Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្រោះថ្នាក់​រថយន្ត​ប៉ះគ្នា បណ្តាល​ឲ្យ​រងរបួស​ធ្ងន់មនុស្សប្រុសម្នាក់

spot_img

​កំពង់ត្រឡាច​ ៖ នៅ​ថ្ងៃ​សុក្រ ២​កើត ខែស្រាព​ណ៍ ឆ្នាំកុរ ឯក ស​ក័ ព​.​ស ២៥៦៣​ត្រូវ​នឹង​ថ្ងៃទី​០២ ខែសីហា ឆ្នាំ​២០១៩ វេលា​ម៉ោង ១០:៤០​នាទី​នៅលើ​ផ្លូវជាតិ​លេខ​៥ ចន្លោះ​គីឡូម៉ែត្រ​លេខ ៤៩-៥០ ភូមិ​តា​កុល ឃុំ​ពា​នី ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង មាន​ករណី​គ្រោះថ្នាក់​ចរាចរ​មួយ​កើតឡើង រវាង​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម C125 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1C-9454 អ្នកបើកបរ​ឈ្មោះ ធី ចាន់ថុល ភេទ ប្រុស អាយុ ១៧​ឆ្នាំ ជនជាតិខ្មែរ នៅ​ភូមិ​ច្រក​រមៀត ឃុំ​អូរ​ឬ​ស្សី ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង បើកបរ​ពី​ទិស​ខាងត្បូង​ឆ្ពោះទៅ​ទិស​ខាងជើង និង​រថយន្ត​ម៉ាក​ISUZU ពណ៌​ខៀវ ពាក់​ស្លាក​លេខ ភ្នំពេញ 3A-5577 អ្នកបើកបរ​មិន​ស្គាល់ឈ្មោះ និង​អាសយដ្ឋាន បើកបរ​ពី​ទិស​ខាងជើង ឆ្ពោះទៅ​ទិស​ខាងត្បូង ក្នុង​ដំណើរ​បញ្ច្រាសទិស​គ្នា​។​

​ក្នុង​បង្ក​ការ​នេះ​គ្រោះថ្នាក់​ថ្នាក់​នេះ បណ្តាល​ឲ្យ​រងរបួស​មនុស្ស ០១​នាក់​ប្រុស ធ្ងន់ (​អ្នកបើកបរ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ) ខូច​ម៉ូតូ ០១​គ្រឿង ធ្ងន់ ខូច​រថយន្ត ០១​គ្រឿង ស្រាល ដែល​បណ្ដាលមកពី​កត្តា​មនុស្ស (​ជែង​ក្នុងស្ថាន​ភាព​​គ្រោះថ្នាក់​) និង​អ្នកបើកបរ​ម៉ូតូ​មិន​ពាក់មួក​សុវត្ថិភាព​។​

​វត្ថុតាង​កម្លាំង​ជំនាញ​បាន​យកមក​រក្សាទុក នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់ត្រឡាច ដើម្បី​ដោះស្រាយ​បន្ត​តាម​នីតិវិធី ​៕​ ដោយ ​៖​ កូ​ឡាប​

spot_img
×