Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដោយសារ​ឥទ្ធិពល​នៃ​ខ្យល់មូសុង​និរតី ធ្វើ​ឲ្យ​មាន​ភ្លៀង និង​ខ្យល់​ខ្លាំង​នៅ​តំបន់​មាត់សមុទ្រ ពិសេស​ខេត្តកោះកុង និង​ខេត្ត​ព្រះសីហនុ​

spot_img

​ក្រសួង​ធនធានទឹក និង​ឧតុនិយម​បានចេញ សេចក្តីជូនដំណឹង​ពិសេស ចាប់ពី​ថ្ងៃទី ៣ ដល់​ថ្ងៃទី ៦ ខែសីហា ដោយសារ​ឥទ្ធិពល​នៃ​ខ្យល់មូសុង​និរតី ធ្វើ​ឲ្យ​មាន​ភ្លៀង និង​ខ្យល់​ខ្លាំង​នៅ​តំបន់​មាត់សមុទ្រ ពិសេស​ខេត្តកោះកុង និង​ខេត្ត​ព្រះសីហនុ​។​

​ការផ្សាយ​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម នៅ ថ្ងៃទី ០៣ ខែសីហា ឆ្នាំ ២០១៩ ដោយសារ​ឥទ្ធិពល​នៃ​ខ្យល់មូសុង​និរតី មកលើ​ប្រទេស​កម្ពុជា ដែលជា​ហេតុ​អាច​បណ្តាល​ឲ្យ​មាន ៖

១- ការលិចលង់​ដល់​ភូមិឋាន​របស់​បងប្អូន​ប្រជាពលរដ្ឋ និង​​ហេដ្ឋារចនាសម្ព័ន្ធ​នានា ពិសេស​កំណាត់​ផ្លូវជាតិ​លេខ ៤​។​

២- ខ្យល់​មាន​ល្បឿនខ្លាំង​ពី ១៥-២០ ម៉ែត្រ​ក្នុង​មួយ​វិនាទី ។​

៣- រលក​មាន​កម្ពស់​ពី ១-២ ម៉ែត្រ ។​

អាស្រ័យ​ដូច​បាន​ជម្រាបជូន​ខាងលើ សូម​សាធារណជន​​ជ្រាប​ជា​ព័ត៌មាន ដើម្បី​ត្រៀមលក្ខណៈ​ទុកជាមុន និង​បង្កើន​ការ​​ប្រុងប្រយ័ត្ន​ខ្ពស់ ៕​ ដោយ​៖​កូ​ឡាប​

spot_img
×