Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជិះ​ម៉ូតូ​ដេញ​គ្នា​ ដួល​លើ​ថ្នល់​បោក​ក្បាល​ស្លាប់​យុវជន​ម្នាក់ និង​៣​នាក់​ទៀត​របួស​ធ្ងន់​ស្រាល

spot_img

​ភ្នំពេញ ៖ យុវជន​៤​នាក់ បាន​ជិះ​ម៉ូតូ​ពី​រគ្រឿង ប្រដេញ​គ្នា​តាមផ្លូវ​ងងឹក​ក្នុង​ល្បឿន​លឿន ដោយ​ខ្វះ​ការប្រុងប្រយ័ត្ន​បាន​ជ្រុល​ទៅ​បុក​ថ្ម​ដែល​គេ​ដាក់​ចោល​សម្រាប់​ធ្វើ​សួនច្បារ​ចែក​ទ្រូងផ្លូវ បណ្ដាល​ឲ្យ​យុវជន​ម្នាក់​បោក​ក្បាល​ស្លាប់​ភ្លាមៗ​នៅ​និង​កន្លែង និង​បី​នាក់​ទៀត​រងរបួស​ធ្ងន់​ពីរ​ស្រាល ។

​​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​ណ៍ដ៍​រន្ធត់​ខាងលើ​នេះ បាន​កើតឡើង​នៅ​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់​ថ្ងៃទី​២ ខែ​មករា​ឆ្នាំ​២០១៨ ស្ថិតនៅ​តាម​កំណាត់​ផ្លូវ​២១៧ ត្រង់​ចំណុច​ស្ពាន​បា​គូរ ក្នុង​ភូមិ​ព្រែក​ជ្រៃ​សង្កាត់​ស្ពានថ្ម ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។​

សមត្ថកិច្ច​បាន​ប្រាប់ឲ្យដឹង​ថា ជនរងគ្រោះ​ដែល​ស្លាប់​បាត់បង់​ជីវិត​មាន​ឈ្មោះ​ម៉ុត ធួន អាយុ​២១​ឆ្នាំ មុខរប​ធ្វើស្រែ ស្នាក់នៅ​ភូមិ​ដើម​លក ឃុំ​រវៀង ស្រុក​សំរោង ខេត្តតាកែវ ។​ចំណែក​ជនរងគ្រោះ​របួស​ធ្ងន់​២​នាក់ របួសស្រាល​ម្នាក់ មិន​ស្គាល់​អត្តសញ្ញាណ​នោះទេ ។​

​យោង​តាម​សាក្សី​នៅ​កន្លែងកើតហេតុ​បានឲ្យដឹងថា នៅ​មុនពេល​កើតហេតុ​គេ​ឃើញ​យុវជន​បួន​នាក់​ជិះ​ម៉ូតូ​ពី​រគ្រឿង​ម៉ាក​MSX ដោយ​មួយគ្រឿង​មិន​មាន​ស្លាក​លេខ ជិះ​គ្នា​ពីរ​នាក់ មាន​ជនរងគ្រោះ​ស្លាប់​បាត់បង់​ជីវិត និង​មួយ​គ្រឿង​ទៀត​ពាក់​ស្លាក​លេខ តាកែវ 1J.5019 ជិះ​ឌុប​គ្នា​ពីរ​នាក់ បាន​ធ្វើដំណើ​តាម​បណ្ដោយ​ផ្លូវ​២១៧ ទិសដៅ​ពី​ជើង​ទៅ​ត្បូង ក្នុង​ល្បឿន​លឿន ដោយ​ពួកគាត់​ប្រដេញ​គ្នា​ទាំង​ស្ថានភាព​ផ្លូវ​ងងឹត ខណៈ​មក​ដល់​ចំណុចកើតហេតុ​ខាងលើ ស្រាប់តែ​ម៉ូតូ​មិន​មាន​ស្លាក​លេខ​បាន​ជ្រុល​ទៅបុក​ថ្ម​ដែល​គេ​ដាក់​លើ​ថ្នល់​ទុក​ចោល​ដើម្បី​រៀបចំ​ធ្វើ​សួនច្បារ​ចែកផ្លូវ​នោះ បណ្ដាលឲ្យ​ជនរងគ្រោះ​ដួល​បោក​និង​ថ្នល់​ស្លាប់​ម្នាក់​ភ្លាមៗ​នៅ​និង​កន្លែង និង​ម៉ូតូ​មួយ​គ្រឿង​មក​បុក​ពី​លើ​ថែម​ទៀត​បណ្ដាល​រងរបួស​ធ្ងន់​ស្រាល​ទាំង​បី​នាក់​។​

​ក្រោយ​កើតហេតុ ជនរងគ្រោះ​រងរបួស​ធ្ងន់​ពីរ​នាក់ ត្រូវ​បាន​រថយន្ត​សង្គ្រោះបន្ទាន់ ដឹកយក​ទៅ​សង្គ្រោះ​នៅឯ​មន្ទី​ពេទ្យ​ភ្លាមៗ ។ បន្ទាប់មក សមត្ថកិច្ច​មូលដ្ឋាន​ខណ្ឌដង្កោ បាន​ចុះ​មកដល់​កន្លែងកើតហេតុ​ធ្វើការ​វាស់វែង​ក៍​ដូចជា​ធ្វើ​កំណត់ហេតុ​ទៅ​លើ​សព​ជនរងគ្រោះ រួច​ក៏​ប្រគល់​សព​និង​ម៉ូតូ​ទាំង​ពីរ​គ្រឿង​អោយ​ក្រុមគ្រួសារ​យក​ទៅ​ស្រុកកំណើត​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×