Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនសង្ស័យ​ចំនួន ២​នាក់ រួម​ជាមួយនឹង​សារធាតុ​ញៀន​ចំនួន ១៤៩​គ្រាប់ ត្រូវបាន​កម្លាំង​នគរបាល​ក្រុង​សំរោង ក្របួច​បាន​ភ្លាមៗ​

spot_img

​ភ្នំពេញ​៖ នៅ​ថ្ងៃទី​០២ ខែសីហា ឆ្នាំ​២០១៩ វេលា​ម៉ោង ១៩៖៣០​នាទី លោក​វរសេនីយ៍ឯក ហម ភិរម្យ អធិការនគរបាល​ក្រុង បាន​ដឹកនាំ​កម្លាំង​ជំនាញ នៃ​អធិការដ្ឋាន​នគរបាល​ក្រុង រួមជាមួយ កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​កូន​គ្រៀល និង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​អូរ​ស្មាច់ ចុះ​ធ្វើការ​បង្ក្រាប ករណី​ជួញដូរ និង​ប្រើប្រាស់ នូវ​សារធាតុ​ញៀន​ដោយ​ខុសច្បាប់ ១​លើក នៅ​ចំនុច​ភូមិ​អូរ​ពក សង្កាត់​កូន​គ្រៀល ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ ។​

ក្នុង​កិច្ចប្រតិបត្តិការ​នេះ កម្លាំង​យើង​បានធ្វើការ​ឃាត់ខ្លួន ជនសង្ស័យ​បាន​ចំនួន ២​នាក់ មានឈ្មោះ​ដូចខាងក្រោម ៖ ទី​១ ឈ្មោះ ប្រាជ្ញ សុវត្ថិ ហៅ ថា ប្រុស អាយុ ៤៥​ឆ្នាំ ជនជាតិ ខ្មែរ រស់នៅ​ភូមិ​ចំការចេក សង្កាត់​អូរ​ស្មាច់ ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ និង​ទី​២ ឈ្មោះ លឹម លី ភេទ​ប្រុស អាយុ ៣២​ឆ្នាំ ជនជាតិ ខ្មែរ រស់នៅ​ភូមិ​អូរ​ពក សង្កាត់​កូន​គ្រៀល ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ ។ ដោយ​ដកហូត​បាន​វត្ថុតាង ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​គ្រាប់ WY ពណ៌​ក្រហម ចំនួន ១៤៩ គ្រាប់ ។​

បច្ចុប្បន្ន ជនសង្ស័យ​ទាំង ២​នាក់ រួម​ជាមួយនិង​វត្ថុតាង​ខាងលើ ត្រូវបាន​នាំមក​កាន់​អធិការដ្ឋាន​នគរបាល​ក្រុង ដើម្បី​សាកសួរ និង​កសាង​សំណុំរឿង​តាម​និតិ​វិធី ៕​ ដោយ ៖ កូឡាប

spot_img
×