Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធាន​មន្ទីរអប់រំ​ខេត្ត​ព្រះសីហនុ បំភ្លឺថា គ្មាន​ការលក់ ឬ​ដោះដូរ​ទីតាំង​ផ្ទះសំណាក់​គ្រូបង្រៀន​ទេ​

spot_img

​ខេត្ត​ព្រះសីហនុ​៖ ប្រធាន​មន្ទីរអប់រំ​យុវជន និង​កីឡា ខេត្ត​ព្រះសីហនុ លោក កែវ ឡាយ បាន​បំភ្លឺថា មុន​មាន​ការលក់ ឬ​ដោះដូរ​ទីតាំង​ផ្ទះសំណាក់​គ្រូបង្រៀន នៅ​ខេត្ត​ព្រះសីហនុ ដូច​ពាក្យ​ចចាមអារ៉ាម ដែល​គេ​និយាយ​តៗ​គ្នា​នោះទេ​។​

​លោក កែវ ឡាយ បាន​បដិសេធន៍​ដូច្នេះ​ធ្វើឡើង នៅក្នុង​កិច្ចប្រជុំ​បន្ទាន់​មួយ កាលពី​ថ្ងៃទី​៣ ខែសីហា ឆ្នាំ​២០១៩ នា​មន្ទីរអប់រំ​ខេត្ត​ព្រះសីហនុ​។​

​លោក​ថា កិច្ចប្រជុំ​នេះ ធ្វើឡើង​ដើម្បី​ពិភាក្សា​ដោះស្រាយ ទៅលើ​ម​ន្ទឹ​ល​សង្ស័យ ឬ​ពាក្យ​ចចាមអារ៉ាម​ដែលថា មាន​ករណី​លក់ ឬ​ដោះដូរ​ទី​តាំ​ផ្ទះសំណាក់​គ្រូបង្រៀន​នៅ​ខេត្ត​ព្រះសីហនុ ខណៈ​តម្លៃ​ហាងឆេង​ដី​នៅ​ខេត្ត​ព្រះសីហនុ កើន​ខ្ពស់កប់ពពក​នោះ​។​

​លោក កែវ ឡាយ ឲ្យ​ដឹង​ដូច្នេះ រួច​បញ្ជាក់ថា សមាសភាព​មន្ត្រី​ចូលរួម​ប្រជុំ​លើ​បញ្ហា​កើតមាន នៅផ្ទះ​សំណាក់​គ្រូបង្រៀន មាន​ទីតាំង​ស្ថិតនៅក្នុង​សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ រួមមាន​៖

១~ គណៈកម្មាធិការ​កណ្ដាល​សមាគម​បុគ្គលិក​សិក្សា​ខ្មែរ​(​សប​សខ​)

២~ គណៈកម្មាធិការ សប​សខ ខេត្ត​ព្រះសីហនុ​

៣~ ថ្នាក់ដឹកនាំ​មន្ទីរអប់រំ យុវជន​និង​កីឡា​ខេត្ត​ព្រះសីហនុ​

​លោក កែវ ឡាយ បន្តថា កិច្ចប្រជុំ​នោះ គណៈកម្មាធិការ​កណ្តាល​, ខេត្ត និង​ថ្នាក់ដឹកនាំ​មន្ទីរ បាន​ពិភាក្សា​លើ​បញ្ហា​ពាក្យ​ច​ចាម​អារាម​ស្តីពី​ការដោះដូរ លក់ និង​ជួល​ផ្ទះសំណាក់​គ្រូបង្រៀន នៅ​ខេត្ត​ព្រះសីហនុ​។ ក្នុងនោះ​គណៈកម្មាធិការ និង​ថ្នាក់ដឹកនាំ​មន្ទីរ​បាន​ឯកភាព​៖

១~ រក្សា​ផ្ទះសំណាក់​គ្រូបង្រៀន​នៅ​ខេត្ត​ព្រះសីហនុ មិន​លក់ មិន​ជួល និង​មិន​ប្តូរ​ទីតាំង​

២~ ជួសជុល និង​កែលម្អ​ជាបន្ទាន់​ឡើងវិញ​ទាំងស្រុង ដោយ​ប្រើប្រាស់​ថវិកា​គណៈកម្មាធិកា​រ​កណ្ដាល សប​សខ និង​ការជួយឧបត្ថម្ភ​គាំទ្រ ដែល​ទទួលបាន ពី​សប្បុរសជន​នានា​៕ ដោយ​៖ ដែន សីមា​

spot_img
×