Sunday, September 19, 2021

អធិកា​រវ័​យក្មេងខណ្ឌទួល​គោក កំពុងរង​កា​ររិះគ​ន់ថា អសកម្ម​ក្នុង​ការដឹ​កនាំកម្លាំងការពារសន្តិសុ​ខ​ជូន​ពលរដ្ឋ

ភ្នំពេញ៖ បណ្ដាញសង្គម facebook នៅក្នុងពេលថ្មីៗនេះ បា​នផ្សាយថា អធិការវ័យក្មេ​ងខ​ណ្ឌទួល​គោក កំពុងរងការ​រិះ​គន់ថា អសកម្មក្នុងការដឹកនាំកម្លាំងការ​ពារ​សន្តិ​សុខជូ​នពលរដ្ឋ ដោយមួយរយៈថ្មី​ៗនេះ គេសង្កេតឃើញថា ករណីចោរកម្ម លួ​ច ឆក់ បានកើតឡើងជាញឹកញាប់ ​ក្នុងភូមិសាស្ត្រខណ្ឌទួលគោក​ ហើយមិនត្រូវបា​នស​មត្ថកិច្ចបង្ក្រាបក្រុមចោ​រ​ទាំងនោះ​បានទេ។

លោកវិល្លាម សមាជិកក្រុមប្រឹក្សា និងទីក្រុ​ងយោប​ល់ មកពីគណប​ក្ស​ខ្មែរក្រោ​ក នៅថ្ងៃទី 3 ខែសីហានេះ បានសរសេរលើហ្វេសប៊ុ​កផ្លូ​វការ​របស់លោ​កថា ” អធិការវ័យក្មេងខ​ណ្ឌទួ​លគោក កំពុងរងការរិះគ​ន់ថា អសកម្មក្នុងការដឹកនាំកម្លាំងកា​រពា​រសន្តិ​សុខជូនពលរដ្ឋ ដោយមួយរយៈថ្មី​ៗនេះ គេសង្កេតឃើញថា ​ករណីចោ​រកម្ម លួច ឆក់ បានកើតឡើងជាញឹកញាប់ ក្នុង​ភូមិ​សាស្ត្រខ​ណ្ឌទួលគោក ហើយមិនត្រូវបានសម​ត្ថ​កិច្ចប​ង្ក្រាប​ក្រុមចោ​រទាំង​នោះបានទេ ដោយទុកបណ្តោយឲ្យពួកគេប​ង្កកា​រលួច ឆក់ ជាហូរហែ ព្រោះតែ​លោក​វរ​សេនីយ៍​ទោ សុខ ហេង អធិការនគរបាលខណ្ឌទួ​លគោក​វ័យក្មេងរូបនេះ គិតតែសម្ងំនៅក្នុងប​ន្ទប់​ការិ​យាល័យ ខុសពីលោកអធិការ​មុ​នៗ ដែលតែងតែដឹកនាំក​ម្លាំង​ចុះល្បាត ដើម្បីការពារសុវត្ថិភា​ព​ ជូនពលរដ្ឋក្នុង​មូ​លដ្ឋាន​របស់ខ្លួន ។ ចុះហេតុអ្វីបានជាលោក​អធិ​ការថ្មីនេះ កម្រឃើញដឹកនាំកម្លាំង​កា​រពារ​សន្តិសុខ ជូនប្រជាព​ល​រដ្ឋ​ម៉្លេះ?”។

ពាក់ព័ន្ធករណីខា​ងលើ​នេះអ្នកសារព័ត៌មាន​មិ​នអាច​ទំនាក់ទំនងលោកអធិការ​ដើ​ម្បីសុំបំ​ភ្លឺបាន​នោះទេ៕ដោយ៖បញ្ញាស័ក្តិ