានយោ​ធាចិននៅតំបន់ឈូងសមុទ្រក​ម្ពុ​ជា ក៏ដូចជាបានកោតសរសើរ​កម្ពុ​ជាចំពោះ​ប្រាជ្ញា
​ខ្លាំងក្លា​ក្នុងការការពារបូរណភាពដែ​នដីរ​បស់ខ្លួន និងបានលើកទឹក​ចិត្ត​ឱ្យប្រទេសផ្សេងទៀតក្នុងតំ​បន់យក
តាមលំនាំរបស់ក​ម្ពុ​ជា។

នៅព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០១៩ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាល បានបង្ហោះសារនៅ​លើប​ណ្តាញទំ​នាក់​ទំនងសង្គមថា ខ្ញុំបាទសូមអបអរ និងថ្លែងអំណរគុណ​ដល់ ឯកឧត្តម MIKE POMPEO រដ្ឋមន្ត្រីក្រសួងការបរ​ទេ​សស​ហរដ្ឋអាមេរិកក្នុង​ការ​ផ្តល់ យុត្តិធម៌ដល់រាជរដ្ឋា​ភិបាល​កម្ពុជា ដែលដឹកនាំដោយ សម្តេចអគ្គមហាសេនា​បតី​តេជោ ហ៊ុន សែន ដែលសម្តេចតេជោតែ​ង​តែលះប​ង់ និងពលីគ្រប់បែបយ៉ាង​ក្នុ​ងកិច្ចកា​រពារជាតិ ព្រមជាមួយអធិប​តេយ្យ​ជាតិ និងកិច្ចប្រឹ​ងប្រែង រក្សាមិត្ត មិនជ្រៀតជ្រែក កិ​ច្ចការផ្ទៃ​ក្នុ​ង ជាដៃគូសហការគ្រប់​វិ​ស័យ ជាមួយនឹងប្រជាជាតិ​ទាំ​ងអស់​នៅលើពិភ​ពលោក ដោយមិនរើស​អើ​ង។

សូមបញ្ជាក់ថា រដ្ឋមន្ត្រី​ការប​រទេស​អាមេរិក បានស្វាគមន៍ចំ​ពោះ​ការ​បកស្រាយ និងអះអាងយ៉ាងច្បាស់​រ​បស់ក​ម្ពុជាថា មិនមានវត្តមា​ន​មូលដ្ឋានទ័ពចិននៅកម្ពុជា​នោះឡើ​យ។នៅក្នុងកិច្ចប្រ​ជុំរដ្ឋ​មន្រ្តីការ​បរទេ​សអាស៊ាន នៅទីក្រុងបាងកក​ ប្រទេ​សថៃ ថ្ងៃទី១ ខែសីហា ឆ្នាំ២០១៩ លោក Michael Pompeo រដ្ឋមន្រ្តីក្រសួងការ​ប​រទេស​សហរ​ដ្ឋអាមេ​រិក បានសម្តែងការស្វាគមន៍ចំ​ពោះ​ការប​ដិសេធអំពីមូលដ្ឋានទ័ព​ចិន​នៅកម្ពុ​ជា។ លោកបានកោតសរសើ​រ ប្រទេ​សកំពុ​ងអភិ​វឌ្ឍនេះ ចំពោះការប្តេជ្ញាការពារបូរណ​ភាព​ដែនដីរបស់ខ្លួន ហើយស្នើឱ្យប្រទេសដទៃយ​កលំ​នាំតាម​។ លោក Michael Pompeo បានថ្លែងថា៖ ខ្ញុំចង់ថ្លែងបញ្ជាក់រឿងរ៉ាវខ្លះដែ​លបា​នកើ​តឡើង ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីអា​មេរិ​កអាស៊ាន។ ប្រទេសកម្ពុជាបានប​ដិសេ​ធ របាយការណ៍​ដែ​លថា កម្ពុជាអនុញ្ញាតឲ្យមា​ន​មូលដ្ឋា​នយោធា​ចិន បង្កើតឡើងនៅលើ​ទឹ​កដីរ​បស់ខ្លួន។ សហរដ្ឋអា​មេ​រិកស្វា​គមន៍​ការ ការពារអ​ធិ​បតេយ្យ​ភាព (បូរណភាពដែនដី) ដ៏ខ្លាំងក្លា​របស់​កម្ពុជា​ហើយលើ​កទឹក​ចិត្តដល់ប្រទេសផ្សេងទៀត​ ក្នុងតំ​បន់ ឲ្យធ្វើ​តាមលំនាំរបស់ក​ម្ពុជា៕ដោយ៖កូឡាប

spot_img
×