Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក ជា សុផារ៉ា និង គួច ចំរើន បន្ត​ចុះ​ពិនិត្យ​ការដ្ឋាន​សំណង់ ក្នុង​ខេត្ត​ព្រះសីហនុ ចំនួន​១៥​កន្លែង​ទៀត​

spot_img

​ខេត្ត​ព្រះសីហនុ​៖ ថ្នាក់ដឹកនាំ​ក្រសួង​រៀបចំ​ដែនដី ដឹកនាំ​មន្ត្រី​បច្ចេកទេស​ជំនាញ ចុះ​ត្រួតពិនិត្យ​នៅតាម​ការដ្ឋាន​សំណង់​មួយចំនួនទៀត នា​ខេត្ត​ព្រះសីហនុ ដើម្បី​ឲ្យ​ប្រាកដថា សំណង់​ទាំងនោះ​សង់​មាន​គុណភាព​ស្របតាម​បច្ចេក​ទេ ស និង​មានច្បាប់​អនុញ្ញាត​ត្រឹមត្រូវ​។​

​សកម្មភាព​ខាងលើនេះ បានចាប់ផ្តើម នៅ​ថ្ងៃទី​៤ ខែសីហា ឆ្នាំ​២០១៩​នេះ ដឹកនាំ​ដោយ លោក​ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​លោក គួច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ​។​

​នៅថ្ងៃនេះ​ដែរ គឺមាន​ការដ្ឋាន​សំណង់​ចំនួន ១៥​កន្លែង​ទៀត នា​ខេត្ត​ព្រះសីហនុ ត្រូវបាន​មន្ត្រី​ជំនាញ​បាន​ចុះ​ត្រួតពិនិត្យ​។​

​នាឱកាស​នោះ លោក គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ មានប្រសាសន៍ថា ការបន្ត​ចុះ​ពិនិត្យ​ការដ្ឋាន​សំណង់​នេះ ប្រយោជន៍​ដើម្បី​ស្វែងរក​ភាពមិនប្រក្រតី​មួយចំនួន​រួមមាន​៖ ដូចជា​ការសាងសង់​គ្មាន​ច្បាប់​អនុញ្ញាត ឬ​សំណង់​សង់​ខុស​បច្ចេកទេស ដោយ​មិន​ស្របទៅតាម​ស្តង់ដា​ត្រឹមត្រូវ​ជាដើម​។​

​ត្រង់ចំណុច​នេះ លោក គួច ចំរើន បន្តថា កន្លងទៅ​ថ្មីៗ​នេះ លោក​ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បាន​ដឹកនាំ​មន្ត្រី​ជំនាញ ចុះ​ពិនិត្យ​ការដ្ឋាន​សំណង់​ចំនួន​៨​កន្លែង ក្នុង​ក្រុងព្រះសីហនុ ដោយបាន​រកឃើញ​ការដ្ឋាន​ចំនួន ៦​កន្លែង មាន​ភាពមិនប្រក្រតី ហើយក៏​បានសម្រេច​ផ្អាក​ការដ្ឋាន​សំណង់​ទាំងនោះ​ជា​បណ្តោះអាសន្ន​។​

​លោក​បន្តថា ការចុះពិនិត្យ​សំណង់​លើក​នេះ លោក ជា សុផារ៉ា ក៏ដូចជា​ក្រុមការងារ​បច្ចេកទេស នឹង​ពិនិត្យ​ផ្ទៀងផ្ទាត់ ទៅលើ​ការដ្ឋាន​សំណង់​មួយចំនួន​នោះ ដូចជា​ពេលមុនៗ​ដែរ​។ ហើយ​ថា ក្នុងករណី​មន្ត្រី​ជំនាញ បាន​រកឃើញ​សំណង់​ទាំងនោះ​មាន​បញ្ហា​មុន​ប្រក្រតី ទាក់ទិន​បច្ចេកទេស និង​សំណង់​សង់​គ្មាន​ច្បាប់​ជាដើម មន្ត្រី​ជំនាញ នឹង​សម្រេច​ផ្អាក​សកម្មភាព របស់​ការដ្ឋាន​សាងសង់​សំណង់​អគារ​ទាំងនោះ​ភ្លាម ដើម្បី​ឲ្យ​ជំនាញ​បន្ត​នីតិវិធី​តាមផ្លូវ​ច្បាប់​៕ ដោយ​៖ ដែន សីមា​

spot_img
×