Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្លាំង​​នគ​របា​លចុះ​​បង្ក្រាប​​ទីតាំ​ង​ភ្នា​​ល់​​បាល់​ ក្នុង​ខណ្ឌ​ដូនពេ​ញ​

spot_img

ភ្នំពេញ​ ៖​ កម្លាំង​សន្តិសុខ​ផ្ទៃក្នុ​ង​ និង​កម្លាំង​នាយកដ្ឋាន​ប្រឆាំ​ង​​បទ​ល្មើស​​បច្ចេកវិទ្យា​ សហការ​ កម្លាំង​ប៉ុស្តិ៍​នគរ​បា​ល​​រដ្ឋបា​ល​ស្រះចក​ ចុះ​បង្ក្រាប​ទីតាំង​​ភ្នា​ល់​បា​ល់​ ដែល​មាន​​ទីតាំង​ ផ្ទះ​លេខ​១៤​ ផ្លូវ​៤៧​ ភូមិ​៨​ សង្កាត់​​ស្រះ​​ចក​ ​ខណ្ឌ​ដូន​ពេញ​ រាជធានី​ភ្នំ​ពេ​ញ​ ឃាត់ខ្លួន​ជនសង្ស័យ​ និ​ង​ដ​កហូ​ត​​សម្ភារ​ ម៉ូតូ​​ កុំ​ព្យូទ័រ​​ជា​​ច្រើន​គ្រឿង​ ។​

​លោក​វរសេនីយ៍​ឯក​ ទៀង​ ច័ន្ទ​សារ​ បាន​ឲ្យ​ដឹង​ថា​ កាលពី​ថ្ងៃ​ទី​២​ ខែសីហា​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​១៨​​ កម្លាំង​ប៉ុស្តិ៍​នគរបាល​រ​ដ្ឋ​បាល​ស្រះ​ចក​ កម្លាំង​អធិកា​រ​ដ្ឋាន​​នគរ​បាល​ខណ្ឌដូនពេញ​ និង​កម្លាំង​សន្តិសុខ​ផ្ទៃក្នុ​ង​​រប​ស់​ស្នងការដ្ឋាន​នគរបាល​រាជ​ធា​នី​ភ្នំ​ពេញ​ បាន​សហការ​ជាមួយ​កម្លាំង​នាយកដ្ឋា​ន​​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​​រ​បស់​​អគ្គ​ស្នងកា​រដ្ឋាន​​នគ​របា​ល​ជាតិ​ ដោយ​បានការ​អនុ​ញ្ញា​តពី​​លោក​ គុ​ជ​ គី​ម​ឡុ​ង​ ព្រះរាជអាជ្ញា​​​រង​ និង​បាន​ធ្វើ​កំណត់ហេតុ​​ឆែ​កឆេ​រ​ដោ​យ​​លោក​​វរសេ​នីយ៍ទោ​ ឡេ​ង​ ចាន់​ថន​ នាយការិយាល័យ​​​ស្តីទី​ ជា​មន្ត្រី​នគ​រ​បាល​​យុត្តិធ​ម៌​ ដែល​មាន​ស​មា​សភា​ព​ចូល​រួម​ លោក​ ឧត្តមសេនី​យ៍​ទោ​ ប៊ុ​ន​ សុ​សិក្ខា​ ស្នងការ​រង​​ និង​ លោក​ ឧត្តមសេនីយ៍​ទោ​​ ស៊ីវ​ ឈាន់​ អនុប្រធាន​នាយកដ្ឋាន​​ បាន​ដឹកនាំ​ក្រុម​ប្រតិបត្តិ​កា​រ​ច​ម្រុះ​ចុះ​​ទៅ​​ដល់​ទី​តាំង​ ផ្ទះ​លេខ​១៤​ ផ្លូវ​៤៧​ ភូមិ​៨​ សង្កា​ត់​​ស្រះ​​ចក​ ខ​ណ្ឌដូ​នពេ​ញ​ រាជធានី​ភ្នំពេញ​ ​ដែ​ល​មា​ន​ម្ចា​ស់​ឈ្មោះ​ នាក់​ គ​ន្ធា​ ភេទ​ប្រុស​ អាយុ​២៣​ឆ្នាំ​ ជនជាតិ​ខ្មែរ​ បាន​ធ្វើការ​​ឆែ​កឆេ​រ​​ត្រួត​ពិនិ​ត្យ​រ​ក​ឃើញ​​ ៖​ ប្រាក់​មួយ​ចំនួន​​​ ទូរស័ព្ទ​ (​អ្នកលេង​)​ ចំនួន​ ២១​ គ្រឿង​ ទូរស័ព្ទ​ ភ្នាក់ងារ​ ចំនួន​ ១៣​ គ្រឿង​ បញ្ជី​និង​​បុ​ង​​ភ្នាល់​​បាល់​ មួយ​ចំនួន​​ លិខិតអនុញ្ញាត​​ ​ចំនួ​ន​ ០២​ ច្បាប់​​ កុំ​ព្យូ​រ​ទ័​រ​លើ​តុ​ ចំនួន​ ២៦​ គ្រឿង​​ CPU​ កុំ​ព្យូ​រ​ទ័​រ​ ចំនួន​ ២៦​ គ្រឿង​​ ម៉ាស៊ីន​ព្រី​ន​ ចំនួន​ ១​ គ្រឿង​​ ទូរទស្សន៍​ ចំនួន​ ៤​ គ្រឿង​​ ឃាត់​មនុស្ស​ មួយ​ចំនួន​​ ម៉ូតូ​ ចំនួន​ ៣០​ គ្រឿង​ (​បញ្ជាក់​ ម៉ូតូ​ ចំនួន​ ២​៩​ គ្រឿង​ ផ្ញើ​ទុក​នៅ​​​អធិកា​រដ្ឋា​ន​ន​គរ​បាល​​ខណ្ឌដូន​ពេ​ញ​)​។​

​បច្ចុប្បន្ន​​វត្ថុ​​តាង ​និង​ជនសង្ស័យ​​​ខាងលើ​​ សមត្ថកិច្ច​​ចម្រុះ​សម្រេច​ដ​កហូត ​និង​យក​ទៅ​នាយកដ្ឋា​ន​​ប្រឆាំ​ង​​បទ​​ល្មើ​​ល​ប​ច្ចេកវិ​ទ្យា​ ដើម្បី​ធ្វើការ​ស្រាវជ្រាវ​បន្ត​​៕ ដោយ៖បញ្ញាស័ក្តិ

spot_img
×