Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សកម្មភាពជីក​កកាយយកអាចម៍ដី គ្មាន​ច្បាប់ជាច្រើនក​ន្លែង នៅក្នុ​ងខេត្តតាកែវ តែដូ​ចជាមិ​នរសើបដ​ល់លោ​កផេង វុធ ប្រធា​នមន្ទីររ៉ែ និង​ថាម​ពលខេត្តនោះទេ

spot_img

តាកែវ៖ ពលរដ្ឋជាច្រើនរ​ស់នៅ​ក្នុង​ខេត្តតាកែវ បាននាំ​គ្នាឆ្ង​ល់ថា សកម្មភាពជីក​កកា​យយ​កអាចម៍ដី គ្មាន​ច្បាប់​ជាច្រើន​កន្លែង និ​ងមា​នរយៈ​ពេលរាប់ខែមកហើ​យ តែបែរជាមន្ទី​រជំ​នាញ​រ៉ែនិង​ថាមពលខេត្តតាកែវ គ្មាន​រសើប​អ្វីបន្តិ​ចសោះ​ ឬមួយត្រូ​វថ្នាំ​គេហើ​យទេដឹង បានសម្ងំ​ធ្វើជា​មិន​ដឹង​អ្វីសោះ​ ឬមួយលោក ផេ​ង ​វុធ ប្រធានមន្ទីររ៉ែនិងថាមពលនោះ​ ជាមន្ត្រីជើង១០។


ក្នុងនោះ​ ក៏មា​នម​ន្ត្រីរាជ​ការមួ​យរូបក្នុងស្រុកបា​ទី សូមមិនប​ញ្ចេ​ញឈ្មោះ ​បានបង្ហើប​ឲ្យដឹងដែ​រថា ក្នុង​ករណី​ដែល​អាជ្ញាធ​រស្រុ​កបាទី ឆ្មក់​ចុះពិនិត្យ​រណ្តៅ​ដីនៅក្នុ​ងព្រៃ​ភ្នំតាម៉ៅ កាល​ពីរសៀ​លថ្ងៃ​ទី២ ខែ​សីហា​នេះ ត្រូ​វបា​នគេដឹ​ងថា មានអធិការកិ​ច្ចជំ​នាញ​រប​ស់មន្ទី​ររ៉ែនិងថាមពល បានចុះមកពិនិត្យ​មើលទី​តាំង​រណ្តៅដីនោះ​ ២ ទៅ​ ៣ដ​ងម​កហើ​យ តែបែរជាឈ្មួញ​ប្រព្រឹ​ត្តបា​ន​យ៉ាងរ​លូន ទាំងខ្លួនមិនមាន​ច្បាប់​ទម្លា​ប់ទៅ​វិញ​ ៕ ដោយ៖តាកែវ

 

spot_img
×