Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាមេ​រិចគ្រោ​ងយកព​ន្ធលើទំ​និញចិនតម្លៃ ៣០០ពាន់លានដុល្លារ​ក្រោយ​កិច្ចច​រចាហាក់មិ​នបា​នផល

spot_img

ប្រធានាធិបតីអាមេរិច ដូណាល់ ត្រាំ បាននិយាយថា គាត់នឹងធ្វើការយកពន្ធចំនួន ១០ភាគរយ ទៅលើទំនិញនាំចូលពីចិនដែលមានតម្លៃជាទឹកប្រាក់ ៣០០ពាន់លានដុល្លារ។

ការប្រកាសដាក់ពន្ធថ្មីសម្រាប់ផលិតផលចិននេះកើតឡើងក្រោយពេលកិច្ចចរចារពាណិជ្ចកម្មរវាង ប្រទេសមហាអំណាច ទាំងពីរហាក់មិនសូវអោយផ្លែផ្កា។

ការកំណត់ពន្ធថ្មីនោះនឹងចូលជាធរមាន នៅថ្ងៃទី ១ខែកញ្ញា ហើយវានឹងគ្រប់ដណ្តប់លើផលិតផលចិន ទាំអអស់ដែលនាំចូលអាមេរិច។

រដ្ឋមន្រ្តីការបរទេសចិនលោក Wang Yi បានរិះគន់ចំបោះវិធានការរបស់អាមេរិច ដោយលោកលើកឡើងថា ការបន្ថែមពន្ធវាមិនមែនជាវិធីស្ថាបនាក្នុងការដោះស្រាយជម្លោះពាណិជកម្ម និងសេដ្ឋកិច្ចនោះទេ។

លោក ដូណាល់ ត្រាំ បានប្រកាសពីគម្រោងយកពន្ធលើផលិតផលចិននៅលើបណ្តាញសង្គម Twitter របស់លោក ខណៈដែលលោកដាក់គោលលើចិន ដោយសារចិនមិនគោរពការសន្យារបស់ខ្លួនក្នុងការទិញផលិផលកសិកម្មអាមេរិចឲ្យច្រើន នៅក្នុងកំឡុងកិច្ចចរចារកាលពីសប្តាហ៍មុន នៅទីក្រុងសៀងហៃ។

លោកត្រាំ ថ្លែងប្រាប់អ្នកសារពត៌មានបន្ថែមថា ការយកពន្ធ ១០ភាគរយគឺជាវិធានការរយៈពេលខ្លីប៉ុណ្ណោះ ហើយពន្ធនោះអាចនឹងដកវិញ ដើម្បីកំណត់ពន្ធថ្មីដែលអាចមានច្រើនជាង ២៥ភាគរយ៕

អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ BBC

spot_img
×