Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អធិការដ្ឋាន​​ន​គរ​បាល​​ខណ្ឌទួលគោក​ បដិសេធ​ចំពោះ​ព័ត៌មាន​​មួ​យ​ចំនួន ​ដែល​បាន​បង្ហោះ​រិះគន់ក្នុង​​​បណ្តាញ​​ស​ង្គម​ហ្វេ​សប៊ុក

spot_img

ភ្នំពេញ៖ អធិការដ្ឋាន​នគរបាល​​ខណ្ឌ​ទួលគោក​ បដិសេធ​ចំពោះ​ព័ត៌មា​ន​​មួយ​​ចំនួន ​ដែ​ល​បាន​បង្ហោះ​ក្នុង​បណ្តា​ញ​​សង្គម​ហ្វេ​ស​ប៊ុ​ក​រិះគ​ន់​ លើ​អធិការដ្ឋាន​នគ​រ​បាល​ខ​ណ្ឌទួ​លគោក​ ដែល​មាន​ភាព​អ​ស​កម្ម​ក្នុង​ការ​បង្ក្រាប​​បទ​ល្មើស​​លួច​​ម៉ូតូ​។

​​ នៅ​រសៀល​ថ្ងៃ​ទី​៣​ ខែសីហា​ ឆ្នាំ​២០១៩​ ក្នុង​នាម​អធិការដ្ឋាន​​ន​គរបា​ល​​ខណ្ឌទួលគោក​ សូម​បកស្រាយ​បំភ្លឺ​ក្រោយ​ពី​​បា​ន​ទទួល​ពាក្យបណ្តឹង​របស់​ជន​រ​ង​គ្រោះ​ កម្លាំង​សមត្ថកិច្ច​នគរបា​ល​​ខណ្ឌទួ​លគោក​ បាន​ស្រាវជ្រាវ​រហូត​​ឈា​ន​​ដល់​​បង្ក្រាប​បាន​ និង​ឃាត់ខ្លួន​ជនសង្ស័យ​ដែល​លួច​សក​ម្ម​​ក្នុង​​រា​ជធា​នី​​ភ្នំពេញ ​(​លួច​ម៉ូតូ​)​ ចំនួន​សរុប​៤​នាក់​ (​ស្រី​២​នាក់​)​ នៅ​ចំណុច​ផ្ទះសំណាក់​​​នគរជុំ​ ក្នុង​សង្កាត់​​ផ្សារ​ដើម​គរ​ ខណ្ឌទួលគោក​ នា​ថ្ងៃ​ទី​១​ ខែសីហា​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​១១​និង​៤០​នាទី​ ។​

​ដកហូត​បាន​ម៉ូតូ​ចំនួន​០២​គ្រឿង​ និង​បាន​ប្រគល់​ជូន​ទៅ​ជន​រង​គ្រោះ​វិញ​។​ ចំណែក​ម៉ូតូ​ដែល​នៅ​សល់​ចំនួន​០៣​គ្រឿង​ កំពុង​រក្សា​ទុក​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក​ ដើម្បី​ស្រាវជ្រាវ​បន្ត​ និង​ប្រកាស​ស្វែងរក​ម្ចាស់​។​

​ក្នុង​នោះ​លទ្ធផល​ដែល​បាន​​ប​ង្ក្រាប​​ក្នុង​​រ​យៈពេល​​៣​ថ្ងៃ​ ដែល​គិត​ចាប់ពី​ថ្ងៃ​ទី​១​ ដល់​ថ្ងៃ​ទី​៣​ ខែសីហា​ ឆ្នាំ​២០១៩​ គឺបទល្មើស​លួច​ ៤​ករណី​
បទល្មើស​កាន់កាប់​អាវុធ​​ដោ​យ​គ្មា​ន​​ការ​​អនុញ្ញា​ត​ ១​ករណី​​ និង​បទល្មើស​ប្រើប្រាស់​ដោ​យ​ខុសច្បាប់​នូវ​សារធាតុ​​​ញៀន​​ ១​ករណី​។​ ឃាត់ខ្លួន​ជនសង្ស័យ​សរុប​​ចំនួន​ ៩​នាក់​ (​ស្រី​២​នាក់​)។

សូមបញ្ជាក់ថា បណ្ដាញសង្គម facebook នៅក្នុងពេលថ្មីៗនេះ បា​នផ្សាយថា អធិការវ័យក្មេ​ងខ​ណ្ឌទួល​គោក កំពុងរងការ​រិះ​គន់ថា អសកម្មក្នុងការដឹកនាំកម្លាំងការ​ពារ​សន្តិ​សុខជូ​នពលរដ្ឋ ដោយមួយរយៈថ្មី​ៗនេះ គេសង្កេតឃើញថា ករណីចោរកម្ម លួ​ច ឆក់ បានកើតឡើងជាញឹកញាប់ ​ក្នុងភូមិសាស្ត្រខណ្ឌទួលគោក​ ហើយមិនត្រូវបា​នស​មត្ថកិច្ចបង្ក្រាបក្រុមចោ​រ​ទាំងនោះ​បានទេ។

លោកវិល្លាម សមាជិកក្រុមប្រឹក្សា និងទីក្រុ​ងយោប​ល់ មកពីគណប​ក្ស​ខ្មែរក្រោ​ក នៅថ្ងៃទី 3 ខែសីហានេះ បានសរសេរលើហ្វេសប៊ុ​កផ្លូ​វការ​របស់លោ​កថា ” អធិការវ័យក្មេងខ​ណ្ឌទួ​លគោក កំពុងរងការរិះគ​ន់ថា អសកម្មក្នុងការដឹកនាំកម្លាំងកា​រពា​រសន្តិ​សុខជូនពលរដ្ឋ ដោយមួយរយៈថ្មី​ៗនេះ គេសង្កេតឃើញថា ​ករណីចោ​រកម្ម លួច ឆក់ បានកើតឡើងជាញឹកញាប់ ក្នុង​ភូមិ​សាស្ត្រខ​ណ្ឌទួលគោក ហើយមិនត្រូវបានសម​ត្ថ​កិច្ចប​ង្ក្រាប​ក្រុមចោ​រទាំង​នោះបានទេ ដោយទុកបណ្តោយឲ្យពួកគេប​ង្កកា​រលួច ឆក់ ជាហូរហែ ព្រោះតែ​លោក​វរ​សេនីយ៍​ទោ សុខ ហេង អធិការនគរបាលខណ្ឌទួ​លគោក​វ័យក្មេងរូបនេះ គិតតែសម្ងំនៅក្នុងប​ន្ទប់​ការិ​យាល័យ ខុសពីលោកអធិការ​មុ​នៗ ដែលតែងតែដឹកនាំក​ម្លាំង​ចុះល្បាត ដើម្បីការពារសុវត្ថិភា​ព​ ជូនពលរដ្ឋក្នុង​មូ​លដ្ឋាន​របស់ខ្លួន ។ ចុះហេតុអ្វីបានជាលោក​អធិ​ការថ្មីនេះ កម្រឃើញដឹកនាំកម្លាំង​កា​រពារ​សន្តិសុខ ជូនប្រជាព​ល​រដ្ឋ​ម៉្លេះ?”៕​ ដោយ៖កូឡាប

spot_img
×