Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កងកម្លាំងកា​រ​ពារ​ព្រំដែនថៃ កាប់ដំឡូងមី​ខ្មែ​រ នៅបង្គោលព្រំដែនលេខ​ ​៣៦

spot_img

ភ្នំពេញ៖ កងកម្លាំងនគរបាលការពារព្រំដែនរបស់ថៃ បានចោទពលរដ្ឋក​ម្ពុ​ជាថា បានដំណាំដំឡូង​មី ប៉ះ​ពាល់ដ​ល់ផ្លូ​វ​​ព្រំដែ​ន នៅចំណុចបង្គោលព្រំដែ​ន​លេខ 36 ហើយអាជ្ញា​ធ​រថៃ បានកាប់ដំឡូ​ង​មីនោះ ចោលអស់​ជាច្រើ​ន ប៉ុន្តែទោះយ៉ា​ងណា​ បន្ទាប់ពីហេតុកា​រ​ណ៍នេះ កើតឡើងអាជ្ញាធរ​ខ្មែ​រនិងថៃ បានជួបគ្នាដោះ​ស្រា​យ ដើម្បីឲ្យស្ថានការណ៍វិល​ម​កប្រក្រ​តីវិ​ញ។

បើតាមការផ្សាយនៅលើហ្វេសប៊ុករបស់​លោក​វិល្លា​ម នៅថ្ងៃទី 3 សីហានេះថា កម្លាំងនគរបាលការពារ​ព្រំ​ដែន វរសេនាតូចលេ​​ខ​១២៥ថៃ (​ត​ឆដ​)​ នៅ​ច្រកព្រំដែ​ន​​តំប​ន់​តា​ប្រា​យ៉ា​ ឈមនឹងច្រក​តំ​បន់បឹង​ត្រកួន ​បាន​កាប់​ចោល​​ដំ​ឡូង​​មី​ខ្មែ រនៅចន្លោះបង្គោលព្រំដែនលេ​ខ៣​៦ និង៣៧ ភូមិថ្មល់បំបែក​ ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ​ ដោយ​ខាង​ថៃ​អាច​ចោទថា​ការដំ​ណាំដំ​ឡូង​​មី​នោះ ប៉ះលើផ្លូវដើរល្បាត់​ព្រំដែ​ន ​ប៉ុន្តែ​ម្ចាស់​ចម្កា​រ​​បាន​​អះអាងថា ចម្ការដំឡូងមីនេះ ​ខ្លួនធ្វើរាល់ឆ្នាំមកហើ​យ។

ទោះជាយ៉ាងណាអាជ្ញាធរ​ស៊ីវិល​ក​ម្ពុជា​ និង​ថៃ​ បានណាត់​ជួបគ្នា ដោះស្រាយសម្រួល​ ​ស្ថានភា​ពប៉ះទ​ង្គិចគ្នា​នេះ ឱ្យវិលមកប្រក្រតីឡើង​វិញ ៕ដោយ៖កូឡាប

spot_img
×