Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជ្ញាធរ​ខេត្តតាកែវ​រៀបចំ​កម្មវិធី​ពិសារ​សាច់ជ្រូក​សុវត្ថិភាព​និង​បាន​អំពាវនាវ​ឱ្យ​​ប្រជាពលរដ្ឋ​ទទួលទាន​សាច់ជ្រូក​ធម្មតាឡើងវិញ

spot_img

​តាកែវ ​៖ អាជ្ញាធរ​ខេត្តតាកែវ​នៅ​រសៀល​ថ្ងៃទី ២ ខែសីហា ឆ្នាំ​២០១៩​នេះ បានរៀបចំ​កម្មវិធី​ពិសារ​សាច់ជ្រូក​សុវត្ថិភាព​ដែល​ធ្វើឡើង​នៅមុខ​ផ្សារ​តាកែវ ខេត្តតាកែវ​។ នៅក្នុង​កម្មវិធី​នេះ លោក អ៊ូច ភា អភិបាល​ខេត្តតាកែវ បាន​ជម្រាបជូន​ប្រជាពលរដ្ឋ​ថា សាច់ជ្រូក​ដែល​ដាក់លក់​នៅតាម​បណ្តា​ទីផ្សារ​នានា​ក្នុង​ខេត្តតាកែវ​សុ​ទ្ឋ​តែ​ជា​សាច់ជ្រូក ដែល​បាន​ចិញ្ចឹម​ត្រឹមត្រូវ​ទៅតាម​បច្ចេកទេស​មានគុណ​ភាព និង​គ្មាន​ជំងឺ​អ្វី​នោះទេ ដូច្នេះ​បងប្អូន​អាច​បរិភោគ​សាច់ជ្រូក​បានជា​ធម្មតា​។

លោក​បន្តថា ការរៀបចំ​កម្មវិធី​នេះ​ធ្វើឡើង​គឺ​ដើម្បី​ជួយ​លើកស្ទួយ​ដល់​អ្នក​ប្រកប​អាជីវកម្ម​លក់​សាច់ជ្រូក​ឱ្យមាន​លំនឹង​ស្ថេរភាព​មកវិញ ហើយក៍​ដើម្បី​បញ្ជាក់​និង​បង្ហាញថា ជ្រូក​និង​សាច់ជ្រូក​នៅ​ខេត្តតាកែវ​សុ​ទ្ធដែល​ត្រូវបាន​ពិនិត្យ​មុននឹង​ពិឃាត ដើម្បី​បញ្ជាក់​ពី​គុណ​ភាពល្អ ពុំមាន​ជំងឺ ពី​មន្ត្រី​ជំនាញ​បសុព្យាបាល​។​

លោក ថៃ លី ប្រធានការិយាល័យ​ផលិតកម្ម​សត្វ និង​បសុព្យាបាល ខេត្ត បានបញ្ជាក់​អោយដឹងថា សាច់ជ្រូក ដែល​ដាក់លក់​ក្នុង​ទីផ្សារ​នានា​នៅ​ខេត្តតាកែវ គឺ​សុទ្ធតែជា​សាច់ជ្រូក​ដែលមាន​សុវត្ថិភាព​។ លោក​ថា មន្ត្រី​របស់​យើង​បាន​សហការ និង​ខិតខំ​ទប់ស្កាត់​នូវ​ការដឹកជញ្ជូន​នូវ​សត្វ​ជ្រូក​ដែលមាន​ជំងឺ​ប៉េ​ស​អាហ្វ្រិក​មិនឱ្យ​ចូលមកក្នុង​ស្រុកឡើ​យ និង​មានការ​រឹតបន្តឹង​ខ្លាំង​ចំពោះ​តំបន់​ផ្ទុះ​ជម្ងឺ ។

​លោក ថៃ លី បាន​បន្តថា សត្វ​ជ្រូក​ដែល​យកទៅ​ពិឃាត​សុ​ទ្ឋ​តែ​បាន​ត្រូតពិនិត្យ​ត្រឹមត្រូវ​ដោយ​មន្ត្រី​ជំនាញ​បសុពេទ្យ​នៃ​មន្ទីរ​កសិកម្ម​ខេត្ត ជាពិសេស​បាន​ត្រួតពិនិត្យ​នៅតាម​ទីតាំង នៃ​កសិដ្ឋាន​ចិញ្ចឹម ដោយ​ពិនិត្យ​ទៅលើ​ចំណី គុណភាព​សាច់ និង​អនាម័យ នៃ​ការ​ពិឃាត ដោយ​ការប្រុងប្រយ័ត្ន​យ៉ាង​ហ្មត់ចត់ ។ ហើយ​ចំពោះ​រយៈពេល​ប៉ុន្មាន​សប្ដាហ៍​ចុងក្រោយ​នេះ អាជីវករ​ដែលជា​អ្នក​ចិញ្ចឹម​ជ្រូក និង​លក់​សាច់ជ្រូក​បាន​ត្អូញត្អែរថា ការលក់​សាច់ជ្រូក​រប​ស់​ពួកគាត់​មានការ​ធ្លាក់ចុះ​ជា បន្ដបន្ទាប់ ក្រោយពី​មានការ​ផ្ទុះ​ជំងឺ​ប៉េ​ស្ដ្រ​ជ្រូក​អាហ្វ្រិក នៅ​ទឹកដី​ស្រុក​អង្គរ​បូរី ដែល​បានធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ផ្អាក ឬ​កាត់បន្ថយ​ការ​ទទួលទាន​សាច់ជ្រូក​។​

​ជាទូទៅ​ក្នុង​ខេត្តតាកែវ​ប្រើប្រាស់​ជ្រូក​ប្រមាណ​ជា​១៣០​ទៅ​១៥០​ក្បាល សម្រាប់​ផ្គត់ផ្គង់​នៅលើ​ទីផ្សារ​ក្នុង​មួយថ្ងៃ ក៏ប៉ុន្តែ​រយៈពេល​ចុងក្រោយ​នេះ តម្រូវការ​សាច់ជ្រូក​ថ​យមក​ត្រឹម ៦០ ទៅ ៧០​ភាគរយ​វិញ ។​

​គួរបញ្ជាក់​ផងដែរ​ថា ជំងឺ​ប៉េ​ស​ជ្រូក​កើត​ដំបូង​នៅ​តំបន់​អាហ្វ្រិក​ក្នុង​ឆ្នាំ​១៩០៧​បន្ទាប់មក​ឆ្លងទៅ​តំបន់​អឺរ៉ុប​នៅ​ឆ្នាំ​១៩១៥ ហើយ​នៅ​ខែសីហា​ឆ្នាំ​២០១៨ ​ឆ្លង​រាលដាល​ទៅ​ចិន​។ ​នៅ​ខែកុម្ភៈ​ឆ្នាំ​២០១៩ ​ឆ្លង​រាលដាល​នៅ​វៀតណាម នៅ​ខែ​មិនា​ឆ្នាំ​២០១៩ ​ឆ្លង​មកដល់​កម្ពុជា​ក្នុង​ខេត្តរតនគិរី ត្បូងឃ្មុំ ស្វាយរៀង តាកែវ និង​ខេត្តកណ្តាល បណ្តាលឱ្យ​ងាប់​ជ្រូក​អស់​ប្រមាណ​ជា​៣​ពាន់​ក្បាល​ក្នុង​ខេត្ត​ទាំងនេះ ៕ ដោយ ៖ តាកែវ​

spot_img
×