Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ត្រីព្រៃឈើ​ខេត្ត​ម្នាក់​ខ្មាស់គេ​ ខណៈការពារព្រៃឈើ​មិន​បាន បានត្រឹមតែសោក​ស្តា​យ

spot_img

ខេត្តឧត្តរមានជ័យ៖មន្ត្រីដែលមហាជនស្គាល់ច្បាស់ជានាយរងខណ្ឌរដ្ឋ​បា​លព្រៃ​ឈើខេ​ត្តឧ​ត្តរមា​នជ័យ បានបង្ហោះ​សំណេ​រតាមរយៈបណ្តាញសង្គម​ផ្ទា​ល់ខ្លួ​នថា រលាយអស់​ហើយ​ ខ្មា​ស់​​ណាស់​លោកអើយ ការពារមិ​នបាន​ ធ្វើ​ម្តេចយើងតូច ឆន្ទៈ​យើងមាន ឱកាសយើងគ្មាន បានត្រឹមសោកស្តាយ​។​​

លោក ឡឹក សុជាតា ​នាយរងខណ្ឌរដ្ឋបាលព្រៃឈើខេត្តឧ​ត្ត​រមានជ័យ មានការបង្ហោះសំណេរ​ក្នុ​ងប​ណ្តាញ​សង្គម​បែបនេះ ខណៈដីព្រៃរដ្ឋរក្សាទុកចំនួ​ន៥​០០ហិ​កតាសម្រាប់ដាំស្តារព្រៃឈើឡើងវិញ ​សុទ្ធតែអ្នកធំឆូ​សឆា​យហ៊ុមព័ទ្ធយក​អស់។ ស្ថិតនៅភូមិទួលស្វាយ ឃុំត្រពាំតាវ ស្រុកអន្លង់វែង​ ។

សំណេរលោកបញ្ជា​ក់ថា​ ដីព្រៃស្តារព្រៃឡើងវិញ​ក្នុងដីកា​លេខ​៧​៩​ទំ​ហំ​ចំំំនួន៥០០​ហិកតា ពុទ្ធោ​អរហំ​ ដីធំជាងវាំង​ គេយកបាត់អស់​ ​ស្មាន​តែពលរ​ដ្ឋគឺពួកហ្នឹងសោះ​ ឈួសឆាយកាប់គា​ស់ ចែកគ្នាតាមចិត្ត មានប៉ុណ្ណឹ​ងហើយ​ ឱម្ចាស់ថ្លៃអើយ ចង់បានអ្វីម្លេះ​ ដីព្រៃគេទុ​ករ​ដ្ឋថែ​រក្សា​ ប្រាំរយហិកតា​ ស្តារព្រៃឡើងវិញ សុទ្ធ​តែ​លោកធំ​ ឈួសឆាយព័ទ្ធឃ្លុំលើដីដីកា​ លេខ៧៩ ចេញដោយសាលា​ គ្រប់គ្នាស្គាល់ថា ខេត្ត​ឧត្ដរមានជ័យ​ និងមិន​ចេះតិចដង​ បានប្រារព្ធ​បុណ្យ​​​រុក្ខទិវាដល់ទៅបីដងរួចម​ក​ហើយ​ ចំណាយវាល់លាន វេ​ទនា​គ្រប់គ្នា​ ទោះក្តៅរងា មេព្រៃជាយ​ដែន​។

រំ​លឹកថា មន្ត្រីខណ្ឌរដ្ឋបាលព្រៃ​ឈើខេត្ត​រូបនេះ នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០១៨ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តបាន​បែង​ចែកភា​រកិច្ចទទួលខុសត្រូវនិង​របៀ​បធ្វើការងារ លើលោកឡឹក សុ​ជាតា ​រូបនេះស្ទើរអស់​កិច្ចការទៅហើយ រួម​មាន ផ្នែករដ្ឋបាល បុគ្គលិក ផែនការនិងសហប្រ​តិប​ត្តិកា​រអង្គការជាតិ អន្តរ​ជាតិ ការអភិវឌ្ឍសមត្ថ​ភាព និងបណ្តុះបណ្តាលធនធាន​ម​នុស្ស ការកំណត់ព្រំ​ប្រទ​ល់ដី​ព្រៃឈើ ការចាត់ថ្នាក់និងកា​រ​ចុះបញ្ជី​ការ ការ​ងារ​ព្រៃឈើ ការងារសម្របសម្រួលស​គម​ន៍ព្រៃឈើ និងកម្មវិធីREED(ឥណទានកាបោន) ការគ្រ​ប់គ្រ​ងបច្ចេកទេសកែច្នៃឈើ ផ​លអនុផលព្រៃឈើ ការងារផ្សព្វផ្សាយ​ និងគ្រប់គ្រងតំបន់ផ្នែករដ្ឋបាលព្រៃឈើ​ផ្តាច់មុខភូមិសាស្ត្រស្រុកបន្ទាយអំពិល​ផងដែរ​៕ដោយ៖បញ្ញាស័ក្តិ

spot_img
×