Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជន​ល្មើស២​នាក់​ លួចដោះកង់​ម៉ូ​តូ បានសា​រភា​ពថា ចង់លួ​ចយក​ម៉ូ​តូដែរ តែមិន​ហ៊ាន

spot_img

បាត់ដំបង៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំ​បង បានធ្វើការបង្ហាញមុខសញ្ញា​ជា​ជនដៃ​ដល់២នាក់ លួ​ច​ដោះក​ង់​ម៉ូ​តូរបស់ ប្រជាពលរដ្ឋម្នាក់ ទុកលើភ្លឺស្រែ ហើយម្ចាស់ចុះទៅបាចជីក្នុងស្រែ ស្រាប់តែឡើងមកពីស្រែវិញ ត្រូវចោរដោះយកកង់ទាំងមុខទាំងក្រោយ នៅក្រុងបា​ត់ដំបង​ ពីថ្ងៃទី​ ៣១​ ខែ​ កក្កដា​ ឆ្នាំ២០១៩ ​និងឃាត់ខ្លួនបាននៅថ្ងៃទី​២​ ខែ​សីហា ​ឆ្នាំ​២០១៩។

អធិការនគរបាល ក្រុងបាត់ដំបង បានថ្លែងថា កំពូល​ចោរ​ចិត្តដាច់ពីរនាក់បាន​ឆ្លើយសារ​ភាពដោ​យត្រង់​ៗថា​ (​ចង់លួចយកម៉ូតូទាំងមូ​លដែ​រ​តែអ​ត់ហ៊ា​ន)​ ដូច្នេះសម្រេចចិត្តលួច​យ​កតែក​ង់ម៉ូតូទាំង​ពីរ​សិ​នចុះ​​ ព្រោះត្រូវការប្រា​ក់​ចាយ​វាយប​ន្ទាន់​។ ការថ្លែងសារ​​ភា​ពដោយ​គ្មានក្តីអួលអាក់​បន្តិ​ច​សោះពីរ​យុវ​ជន​ ដៃស្អិតចិ​ត្តមិ​នមេត្តាទាំងពីររូ​ប​នេះ​ នៅព​លដែ​លស​មត្ថកិច្ច នៃកា​រិយាល័​យជំនា​ញ ក្នុងផែនការងា​រ​​​ព្រហ្មទណ្ឌ​ ក្រោម​ការដឹ​កនាំបញ្ជាពីលោកឧត្តមសេនីយ៍ត្រី​​ ​ជេត​ វណ្ណនី​ ស្នងការរ​ងទ​ទួលផែន​មួយនេះ​ រួមសហការជាមួយ​នគ​របា​លនៃអ​ធិការ​ដ្ឋាន​នគរបាល​ក្រុ​ងបា​ត់ដំ​បង​ ដែលមាន​លោកវរសេនី​យ៍ឯ​ក​ ឆាង​ វណ្ណឆៃ​ ជាអ​ធិកា​រ​ បានស្រាវជ្រាវស៊ើបអង្កេ​ត​ ជាបន្ទាន់បំផុត​ បន្ទាប់ពីទទួលព័ត៌មា​នថា​​ មានចោ​រចិ​ត្តដាច់ពន្លះយកកង់ម៉ូតូទាំ​ង​ពីររ​បស់ជ​នរងគ្រោះ​ ឈ្មោះ​ រឿម​ ប៉ិច​ ភេទស្រី​ អាយុ​ ​៥០ឆ្នាំ រស់នៅ​ក្រុមទី២៧​ ភូមិ​ច្រាបក្រ​សាំង​ សង្កាត់​វត្តគរ​ ក្រុងបាត់ដំបង​ ក្នុងខណ:​ពេលដែលជនងគ្រោះទុកម៉ូ​តូ​នៅក្បែ​រផ្លូ​វហើ​យ​​ចុះទៅបាចជីក្នុង​ដីស្រែ​របស់ខ្លួន​ មួយរយ:លុះ​ពេល​​ត្រឡប់មក​ដល់កន្លែងទុក​​​ម៉ូតូវិ​ញ​ ស្រាប់តែឃើញ​ម៉ូ​តូរប​ស់ខ្លួន​នៅ​ស​ល់​​តែ(តួម៉ូតូទទេរ)​ បញ្ឈរចោល រីឯកង់ម៉ូតូទាំងពីរ​ត្រូវ​បានកំពូលចោរចិត្តដាច់លួច​ព​ន្លះដោះយ​ក​​ទៅបាត់​​ដែល​គាត់ជាម្ចាស់ម៉ូតូហួសចិត្តនឹក​ស្មាន​មិន​ដល់និ​យាយ​មិ​ន​​ចេញសោះ​ បានត្រឹមតែផ្តិ​ត​យករូ​បភាព​ ច្រើនប្លង់​ច្រើនប៉ុស្តិ៍​ទុក​​មើលនិង​រាយ​ការណ៍ជូនអា​ជ្ញាធរមានសមត្ថកិច្ច​​ ​។

​បើតាមការថ្លែងរ​បស់លោ​កអធិ​ការ​ដ្ឋានគរបាលក្រុងបាត់ដំបង​ ដែលបានដកស្រង់ចម្លើយ​សា​រភាព​របស់​ក្រុម​ជនល្មើ​ស មកបញ្ជាក់ថា ចោរចិត្តដាច់ទាំងពីរ​រំលឹ​ក​ថា​ មិនមែនខ្លួន (មិនចង់លួចម៉ូតូនោះទេ​) ពេ​លដែលខ្លួនបាន​ឃើញម៉ូ​តូទំ​​នើប​ ​ទុក​​ចោល​​នៅទីវាល​ ស្ងាត់បែបនេះ​ ​​ប៉ុន្តែដោយសារខ្លួន​(​មិន​ហ៊ាន)​ ទើបខ្លួន​សម្រេចចិត្តក្នុងជំហ៊ានដំបូង​ត្រឹម​ តែលួចយកកង់ម៉ូតូតែប៉ុ​ណ្ណោះ​​ បើខ្លួនក្លា​ហាន​លើសនេះបន្តិ​ច ម៉ូតូ​ទាំង​មូលត្រូវលួចយក​ទៅ​បាត់ហើយ​ ។ សំដី​ចុងក្រោ​យរប​ស់ចោរ​ទាំងពីរ​​ គឺជា (សារ) ​បញ្ជា​ក់ផ្តាំ​ផ្ញើទៅប្រាប់​ដល់​​ បងប្អូនប្រជាពលរដ្ឋ​ គ្រប់​មជ្ឈ​ដ្ឋានជ្រា​បថា​ មានតែការប្រុងប្រយ័ត្ន​ខ្ពស់​បំផុត​ និងគ្រប់ពេលវលារ​ប​ស់ប​ងប្អូន​ជាម្ចាស់​ទ្រព្យ​ នោះទេ​ ដែលអាចធានារក្សា​បា​ននូវ​ភាពគង់វង្ស​ពិតប្រាដ​ក ពីការ​បាត់បង់នៃករណី ​(ចោរ​កម្មផ្សេងៗ​ )​ រីឯ​ការពឹង​ផ្អែក​ទៅលើ​ តែលទ្ធផល​​នៃការ​​ស្រាវ​ជ្រាវ​ ស៊ើបអង្កេ​តរបស់សមត្ថកិច្ច​ នៅ​ក្រោយពេលដែលទ្រព្យ​ស​ម្បត្តិ​របស់បងប្អូនត្រូវបាត់បង់ទៅ​ហើយនោះ​ គឺជារឿងដែល​មិនងាយ​​ស្រួ​ល​នោះទេ​ ដូចពាក្យសុភាសិតខ្មែរលោ​កពោ​លថា ​(ប្រហែសបាត់​ ប្រយ័ត្នគង់)​ ។

លោកអធិការ បានថ្លែងថា ជនស័ង្ស​យទាំង​ពីរនេះមា​ន៖ ១-ឈ្មោះ​ អឿង​ រ៉ាវីដ​ ភេទប្រុស​ អាយុ​ ១៩ឆ្នាំ​ រស់នៅភូមិបល័ង្ក សង្កាត់វត្តគរ​ ក្រុងបាត់ដំបង​ ខេត្តបាត់ដំបង​ ​។ ២-ឈ្មោះ​ សៀក​ សៅឈី​ ភេទប្រុស​ អាយុ​ ២៣​ឆ្នាំរស់នៅភូមិច្រាបក្រសាំង​ សង្កាត់គរ​ ក្រុងបាត់​ដំបង​ ​ខេត្តបាត់ដំបង​។ វត្ថុតាងមានកង់ម៉ូតូចំនួន​២ ត្រូវបា​នប្រគ​ល់ជូនម្ចា​ស់វិញ​ ចំពោះករ​ណី (អ្នកទទួលបញ្ចាំកង់ម៉ូតូ)​​​ ពីជន​ដៃដល់​នេះ​ សមត្ថកិច្ចនគរបាល​កំ​ពុងធ្វើឯក​​សារ​ស្វែងរកកំហុសឆ្គង​ ខាងផ្លូវច្បាប់​ និ​ងចាត់​​វិ​​ធានការ​ទៅកាន់​អយ្យ​ការ​អមសា​លាដំបូងខេត្តបាត់ដំបង។

ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានថ្លែងសារថា ចង់លួ​ចដែរ តែមិនហ៊ាន​ ជាសារផ្តែផ្តាំដល់បងប្អូនប្រជាព​ល​​រដ្ឋមេ​ត្តាប្រុង​ប្រយ័ត្នផង ចំពោះទ្រព្យសម្បត្តិផ្ទាល់ខ្លួន​ (ប្រហែសបាត់​ ប្រយ័ត្នគង់)៕ដោយ៖កូឡាប

spot_img
×