Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ករណី​រំលោភ​ដី​ចាប់​ដាក់គុក​ធ្វើបាប​នៅ​គាស់ក្រឡ​ម​លោក វិ​ល្លាម គាស់កកាយ​បាន​ពន្លឺយុត្តិធម៌​ក្រោយ​កប់​ចោល​ជាង​១០​ឆ្នាំ

spot_img

​បាត់ដំបង​ ៖ ​រាជរដ្ឋាភិបាល តាម​ទីស្ដីការគណៈរដ្ឋមន្ត្រី បានចេញ សជណ ចំពោះ​ករណី​ទំនាស់​ដីធ្លី ដែលមាន​លក្ខណៈ​ទារុណកម្ម រំលោភសិទ្ធិ​មនុស្ស ឃោរឃៅ​បំផុត ពី​សំណាក់​ឧកញ៉ា យោធា លឹម ទា​ឡេង លេីជនរងគ្រោះ ចាន់ ហឿ ក្រោយ​សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់យោបល់ ពី​គណបក្ស​ខ្មែរ​ក្រោក បានគាស់​កកាយ​ឡេី​ង​វិញ យ៉ាង​ក្ដៅគគុក ធ្វេី​អោយ​សំណុំរឿង​កប់​ចោល​ជាង​១០​ឆ្នាំ មាន​ពន្លឺយុត្តិធម៌ ​។​

​លោក​វិ​ល្លាម បាន​ថ្លែងថា “​ក្នុងនាម​ខ្ញុំ ជា​អ្នកការពារ​ផលប្រយោជន៍​ប្រជាជន ខ្ញុំ​រំ​ភេី​ប​និង​អបអរសាទរ ចំពោះ​វិធានការ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន​” ។​

​យោងតាម​លិខិត​របស់ ទីស្តីការគណៈរដ្ឋមន្ត្រី​ដែល​ធ្វើឡើង​នៅ​រាជធានី​ភ្នំពេញ ថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ​២០១៩ ឧបនាយករដ្ឋមន្ត្រី​ប្រចាំការ​រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី បាន​ជម្រាបជូន លោក​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​ ​និង​ជា​ប្រធាន​អាជ្ញាធរ​ជាតិដោះស្រាយ​ទំនាស់​ដីធ្លី ក្នុង​កម្មវត្ថុ​ ៖ ករណី​របាយការណ៍​ស​ង្ខេ​ប​អំពី​លទ្ធផល​ស្រាវជ្រាវ របស់​ប្រធាន​ប្រតិភូ​គណបក្ស​ខ្មែរ​ក្រោក​
​តប​តាម​ការស្នើសុំ​របស់​ប្រជាពលរដ្ឋ រឿង​ទំនាស់​ដីធ្លី ជាមួយនឹង​ការ​បំភ្លៃ​អង្គហេតុ ដើម្បី​ឃុំខ្លួន និង​ការធ្វើ​ទារុណកម្ម​លើ​បុគ្គល​។​

​ការចេញលិខិត​នេះ យោងតាម​លិខិត​លេខ​៣៨១/១៩ ចុះ​ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០១៩ រប​សំ​លេខាធិការដ្ឋាន​ឧ​ត្ត​ម​ក្រុមប្រឹក្សា​​ពិគ្រោះ​និង​ផ្តល់យោបល់ ចំណារ​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​​ព្រះរាជាណាចក្រ​កម្ពុជា ចុះ​ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ​២០១៩​។​

​សេចក្តី​ដូច​មានចែង ក្នុង​កម្មវត្ថុ​និង​យោង​ខាងលើ ទីស្តីការគណៈរដ្ឋមន្ត្រី​សូម​ជម្រាបជូន ឯកឧត្តម ឧប​នាយក​​រដ្ឋ​មន្ត្រី ជ្រាបថា ករណី​ទំនាស់​ដីធ្លី​ជាមួយ នឹង​ការ​បំ​ភ្លៃ​អង្គហេតុ​ដើម្បី​ឃុំខ្លួន និង​ការធ្វើ​ទារុណកម្ម​
​លើ​បុគ្គល ស្ថិតនៅ​ភូមិសាស្ត្រ ឃុំ​ព្រះ​គុ​ស ស្រុក​គាស់ក្រឡ ខេត្តបាត់ដំបង ដែល​បានលើកឡើង​ដោយ​
​ប្រធាន​​ប្រតិភូ គណបក្ស​ខ្មែរ​ក្រោក រាជរដ្ឋាភិបាល​ឯកភាព ប្រគល់ជូន​អាជ្ញាធរ​ជាតិដោះស្រាយ​ទំនាស់​ដីធ្លី​
​ពិនិត្យ​ដោះស្រាយ ។ អាស្រ័យ​ដូច​បាន​ជម្រាបជូន​ខាងលើ សូម​ឯកឧត្តម​ឧម​នាយករដ្ឋមន្ត្រី ចាត់ចែង​អនុវត្ត​ទៅ​។​

​សូមបញ្ជាក់ថា ករណី​ឧកញ៉ា លឹម ទា​ឡេង ប្រើ​អំណាច​ប្លន់​ដី និង​ប្រើ​ហិង្សា​ទៅលើ​ម្ចាស់​ដី ដែល​សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់យោបល់​ពី​គណបក្ស​ខ្មែរ​ក្រោក ប្រកាស​បេី​ក​សំណុំរឿង​វិញ ក្រោយពី​ជនរងគ្រោះ​រង​នូវ​ភាពអយុត្តិធម៌​ជាង​១០​ឆ្នាំ ដោយ​ឯកឧត្តម​វិ​ល្លាម ប្ដេជ្ញា​ត្រូវយក​យុត្តិធម៌​មកវិញ ព្រោះ​កម្ពុជា​ជា​ប្រទេស នីតិរដ្ឋ ប្រជាធិបតេយ្យ ដែល​មិន​អនុញ្ញាត ឲ្យ​ជន​ណា​ប្រេី​អំណាច​ជិះជាន់ ប្រេី​អំពេី​យ៉ង់​ឃ្នង​លេី​ពលរដ្ឋ ដូច​សត្វ​តិរច្ឆាន​នោះ​ឡេី​យ​។​

​ជា​លទ្ធផល​រហូតមក​ដល់​ថ្ងៃនេះ យើង​ទទួលបាន​ផល​ហើយ ទីស្ដីការគណៈរដ្ឋមន្ត្រី​ចាត់​ឲ្យ លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ដោះស្រាយ​ហើយ​។​

​បើតាម​លិខិត លេខ ១០៩០ សជណ ពី​ទីស្ដីការគណៈរដ្ឋមន្ត្រី ចុះ​ថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០១៩ ចំណារ​ដ៏​ខ្ពស់​ខ្ពស់បំផុត​របស់​សម្ដេច តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សូម​ជម្រាបជូន ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ជ្រាបថា ករណី​ទំនាស់​ដីធ្លី​ជាមួយនឹង​ការ​បំភ្លៃ​អង្គហេតុ​ដើម្បី​ឃុំខ្លួន និង​ការធ្វើ​ទារុណកម្ម​លើ​បុគ្គល ស្ថិតនៅ​ភូមិសាស្ត្រ ឃុំ​ព្រះ​ផុស ស្រុក​គាស់ក្រឡ ខេត្តបាត់ដំបង ដែល​បានលើកឡើង​ដោយ​ប្រធាន​ប្រតិភូ​គណបក្ស​ខ្មែរ​ក្រោក រាជរដ្ឋាភិបាល ឯកភាព​ប្រគល់ជូន​អាជ្ញាធរ​ជាតិ ដោះស្រាយ​ទំនាស់​ដីធ្លី​ពិនិត្យ​ដោះស្រាយ​។​

​សូម​ជម្រាបជូន​ថា លក្ខណៈ​ទារុណកម្ម រំលោភសិទ្ធិ​មនុស្ស ឃោ​ឃៅ​បំផុត ពី​សំណាក់​ឧកញ៉ា យោធា លឹម​ទា​ឡេង លេីជនរងគ្រោះ ចាន់ ហឿ ដែល​ក្រុមការងារ​យេី​ង​ខ្ញុំ បាន​ចុះ​ជួប​ជនរងគ្រោះ​នៅ​ភូមិ​កុយ​វែង ឃុំ​ព្រះ​ផុស ស្រុក​គាស់ក្រឡ ខេត្តបាត់ដំបង កាលពី​ថ្ងៃទី ១១ ខែ ឧសភា ឆ្នាំ​២០១៩ ក្រោយ​ជនរងគ្រោះ​ស្រ​វ៉េ​ស្រ​វ៉ា ដាក់ពាក្យ​បណ្ដឹង​រត់រ​ក​ឲ្យ​យេី​ង​ខ្ញុំ​ជួយ ខណៈ​ជនរងគ្រោះ អះអាងថា​ត្រូវបាន​គេ​រំលោភ​ដី ព្យាបាទ​ផ្លូវចិត្ត រត់​រក​យុត្តិធម៌​គ្រប់​ជាន់ថ្នាក់​តែ​គ្មាន​ពន្លឺ ថ្នាក់​លេី​អាណិត ថ្នាក់ជាតិ​ខំ​ជួយ ថ្នាក់ក្រោម​ភូតភ​ឃុបឃិត បិទបាំង ជួយ​អ្នកមានអំណាច មិន​ខ្វល់​ទឹកភ្នែក​អ្នកក្រ ។​

​សំណុំ​រឿងនេះ​នឹងត្រូវ​លាតត្រដាង​មកវិញ ក្រោយ​អយុត្តិធម៌​ជាង​១០​ឆ្នាំ ករណីនេះ​យេី​ង​ខ្ញុំ​ពិនិត្យ​ឃេី​ញ​ថា ជនរងគ្រោះ​ធ្លាប់បាន​តវ៉ា តស៊ូ​គ្រប់​ស្ថាប័ន ដេី​ម្បី​រក​យុត្តិធម៌ ដូចនេះ​មិន​ថា​គាស់​ជីក​ទេ ទោះ​ត្រូវ​ជីកដី​ស្រាវជ្រាវ​ដល់​ឋាននរក ក៏​យេី​ង​ខ្ញុំ​ត្រូវយក​យុត្តិធម៌​មកវិញ​ដែរ ព្រោះ​កម្ពុជា​ជា​ប្រទេស នីតិរដ្ឋ ប្រជាធិបតេយ្យ ដែល​មិន​អនុញ្ញាត​ឲ្យ​ជន​ណា​ប្រេី​អំណាច​ជិះជាន់ ប្រេី​អំពេី​យ៉ង់​ឃ្នង​លេី​ពលរដ្ឋ​ដូច​សត្វ​តិរច្ឆាន​នោះ​ឡេី​យ​។​

​លោក​បាន​បញ្ជាក់ទៀតថា ករណីនេះ យេី​ង​ខ្ញុំ​បាន​ចុះ​ដល់ទី​តាំង​ទំនាស់ ទទួលបាន​តម្រុយ​ភស្តុតាង ពិនិត្យ​ឃេ​​ញ​លិខិត​គតិយុត្តិ​ដែលជា ភស្តុតាង​រឹងមាំ ដេី​ម្បី​បង្ហាញថា ជនរងគ្រោះ គឺ​ពិតជា​រងគ្រោះ យេី​ង​ខ្ញុំ​ពិនិត្យ​ឃេី​ញ​លិខិតបទដ្ឋាន​គតិ ដែល​រំលេច​ភាពមិនប្រក្រតី របស់​អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ ដែល​ធ្វេី​ខុសច្បាប់​និង​នីតិវិធី ទទួលបាន​ច​ម្លេី​យ​គ្រប់គ្រាន់ សម្រាប់​កសាង​ឯកសារ បេី​ក​សំណុំ​រឿងនេះ​ជា​​ថ្មី រក​យុត្តិធម៌​ឲ្យ​ជនរងគ្រោះ ។ ករណីនេះ​នឹងត្រូវ​ចាត់ទុក ជា​ករណី​ពិសេស ហេី​យ​ត្រូវ​តាមដាន ស្រាវជ្រាវ​ជា​បន្តបន្ទាប់ ដេី​ម្បី​ដាក់​លេី​តុ ក្នុង​កិច្ចប្រជុំ​ជាមួយ​សម្ដេច អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ក្នុង​កិច្ចប្រជុំ​ឆមាស​ទី​២ នៃ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់យោបល់ នាពេល​ខាងមុខនេះ​។​

​សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពី​គណបក្ស​ខ្មែរ​ក្រោក សូម​អំពាវនាវ ដល់​អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់ សូម​អនុវត្តន៍ តាម​ការណែនាំ​របស់ សម្ដេច​តេ​ជោ ដែល​លោក​ពុំ​គាំទ្រ​ឲ្យ​មានការ​ចាប់ខ្លួន ពលរដ្ឋ​រូប​ណា ដាក់គុក​ច្រ​វ៉ា​ក់ ព្រោះ​បញ្ហាដីធ្លី​នោះ​ឡេី​យ ។​

​គូសបញ្ជាក់​ជូន​ថា កាល​ល្ងាច​ថ្ងៃទី​២៦ ខែឧសភា ឆ្នាំ​២០១៩​នេះ លោក វិ​ល្លាម​បានបង្ហាញ សំឡេង​របស់ ឧ​ត្ត​ម​សេនីយ៍​ឧកញ៉ា លឹម ទា​ឡេង ដែល​អះអាង​ច្បាស់ៗ​ថា « សម្ដេច​ក៏​គាត់​មិន​ខ្លាច​ដែរ » ពាក់ព័ន្ធ​ករណី​ដីធ្លី​។​

​គាត់​អះអាង​បែបនេះ​ចង់​សំដៅថា ទោះ​ខ្ញុំ​(​ឯកឧត្តម​វិ​ល្លាម​) បញ្ជូន​សំណុំរឿង​វិវាទ​ដីធ្លី ដ៏​ឃោរឃៅ​លេី​ពលរដ្ឋ​៣៨​គ្រួសារ ជា​ករណី​ដីធ្លី​ពលរដ្ឋ​ធ្លាប់​ជាប់គុក​២​ដង និង​ពេល​ឈឺ​គេ​ចាប់​ដាក់ច្រវ៉ាក់ ហេី​យ​ជា​ករណី​ពាក់ព័ន្ធ​នឹង​ឧកញ៉ា​រូបនេះ ទៅដល់​សម្ដេច​តេ​ជោ ក៏​គាត់​មិន​ខ្លាច​ដែរ ។​

​លោក​ថា សំឡេង​សន្ទនា​នេះ ថត​បាន​ពេល​លោក​ឧកញ៉ា​នេះ ទាក់ទង​តាម​ទូរស័ព្ទ​មកកាន់​លេខា​ខ្ញុំ (​ឯកឧត្តម​វិ​ល្លាម​) ហេី​យ​គាប់​ជួន មាន​គេ​ខ​ល​ទៅ​គាត់ តាម​ទូរស័ព្ទ​មួយទៀត គាត់​សន្ទនា​នឹង​គេ ដោយ​ភ្លេច​បិទ​ទូរស័ព្ទ​ជាមួយ​ខាង​លេខា​ខ្ញុំ ៕​ ដោយ​៖​កូ​ឡាប​

spot_img
×