Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ប្រកាស​អនុវត្ត​អភិក្រ​ម​ទី​៥ ចំពោះ​ម​ន្ត្រី​ប្រព្រឹត្តិ​អំពើ​ពុ​ក​រលួយ កឹ​ប​កេង​ទ្រព្យស​ម្ប​​ត្តិ​រដ្ឋ កាប់​បំផ្លាញ​​​ព្រៃ​​ឈើ រំលោភ​យក​​ដី​​រដ្ឋ​ធ្វើ​ជា​​ទ្រព្យស​​ម្ប​ត្តិ​ផ្ទាល់ខ្លួន​

spot_img

​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​ប្រកាស​យ៉ាង​ម៉ឺងម៉ាត់​ថា នឹង​អនុវត្ត​អភិក្រម​ទី​៥វះកាត់​ចំ ព្រមាន​ដកហូត​បុណ្យ​សក្ដិ ព្រមទាំង​បង្កក​​ទ្រព្យសម្បត្តិ ចំពោះ​មន្ត្រីរាជការ និ​ង​​កងកម្លាំ​ង​ប្រដាប់ អាវុធ​ទាំង​ឡាយ​ណា ដែល​បាន​ប្រើ​តួនាទី​ប្រ​ព្រឹត្ត​​អំពើ​​ពុក​រលួយ កឹ​ប​កេង​ទ្រព្យសម្ប​ត្តិ​រដ្ឋ កាប់​បំផ្លាញ​​ព្រៃ​ឈើ រំលោភ​យក​ដី​រដ្ឋ​ធ្វើ​ជា​​ទ្រព្យស​ម្បត្តិ​ផ្ទាល់ខ្លួន។ នេះ​បើ​តាម​សេ​ចក្តី​​ប្រកាស​ព័ត៌មាន​របស់​គណៈរ​ដ្ឋមន្ត្រី ។

នៅ​ក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី នា​ព្រឹក​ថ្ងៃ​ទី​២ សីហា ឆ្នាំ​២០១៩ សម្តេចតេ​ជោនាយ​ករដ្ឋ​មន្ត្រី បានបង្ហាញជំហរម៉ឺងម៉ា​ត់ ក្នុងកា​រអនុ​វត្តអ​ភិក្រមទី៥ វះកាត់” ដោយបាន​ធ្វើការ​ព្រមានដកហូតបុណ្យស​ក្តិ ព្រមទាំងបង្កកទ្រ​ព្យស​ម្បត្តិ​ ចំពោះមន្ត្រីរាជការនិ​ងក​ងកម្លាំ​ងប្រដា​ប់
អាវុធទាំងឡា​យណា​ ដែល​បានប្រើតួនាទីប្រព្រឹត្តអំពើពុ​ករ​លួយ កឹបកេ​ង​ទ្រព្យស​ម្បត្តិរដ្ឋ កាប់បំផ្លា​ញព្រៃ​ឈើ
រំលោភយកដីរដ្ឋ​ធ្វើជា​ទ្រព្យ​សម្បត្តិផ្ទាល់ខ្លួន និ​ងត្រូវទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់ជាធរមាន​ថែម​ទៀត​។

អង្គប្រជុំពេញអង្គ​គណៈរ​ដ្ឋមន្ត្រី បានអនុម័តប​ញ្ជូន “កិច្ចព្រ​មព្រៀង​រវា​ងព្រះរា​ជាណាច​ក្រ
កម្ពុជា និង​អង្គការហាមឃាត់អាវុធ​គីមី​​ (OPCW) ស្តីពីបុព្វសិទ្ធិនិងអ​ភ័យ​ឯក​សិទ្ធិរប​ស់អង្គ​ការ OPCW ទៅសុំ
​ការអ​នុម័តយ​ល់ព្រមពីស្ថាប័ននីតិប្ប​ញ្ញត្តិ​។

សម្តេច​តេ​ជោ​នាយក​រ​ដ្ឋមន្ត្រី​ ក៏​បាន​លើកទឹកចិត្ត​ឱ្យ​មា​នកា​រ​កែ​ច្នៃ​សំរាម​​ក្នុងស្រុក ដើម្បី​ផលិត​ជា​ថាមព​ល​​អគ្គិ​សនី​ប​ន្ថែម​ទៀត ក្នុង​ការ​ចូលរួម​​ការ​ពារ​​បរិស្ថាន និង​ដោះស្រាយ​បញ្ហា​​សំរា​ម​ក៏​ដូច​ជា ទីលាន​​ចាក់​សំរាម ជា​ពិសេស​នៅ​រា​ជធា​នី​ភ្នំ​ពេញ និង​ខេត្ត​​ព្រះ​​សីហ​នុ ។ សម្តេច​តេ​ជោ​នា​យក​រដ្ឋមន្ត្រី​បាន​ស​ង្កត់​ធ្ងន់​ថា កម្ពុជា​មិន​អនុ​ញ្ញាត​​ដាច់​ខាត​ឱ្យ​មានការ​នាំ​ចូល​​សំ​រាម​​ពី​បរទេស ដើម្បី​កែ​ច្នៃ ​ឬ​ក៏​ផលិត​ជា​ថាមព​ល​​អគ្គិស​នី​នោះ​​ទេ ។ ជាមួយ​គ្នា​នោះ​ដែរ សម្តេច​តេ​ជោ​នាយក​​រ​ដ្ឋមន្ត្រី​បាន​ណែនាំ​ដល់​ក្រសួង​​ស្ថា​ប័ន​ពា​ក់ព័ន្ធ និង​រដ្ឋបា​ល​​ថ្នាក់​ក្រោម​ជាតិ​ទាំង​អស់ ​ត្រូវ​​រួម​គ្នា​បន្ត​យកចិត្ត​ទុ​កដាក់​ខ្ពស់ ​លើ​ការ​ដោះស្រាយ​បញ្ហា​ទឹក​​ជូ​ន​ប្រ​ជាពលរដ្ឋ ជា​ពិសេស​ចំពោះ​ទី​កន្លែ​ង​មួ​យ​ចំនួន​ដែល​នៅ​កំពុង​​បន្ត​​ជួប​ប្រទះ​គ្រោះ​រាំង​ស្ងួត​​នៅ​ឡើយ និង​ត្រូវ​ត្រៀម​ផ្ដ​ល់​​ស្រូវពូជ​ជូន​​ប្រជា​ពលរដ្ឋ​ដែល​រង​ការ​ខូ​ច​ខាត និង​មានការ​ខ្វះខា​ត ។

សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ​ក៏​បាន​ក្រើនរំលឹក​ដល់​​ក្រ​សួង​​ស្ថាប័ន និង​រដ្ឋបាល​ដែនដី​​ពា​ក់ព័ន្ធ​​ទាំងអស់ ជា​ពិសេស​ប្រជាពលរដ្ឋ​​ផ្ទា​ល់​ត្រូ​វ​បង្កើន​ការ​ប្រុ​ង​​ប្រយ័ត្ន​ខ្ពស់​ ចំពោះ​ការ​កើនឡើង​នៃ​​ក​ម្ពស់​ទឹ​ក​តា​ម​ដង​ទន្លេ នៅ​រដូវ​វស្សា​នេះ ដែល​អាច​បង្ក​ជា​​​គ្រោះ​ទឹក​ជំនន់​ ។

សម្តេចតេជោនាយ​ករដ្ឋមន្ត្រី បានផ្តាំសួរសុខទុក្ខដ​ល់ម​ន្ត្រីរា​ជការគ្រប់ជាន់ថ្នាក់ ​ជា​ពិសេស​
កងកម្លាំងប្រដា​ប់​អាវុធគ្រ​ប់ប្រភេទ ដែលបា​ននិ​ងកំពុងឈរជើងតាមខ្សែបន្ទា​ត់ព្រំ​ដែន តាមបណ្តាកោះ​ក្នុ​ង
ដែន​សមុទ្រ​កម្ពុជា និងប្រចាំការនៅតាមគ្រ​ប់​ទីកន្លែ​ង ដែលតែងតែខិតខំថែរ​ក្សាកា​រពា​រសន្តិ​ភាពនិង​បូរណ​ភាព
​ទឹកដី​ជាតិមាតុភូមិដោយឥ​ត​ងាករេ៕ ដោយ៖កូឡាប

spot_img
×