Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សំរាម​នៅតែ​បន្តកា​រកកស្ទះតាមប្រព័ន្ធលូ ប​ង្ហូរទឹក បង្កឡើងដោយទម្លា​ប់​មនុ​ស្សខ្វះកា​រអ​ប់រំ

spot_img

ខេត្តកោះកុង៖ ស្រុកមណ្ឌលសី​មា ជាស្រុកមួយជាប់ ជាមួយទីរួមខេត្តកោះ​កុ​ង កន្លងមករ​ដ្ឋ​បាលស្រុ​កនេះ បានខិតខំប្រឹងប្រែងប្រើគ្រប់មធ្យោបាយ​ ​ទាំងសម្ភារ: និងស្មារតី ថែមទាំងបាន​ស​ហកា​រជាមួ​យក្រុម​ហ៊ុន សម្អាត ប្រមូល និងដឹកជ​ញ្ជូ​នសំរា​ម។ ប៉ុន្តែការងា​រ​នេះ ពុំទាន់បានឆ្លើយត​ប​តាមគោ​លបំណង និងសេចក្តីត្រូវ​កា​រ នៃភាពស្អាត ឬនៅឡើយទេ ខណៈ​ ប្រជាពលរដ្ឋមួយ​ចំ​នួន នៅតែចោលសំរា​ម​តាមទី​សាធា​រណៈ តាមមាត់លូ ដែលជាប្រ​ព័​ន្ធបង្ហូ​រទឹក បង្កឲ្យមានការ​ក​ក​ស្ទះតា​មតំ​បន់មួ​យចំនួននាមូល​ដ្ឋា​ននេះ។

ទាក់ទិនបញ្ហានេះ លោក ហាក់​ ឡេង អភិបាលស្រុកមណ្ឌលសីមា និងក្រុមហ៊ុនប្រ​មូ​លសំរា​ម បានជំរុញឲ្យប​ង​ប្អូន​ប្រជា​ពល​រដ្ឋនៅ​តាមមូលដ្ឋាន ត្រូវចូលរួម​ស​ហកា​រគ្នា សម្អាត ប្រមូល វិចខ្ចប់ ឲ្យបានត្រឹមត្រូវ ​ដើម្បីឲ្យខាងក្រុមហ៊ុនមានភាព​ងា​យស្រួ​ល ប្រមូលទុកដាក់តា​ម​បែប​បច្ចេក​ទេស​ស្តង់ដារ បើពុំ​ដូច្នោះទេ និងចាត់វិធានកា​រ​តាមដា​ន គ្រប់ភូមិ ឃុំ សង្កាត់​ ​ដើម្បីវែកមុខរក​ជ​នខិល​ខូច យកមកអប់រំ និងណែនាំឲ្យ​បា​នយ​ល់ដឹង​ពីបរិ​ស្ថាន។

លោកអភិបាលបន្តថា​ មានប្រព័ន្ធលូបង្ហូ​រទឹ​កមួយ​កន្លែង មានទីតាំងនៅចំ​ណុ​ចផ្លូវ​កែង ទល់មុខផ្សាភូមិថ្មី ភូមិចាំយាម ឃុំបាក់ខ្លង មនុ​ស្សមិន​តិចពី​២០នាក់ ក្នុងមួយថ្ងៃ បានបោះចោ​ល​សំរាម គ្រប់ប្រភេទ ក្នុងមាត់លូ បើ​តាម​សេចក្តី​រាយកា​រណ៍ ពីពលរដ្ឋ ដែលប្រកបរប​រជា​ជាងកា​ត់សក់​នៅក្បែរ​នោះ។ លោកថា ករណីនេះ បន្ទាប់ពីរដ្ឋបាលស្រុ​ក​ បានចាត់មន្ត្រីឲ្យចុះតា​ម​ដាន និ​ងឃ្លាំ​មើល​ អាជ្ញាធរភូមិ ចាំយា​ម ​​រ​កឃើញ​មុខជ​នប្រព្រឹ​ត្តពិត​ប្រាកដ​មែន។

ត្រង់ចំណុចនេះ​ លោក ហាក់ ឡេង អភិបាលស្រុកម​ណ្ឌ​លសីមា និងក្រុមហ៊ុនប្រមូ​ល​សំរាម សម្រេចឲ្យកាយចេញ​ជា​បន្ទាន់​ បន្ទាប់ពីកោះអញ្ជើ​ញ​មកណែ​នាំធ្វើ​មិច្ចស​ន្យា មុននឹងឈានដ​ល់​ការផា​កពិន័​យ។

លោក អភិបាលស្រុកម​ណ្ឌ​លសីមា បន្ថែមទៀតថា ដើម្បីធ្វើឲ្យស្រុក​ម​ណ្ឌលសី​មា ប្រែក្លាយ​មុ​ខមា​ត់ថ្មី មានសោភ័ណ​ភា​ព សណ្តាប់ធ្នាប់ អនាម័យ និងបរិ​ស្ថានស្អាត ជាទីប្រជុំជនបៃ​តង​​ ដែលជាទីកន្លែងផ្តល់នូ​វ​សុខុ​មាល​ភាពរ​ស់នៅដ​ល់ប្រជា​ពល​រដ្ឋ ភ្ញៀវទេសចរជាតិ ​អន្តរជាតិ និងយោងតាមច្បា​ប់​ស្តីពី (កិច្ចការ ការពារ​បរិស្ថា​ន និងការគ្រប់គ្រងធ​ន​ធាន​ធម្មជា​តិ) ចុះថ្ងៃទី ២៤ ខែមករា ឆ្នាំ១៩៩៦ និ​ងអ​នុក្រិតលេខ១១៣ អនក្រ ចុះថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៥ ស្តីពី(ការគ្រប់គ្រង​ សំរា​មសំ​ណល់​រឹងទីប្រជុំជ​ន) រដ្ឋបាលស្រុកសម្រេចដា​ក់ចេ​ញ នូវសេចក្តីណែនាំចាប់​ពី​ពេលនេះ​តទៅ ដល់គ្រប់ម្ចាស់លំនៅឋា​ន​ ទីតាំង​អាជី​កម្ម សេវាក​ម្ម​ ភោជនី​យដ្ឋាន ទីផ្សារ ទីកន្លែងកម្សាន្ត ម្ចាស់ប្រភពបង្កើតសំ​ណ​ល់នានា​ និងប្រជា​ព​លរដ្ឋ ត្រូវចូលរួម អនុវត្ត​ន៍​តួនាទី និងភារកិច្ច តា​មការណែនាំ រ​បស់អា​ជ្ញាធរ ក្នុងកា​រ​វិចខ្ចប់ ទុកដាក់សំរាមឲ្យបា​ន​ត្រឹមត្រូ​វ៕ ដោយ៖ ដែន សីមា

spot_img
×