Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ០៥ ខែសីហា ឆ្នាំ​២០១៩

spot_img

ឆ្នាំ​ជូត

រាសីល្អជាមធ្យម ។ ក្នុងថ្ងៃនេះផលលំបាកដែលកើតមាននឹងធូរស្បើយទៅវិញខ្លះ ហើយបញ្ហាដែលធ្លាប់តែអុកឡុកយាយីក៏ចាប់ផ្តើមពីតានតឹងមកធូរស្រាលនិងកិច្ចការដែលប្រទាំងប្រទេសក៏ចាប់ផ្តើមស្ងប់សុខឡើងវិញ ។ ចំពោះអ្នករកស៊ីរបរជួញដូរឃើញថាមិនហុចផលល្អប៉ុន្មានទេ ព្រោះថាផលអាក្រក់នៅយាយីនៅឡើយដែរ។ ការធ្វើដំណើរទីជិតឆ្ងាយចូរប្រយ័ត្នក្រុមមនុស្សបង្កជម្លោះដោយប្រការណាមួយ ។

រីឯមនោសញ្ចេតនា ស្នេហាកំលោះក្រមុំក្នុងថ្ងៃនេះមានការជឿនលឿនទៅមុខ និងស្រស់ស្រាយប្រពៃ មាន​ឱកាស​រក​ឃើញ​គូព្រេង ៕

ឆ្នាំ​ឆ្លូវ 

រាសីខ្ពស់ត្រដែត ។ ក្នុងថ្ងៃនេះផ្តល់ផលល្អក្នុងការទំនាក់ទំនង ឬចរចាបញ្ហាអ្វីមួយ ព្រោះថាផ្លែផ្កាតែងឆ្លើយតប​មកវិញជានិច្ច ។ អ្នកប្រកបរបររកស៊ីជួញដូរ លោកអ្នកអាចបើកហាងថ្មី ទិញកន្លែងលក់ដូរថ្មីតែងបានជោគជ័យដូចសមប្រកប ។ ការធ្វើដំណើរទីជិតឆ្ងាយមានតែក្រុមមនុស្សស្វាគមន៍រាក់ទាក់ និងជួយយកអាសាជានិច្ច ។

រីឯមនោសញ្ចេតនា ស្នេហាកំលោះក្រមុំបើមិនទាន់មានគូគប្បីកុំឃើញភ្លាមស្រឡាញ់ភ្លែតឲ្យសោះប្រយ័ត្ននាំជួបផលលំបាកទៅគ្រាក្រោយ ៕

​ឆ្នាំ​ខាល ៖

រាសីខ្ពស់ត្រដែត ។ ការងារ អំណោយផល​ល្អ​បំផុត ទោះបី​មាន​សម្ពាធ​ច្រើន តែ​គ្រប់យ៉ាង​សុទ្ធតែ​ត្រូវបាន​ដោះស្រាយ​រួច ។ លុយកាក់ ជា​ថ្ងៃ​ដ៏​ល្អ​សម្រាប់​ស្វែងរក​លាភ​ផ្លូវ​ឆ្ងាយ ។ ចំពោះអ្នកប្រកបរបររកស៊ីជួញដូរថ្ងៃនេះទោះលោកអ្នកជួញទីជិតឆ្ងាយការរកផលកម្រៃមានហូរចូលមួយៗគ្រាន់ចិញ្ចឹមឆ្នាំងបាយអីចឹងដែរ ។

រីឯមនោសញ្ចេតនា មានការជឿនលឿនទៅមុខផ្អែមល្ហែម កក់ក្តៅ ៕

​ឆ្នាំ​ថោះ 

រាសីល្អជាមធ្យម ។ ការងារ ថ្ងៃ​នេះ​ការងារ​រលូន​ល្អ ត្រូវបាន​ថ្នាក់លើ​សរសើរ ។ លុយកាក់ មិន​ត្រូវ​រឹងរូស គួរ​ស្តាប់​យោបល់​គ្រប់គ្នា​ក្នុង​ការគ្រប់គ្រង​លុយកាក់ ។ ចំពោះអ្នករកស៊ីរបរជួញដូរវិញពុំឃើញមានការរីកលូតលាស់ទៅមុខគួរកត់សម្គាល់ទេ គឺទោះជួញទីជិតឆ្ងាយបានគ្រាន់ទប់ទល់ ។ ការធ្វើដំើរទីជិតឆ្ងាយទាំងពេលទៅ និងពេលត្រឡប់មកវិញពុំសូវមានសុវត្ថិភាព ចូរមានការប្រុងប្រយ័ត្ន ពិសេសអ្នកមិនត្រូវសេពគ្រឿងស្រវឹងដាច់ខាត ។

រីឯមនោសញ្ចេតនា ស្នេហាប្រុសស្រីប្រយ័ត្នមានអ្នកដទៃនាំរឿងអុជអាលកើតតែបញ្ហាចម្រូងចម្រាសចំពោះគ្នា៕

​ឆ្នាំ​រោង 

រាសីល្អជាមធ្យម ។ ការងារ រលូន​ល្អ ជួប​ភាពងាយស្រួល​គ្រប់យ៉ាង ។ លុយកាក់ មាន​អ្នក​ជួយ​ទំនុកបម្រុង​អំពី​លុយកាក់ ។ ចំពោះអ្នករកស៊ីប្រកបរបរជួញដូរវិញមុននឹងចង់ចំណាយទុនធ្វើអ្វីមួយត្រូវចេះគិតគូរឲ្យបានច្បាស់លាស់សិនសឹមអនុវត្តន៍ជាក្រោយទើបអាចទទួលផលសម្រេចល្អ ។

រីឯមនោសញ្ចេតនា ស្នេហាប្រុសស្រីមិនត្រូវប្រកាន់ចិត្តឆេវឆាវដោយពុំយកហេតុផលដាក់ខ្លួនប្រយ័ត្នកើតរឿងឈានដល់ការបែកបាក់ហើយមកសោកស្តាយនៅពេលក្រោយ ៕

​ឆ្នាំ​ម្សាញ់ 

រាសីខ្ពស់ត្រដែត ។ ថ្ងៃនេះផ្តល់ផលល្អសម្រាប់អ្នកសម្រុកការងារ ឬដំណើរការងារពាក់ព័ន្ធនឹងបញ្ហាប្រាក់កាសអ្វីមួយ ពីព្រោះថាលទ្ធផលល្អៗតែងឆ្លើយតបមកវិញជានិច្ច ។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញលោកអ្នកបើចង់ធ្វើជំនួញទីជិតឆ្ងាយផលកម្រៃមានការធូរស្បើយជាមុនបន្តិចវិញ ហើយមុខរបរទៀតសោតមានការ​ចម្រើនលូតលាស់ទៅមុខដែរ ។

រីឯមនោសញ្ចេតនា ស្នេហាប្រុសស្រីមានភាពភ្លែថ្លា និងស្រស់ស្រាយចំពោះគ្នាប្រពៃ ៕

​ឆ្នាំ​មមី 

រាសីល្អជាមធ្យម ។ ការងារ ល្អប្រសើរ ទទួលបាន​ការកោតសរសើ​រ​ពី​មនុស្ស​នៅ​ជុំវិញ ។ លុយកាក់ គួរស្វែងយល់​យោបល់​គ្រប់​គ្នា​មុនពេល​ចង់​បោះទុន​វិនិយោគ ឬ​ពង្រីក​ជំនួញ ។ ចំពោះអ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះដែរទោះជួញទីជិតឆ្ងាយផលចំណូលជួបការលំបាកបន្តិច ពិសេសងាយត្រូវកើតទំនាស់ជាមួយអ្នកដទៃថែមទៀត។

រីឯមនោសញ្ចេតនា ស្នេហាកំលោះក្រមុំបើមានការចូលស្តីដណ្តឹង ឬរៀបអាពាហ៍ពិពាហ៍ជាពេលវេលាល្អប្រពៃបំផុត ៕

​ឆ្នាំ​មមែ 

រាសីល្អជាមធ្យម ។ ការងារ គ្រប់យ៉ាង​សុទ្ធតែ​រីកចម្រើន​ដូច​ការគ្រោងទុក ។ លុយកាក់ ស្ថិរភាព ។ សម្រាប់អ្នករកស៊ីជួញដូរវិញនៅថ្ងៃនេះអ្នកប្រកបមុខរបរទោះលោកអ្នកចេញទៅណាមកណាឆ្ងាយគប្បីមានការប្រយ័ត្នប្រយែងប្រាក់កាសបន្តិច ព្រោះងាយបាត់បង់និងក្រុមអន្ធពាលតាមលួចឆក់ប្លន់ណាស់ដែរ ។

រីឯមនោសញ្ចេតនា ស្នេហាស្រីប្រុសត្រូវចេះយកចិត្តទុកដាក់ចំពោះគ្នា ហើយមិនត្រូវយកភាពប្រចែប្រច័ណ្ឌដឹកច្រមុះឡើយ ។ បើពុំនោះទេនឹងបាត់បង់មនុស្សជាទីស្រឡាញ់ជាក់ជាពុំខាន ៕

​ឆ្នាំ​វក 

រាសីស្រុតចុះ ។ នៅថ្ងៃនេះដួងរាសីស្រុតចុះពិតមែន ប៉ុន្តែបើលោកអ្នករៀបចំការងាររបស់ខ្លួនឲ្យបានល្អនោះផ្លែផ្កានឹងហុចឲ្យមកវិញនៅពេលក្រោយជាក់ជាពុំខាន ។ អ្នកអាជីវករកើតមានផលលំបាកច្រើនដោយសារអតិថិជនមានតិច តែការប្រជែងគ្នាកាន់តែស្រួចស្រាល់ ។ ការធ្វើដំណើរទៅណាមកណាក្នុងថ្ងៃនេះគប្បីមានការប្រុងប្រយ័ត្នបន្តិច ពិសេសបញ្ហាសុវត្ថិភាពផ្ទាល់ខ្លួនតែម្តង ។

រីឯមនោសញ្ចេតនា សម្ព័ន្ធស្នេហាប្រុសស្រីមានការរកាំចិត្តព្រោះតែម្នាក់ៗចង់ចាញ់ចង់ឈ្នះគ្នារៀងៗខ្លួន ៕​

​ឆ្នាំ​រកា 

រាសីល្អជាមធ្យម ។ ការងារ រីកចម្រើន​សម្រេចបាន​សមិទ្ធផល​ច្រើន​គួរ​ជាទី​មោទនៈ ។ លុយកាក់ មាន​ខ្ទង់ចំណាយ​ច្រើន​ពាក់ព័ន្ធ​ដល់​បញ្ហា​សុខភាព​ខ្លួនឯង ។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះដែរ ទោះជួញទីជិតឆ្ងាយការស្វែងរកផលចំណូលនោះឃើញថា ជួបភាពតានតឹងបន្តិចហើយ ទាល់តែខិតខំទើបអាចរកផលកម្រៃចិញ្ចឹមគ្រួសារគ្រាន់ធូរទៅរួច។

រីឯមនោសញ្ចេតនា ស្នេហាកំលោះក្រមុំប្រយ័ត្នអ្នកក្រៅអុជអាលនាំកើតរឿងរ៉ាវឡើង ៕

​ឆ្នាំចរ  ​

រាសីល្អជាមធ្យម ។ ការងារ ល្អ​បំផុត តែ​មិន​ត្រូវ​អួតអាង លើកដម្កើង​ខ្លួន បង្ក​ឲ្យមាន​សត្រូវ​ក្នុង​ការងារ ។ លុយកាក់ ចំណូល​កើនឡើង​អាច​បោះទុន​វិនិយោគ​ម្នាក់​ឯង ។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញ ជួបលើបញ្ហាខ្សត់ចំណូលបន្តិចតែយ៉ាងណា ក៏មានភាពសុខដុមប្រពៃ ។ ការធ្វើដំណើរទីជិតឆ្ងាយចូរប្រយ័ត្នឧប្បត្តិហេតុ និងក្រុមមនុស្សតាមព្យាបាទដោយប្រការណាមួយ ។

រីឯមនោសញ្ចេតនា សម្ព័ន្ធស្នេហាស្រីប្រុសមិនសូវចុះសម្រុងគ្នាប៉ុន្មានទេ ដោយសារតែម្នាក់ៗប្រកាន់ចិត្តចង់ឈ្នះចាញ់គ្នាក្នុងចិត្តច្រើន ៕

​ឆ្នាំ​កុរ 

រាសីខ្ពស់ត្រដែត ។ ថ្ងៃនេះលោកអ្នកប្រកបកិច្ចការងាអ្វីតែងឆ្លើយតបជាផ្លែផ្កាមកវិញ គ្រាន់ជាទីកក់ក្តៅ ។ ការរស់នៅមានភាពសុខដុមនិងមានតែក្រុមមនុស្សស្វាគមន៍រាក់ទាក់ ។ ក្នុងរង្វង់គ្រួសារមានភាពសុខដុមនិងកំពុងកើតវាលកាលត្រជាក់ត្រជុំណាស់។ ចំពោះអ្នកប្រកបរបររកស៊ីជួញដូរទាំងស្រ្តីទាំងបុរសតែផ្តល់ផលល្អ ហើយទោះចង់បណ្តាក់ទុនរកស៊ី ឬធ្វើអ្វីមួយតែងហុចផ្លែផ្កាដូចសមប្រកបជានិច្ច ។

រីឯមនោសញ្ចេតនា ស្នេហាកម្លោះក្រមុំមានការរីកលូតលាស់ទៅមុខនិងផ្អែមល្ហែមប្រពៃណាស់ ៕

spot_img
×