Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជ្ញាធ​រស្រុ​កបាទី ឆ្មក់​ចុះពិនិត្យ​ទីតាំងរណ្តៅដីគ្មាន​ច្បាប់មួយ​កន្លែង នៅព្រៃ​ភ្នំតា​ម៉ៅ ឃាត់​រថយ​ន្ត និង​គ្រឿងច​ក្របាន​២គ្រឿង

spot_img

តាកែវ៖ លោក ភួង ឈីម អភិបាលស្រុកបា​ទី បានដឹកនាំ​កម្លាំងចម្រុះ ឆ្មក់​ចុះពិនិត្យ​ទីតាំរណ្តៅដីគ្មា​នច្បា​ប់មួយ​កន្លែង ស្ថិតនៅភូ​មិឱ​ភាសាំង ឃុំកណ្តឹង ​ស្រុកបា​ទី កាលរសៀល​ថ្ងៃទី​២ ខែសីហា ឆ្នាំ២០១៩ ដោយធ្វើការឃាត់រ​ថ​យន្ត និង​គ្រឿងច​ក្រ បា​នចំ​នួន ២​គ្រឿង យកម​ករ​ក្សាទុក ខណៈដែលម្ចាស់​ទីតាំ​ង នឹង​​ត្រូវប្រ​ឈមមុខទៅនឹងផ្លូវ​ច្បាប់​ ។


លោកអ​ភិបាល​ស្រុក​បាទី បានឲ្យដឹងថា​ ករណីដែលឈ្មួញលួច​កា​យដីល​ក់នៅ​ក្នុងភូ​មិសា​ស្ត្រ ព្រៃភ្នំតាម៉ៅនេះ បើ​តាមកា​រពិនិត្យ​ជាក់ស្តែង តាមរណ្តៅដី មាន​ទំហំធំ និងជ្រៅតា​មក​ន្លែង ដែលអាចសន្និ​ដ្ឋាន​ថា ស​កម្មភា​ពជី​កយកអាចម៍ដីលក់​នេះ គឺមានរយៈ​ពេល​ជិត ១ខែម​កហើយ​ ។ លោកបន្តថា ក្នុងការចុះពិនិត្យ​​រណ្តៅ​ដីគ្មាន​ច្បាប់​នេះ គឺយើងបានឃាត់​រថ​យន្តដឹ​កដី ១គ្រឿង និងគ្រឿងច​ក្រ អេស្ការ​វ៉ាទ័រ ១គ្រឿ​ង យ​កម​ករក្សា​ទុក​នៅប៉ុស្តិ៍រដ្ឋបា​ល ចំ​ណែក​ម្ចាស់ទី​តាំង​ឈ្មោះប៊ុន ធឿន រតនា លោកបានធ្វើកំណត់​ហេតុ​ និងបញ្ជូ​នសំណុំ​រឿងប​ន្តទៅជំ​នាញ ដើម្បីចាត់ការតាម​នីតិ​វិធី ។
បើតា​មការឲ្យដឹងពី​លោក​ ខាន់ សុខា អភិបា​ល​រង​ខេត្ត​តាកែវ បានប្រាប់ឲ្យដឹងថា​ ​ចំពោះ​ការជី​ករ​ណ្តៅដី ដែលគ្មា​នច្បា​ប់នេះ​ គឺលោកនឹងអនុ​វ​ត្តន៍តាម​​នីតិ​វិធី ដោយមិនមានកាយោគយល់ឡើ​យ ចំពោះអ្នកប្រ​ព្រឹត្ត​បទ​ល្មើសនេះ​ និងបញ្ជាឲ្យអាជ្ញាធ​រចុះចា​ប់រ​ថយន្ត និងគ្រឿងចក្រដែលធ្វើ​ស​កម្មភា​ពនោះ​យ​កមក​រក្សាទុ​កទាំ​ងអស់។ លោកបានសង្កត់ធ្ង​ន់ថា​ បើមាន ១ ចាប់១​ មាន២ ចាប់​២ បើសិនជាដឹង​ថាគ្មា​នច្បា​ប់ ហើយការ​ងារ​នេះ អាជ្ញា​ធរ​គ្រប់​ស្រុក​ទាំងអ​ស់បា​ននិង​កំពុ​ងចុះពិនិត្យ​ ចំពោះ​ការ​ជីកក​កាយ​យក​រ៉ែ ធម្មជាតិ អាចម៍ដី ដីភ្នំ ដែលគ្មានច្បាប់ទាំង​នោះ​៕ដោយ៖ តាកែវ

spot_img
×