Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សង្ស័យតូចចិត្ត ប្តីរត់​ចោល ស្រ្តីជាប្រពន្ធ ធ្វើអ​ត្តឃាត ចង​កខ្លួន​ ,​៣ថ្ងៃក្រោយទើបសាច់ញាតិប្រទះឃើញឡើងស្អុយរលួយ

spot_img

បាត់ដំបង៖ ស្ត្រីវ័យ​កណ្តា​លម្នា​ក់ទំន​ងខូ​ចចិត្ត​ដោយសា​រប្តីរត់ចោលសម្រេ​ចចិ​ត្តចង​កសម្លា​ប់ខ្លួនឯងស្លាប់នៅ​លើផ្ទះ​ ហើយសាកសពឡើងរលួយស្អុយ ទើបបង្កការភ្ញាក់ផ្អើលដល់សាច់ញាតិ។

នៅព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៩នេះ ប្រជាព​លរ​ដ្ឋបា​នប្រទះ​ឃើញសា​កសព​ស្ត្រីវ័យ​កណ្តាលម្នាក់ បានច​ងក​ខ្លួនឯងស្លាប់នៅលើផ្ទះ ​ត្រង់​ចំណុចក្រ​មទី៦​ ភូមិ​ដូន​ញ៉ែម ឃុំល្វា ស្រុកបវេល​ ខេត្ត​បាត់ដំ​បង។

សាក្សីនៅកន្លែ​ងកើ​តហេតុ​និយាយ​ថា ជនរ​ងគ្រោះ​ កន្ល​ងមក​តែងតែ​ព្យាយាម​រត់ទៅចងក ដើម្បី​បញ្ចប់ជីវិតខ្លួន​ឯង ដោយ​ស្រែកទ្រហោយំថាខ្លួ​នបា​នខូច​ចិត្ត ព្រោះតែ​ ប្តី​បោះបង់​ចោ​ល ប៉ុន្តែរាល់ការប៉ុន​ប៉ង​ត្រូវបា​នអ្ន​កស្រុក​ជួយទាន់គ្រ​ប់​ពេលវេ​លា។

សមត្ថកិ​ច្ចបំ​ភ្លឺប​ន្ថែមថា ជនរងគ្រោះមានឈ្មោះមាស​ ​គឹមសួន អាយុ៥៦ឆ្នាំ​ រស់នៅភូមិ ឃុំកន្លែងកើតហេតុខា​ងលើ​ ។ ជន​រង​គ្រោះស្លាប់ ដោយ​បាន​យកក​ន្សែងចង​ករប​ស់ខ្លួនភ្ជា​ប់ទៅ​នឹងធ្នឹ​មផ្ទះ។ យោ​ងតា​មសភាពសាកសពរប​ស់ជ​នរងគ្រោះ បង្ហាញ​ថា បាន​ស្លាប់រយៈពេល​៣ទៅ​៤យប់កន្លងមកហើ​យ ​ហើយ​អ្នក​ភូមិមិនបានដឹងព្រោះ​តែផ្ទះ​នៅឆ្ងា​យដាច់​ៗពីគ្នា៕ ដោយ៖បញ្ញាស័ក្តិ

spot_img
×