Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកអគ្គរដ្ឋទូត​អាមេរិក​ថ្មី​ប្រចាំ​កម្ពុជា​ត្រូវបានតែងតាំង​

spot_img

​លោក Patrick Murphy ត្រូវបាន​គណៈកម្មការ​កិច្ចការបរទេស​នៃ​ព្រឹទ្ធសភា​សហរដ្ឋអាមេរិក ផ្តល់​សេចក្តីទុកចិត្ត​តែងតាំង​ជា «​ឯកអគ្គរដ្ឋទូត​ថ្មី​»​ប្រចាំ​នៅ​កម្ពុជា នៅ​ថ្ងៃទី​០១ ខែសីហា បន្ទាប់​លោក William A. Heidt បានបញ្ចប់​អាណត្តិ នៅ​ខែវិច្ឆិកា ឆ្នាំ​២០១៨​។

​លោក Murphy ត្រូវបាន​ដឹងថា​អ្នកការទូត​ជើងចាស់ និង​មានបទពិសោធន៍​ជោគជាំ​នៅក្នុង​តំបន់​អា​ស៉ី​អ​គ្នេ​យ៍ និង​អា​ស៉ី​ប៉ា​ស៉ី​ហ្វិ​ក និង​ចិន​។ លោក​ក៏​ត្រូវបាន​គេ​ដឹងថា​មាន​គោលជំហរ​រឹងមាំ ក្នុងការ​ការពារ​លទ្ធិ​ប្រជាធិបតេយ្យ ហើយ​លោក​ធ្លាប់ជា​សមាជិក​ក្រុមប្រឹក្សា​នៃ​វិទ្យាស្ថាន​ជាតិ​ប្រជា​ធិ​បតរ​យ្យ​សម្រាប់​កិច្ចការ​អន្តរជាតិ (NDI)

​ខាងក្រោម​នេះ គឺជា​ជីវប្រវត្តិ​សង្ខេប​របស់លោក Patrick Murphy ឧបការី​រង​នៃ​ការិយាល័យ​កិច្ចការ​អាស៊ី​បូព៌ា​និង​ប៉ាស៊ីហ្វិក​ ៖

​លោក W. Patrick Murphy គឺជា​សមាជិក​ជាន់ខ្ពស់​នៃ​ការិយាល័យ​កិច្ចការ​អាស៊ី​បូព៌ា​និង​ប៉ាស៊ីហ្វិក ក្នុងនាម​ជា​ឧបការី​រង​។ ជា​សមាជិក​អាជីព​នៃ​សេវាកម្ម​បរទេស​ជាន់ខ្ពស់ លោក​ធ្លាប់​បម្រើការ​ជា​អនុប្រធាន​បេសកកម្ម​និង​ជា​ភារធារី​ប្រចាំ​នៅ​ប្រទេស​ថៃ (២០១៣-២០១៦) និង​ឡេ​សូ​ថូ (២០០៦-២០០៨) ។​

​ការងារ​នៅ​របស់លោក Murphy នៅមុន​ពេល​មក​បម្រើកា​រ​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន រួមមាន ជា​តំណាង​ពិសេស​ស​ទទួលបន្ទុក​ប្រទេស​ភូមា ជានា​យក​/​នាយករង​ការិយាល័យ​អាស៊ីអាគ្នេយ៍ ជា​ទីប្រឹក្សានយោបាយ​សម្រាប់​ក្រុមការងារ​ប្រទេស​ហៃ​ទី ហើយ​និង​ជា​មន្ត្រី​ប្រចាំការ​ទទួលបន្ទុក​ប្រទេស​ភូមា​និង​ឡាវ​។ ចាប់តាំងពី​ចូល​រួន​បម្រើការ​នៅ​ក្រសួងការបរទេស នៅ​ឆ្នាំ​១៩៩២ លោក​ក៏បាន​បំពេញការងារ​ការទូត​នៅក្រៅ​ប្រទេស រួមមាន ប្ររទេស​ភូមា ចិន អ៊ីរ៉ាក់ ហ្គី​ណេ និង​ម៉ាលី​។​

​លោក Murphy គឺជា​អ្នកស្ម័គ្រចិត្ត​របស់​ទីភ្នាក់ងារ Peace Corps នៅ​ប្រទេស Cameroon ។ លោក​បានទទួល​បរិញ្ញាបត្រ​ជាន់ខ្ពស់​ផ្នែក​រដ្ឋបាល (M.A) ពី​សាកលវិទ្យាល័យ Johns Hopkins (SAIS) បរិញ្ញាបត្រ​ជាន់ខ្ពស់​ផ្នែក​វិទ្យាសាស្ត្រ (M.S.) ពី​មហាវិទ្យាល័យ​សង្គ្រាម​ជាតិ (​បញ្ចប់​ការសិក្សា​ថ្នាក់​ឧ​ត្ត​ម​) និង B.A. ពី​សាកលវិទ្យាល័យ Vermont ។ លោក​ក៏បាន​សិក្សា​នៅ​វិទ្យាស្ថាន​អឺរ៉ុប នៅ​ទីក្រុង​នី​ស ប្រទេស​បារាំង​។​

​នៅ​មុនពេល​ចូលរួម​ក្នុង​សេវាកម្ម​បរទេស លោក Murphy គឺជា​សេដ្ឋវិទូ​ខាង​សម្រាប់​មូលនិធិ​សត្វព្រៃ​ពិភពលោក និង​ជា​អ្នកវិភាគ​គោលនយោបាយ​សម្រាប់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​ក្រៅប្រទេស​។ ភាសាបរទេស​ដែល​លោក​អាចនិយាយបាន រួមមាន បារាំង អេ​ស្ប៉ា​ញ ចិន និង​ភូមា​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×