Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រជាពលរដ្ឋ បាន​បន្ត​រិះគន់​អភិបាលខេត្ត​ព្រះសីហនុ ​ថ្នាក់ដឹកនាំ​នគរបាល និងកងរាជអាវុធហត្ថលើ​បញ្ហាចរាចរណ៍​កកស្ទះ

spot_img

ខេត្ត​ព្រះសីហនុ​៖ ប្រជាពលរដ្ឋ​រស់នៅ​ក្រុងព្រះសីហនុ ជាពិសេស​អ្នកធ្វើដំណើរ បាន​បន្ត​រិះគន់ ទៅលើ​ថ្នាក់ដឹកនាំ​ស្ថាប័ន​ពាក់ព័ន្ធ មួយចំនួន នៃ​រដ្ឋបាលខេត្ត​ព្រះសីហនុ រួមមាន​៖ កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​, នគរបាល​ចរាចរណ៍ នៃ​ស្នងការ​រដ្ឋា​ន​នគរបាល ខេត្ត​ព្រះសីហនុ ជាពិសេស អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ លោក គួច ចំរើន ដែល​មិនមាន​លទ្ធភាព អាចជួយ​ទប់ស្កាត់ ឬ​បញ្ចៀស​ចរាចរណ៍​កកស្ទះ ដែល​តែង​កើតមាន​ជា​រៀងរាល់​យប់​ថ្ងៃ នៅតាម​ផ្លូវ​នានា ក្នុង​ទីប្រជុំជន​ក្រុងព្រះសីហនុ ឲ្យ​បាន​ប្រសើរ​ជាង​រាល់ថ្ងៃនេះ​ទេ​។​

​ត្រង់ចំណុច​នេះ ប្រជាពលរដ្ឋ​ភាគច្រើន សម្រែង​ការខកចិត្ត ចំពោះ​ថ្នាក់ដឹកនាំ​ស្ថាប័ន​ពាក់ព័ន្ធ​មួយចំនួន ជាពិសេស​ថ្នាក់ដឹកនាំ​រដ្ឋបាលខេត្ត​ព្រះសីហនុ ដែល​អសមត្ថភាព ព្រោះ​សូម្បីតែ ចរាចរណ៍​កកស្ទះ តាមផ្លូវ​នានា​ក្នុង​ក្រុងព្រះសីហនុ ក៏​មិនមាន​លទ្ធភាព ជួយ​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​បាន​នោះ​។​

​ប្រជាពលរដ្ឋ​ខ្លះ បាន​រិះគន់ ថ្នាក់ដឹកនាំ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ និង​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​នេះ​ជាដើម ថា​ហាក់​មិនបាន​រួមសហការ​គ្នា បញ្ចៀស​ចរាចរណ៍​កកស្ទះ នាទី​ប្រជុំជន​ក្មុង​ក្រុងព្រះសីហនុ ឲ្យ​អស់ពី​កម្លាំងកាយ​ចិត្ត​ទេ​។

​ទន្ទឹមគ្នា​នេះដែរ ចំពោះ​មន្ត្រីនគរបាល​នៅតាម​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​នីមួយៗ និង​មន្ត្រីនគរបាល នៃ​អធិការ​ក្រុងព្រះសីហនុ​ជាដើម ក៏​ហាក់​មិនសូវ​រវល់​អើពើ ចុះ​តាម​គោលដៅ​នានា ដើម្បី​ជួយ​ធ្វើ​ចរាចរណ៍ នៅតាម​បណ្តា​ទីតាំង ដែល​តែងមាន​ចរាចរណ៍​កកស្ទះ​រាល់ថ្ងៃ ក៏​មិនមាន​ច្រើន​ដែរ​។​

​បញ្ហា​ចរាចរណ៍​កកស្ទះ​នាទី​ប្រជុំជន​ក្រុងព្រះសីហនុ រាល់ថ្ងៃនេះ មិន​ថា ប្រជាពលរដ្ឋ​រស់នៅ​ក្រុងព្រះសីហនុ​នោះទេ ដែល​រអ៊ូរទាំ​រឿងនេះ គឺ​មានន័យថា នរណាៗ ក៏​រអ៊ូរទាំ និង​រិះគន់​ចរាចរណ៍​កកស្ទះ​នេះដែរ​។ ព្រោះថា ការកកស្ទះ​នេះ គឺ​មិន​ថា ពេលព្រឹក , ពេល​ថ្ងៃត្រង់​, ពេល​រសៀល ឬ​ពេលយប់​ព្រលប់​, ថ្ងៃ​ដ​លម​សប្តាហ៍ ឬ​ថ្ងៃ​ចុង​សប្តាហ៍​នោះទេ គឺ ការកកស្ទះ​ចរាចរណ៍​នេះ បាន​កើតមាន​រាល់ថ្ងៃ​តែម្តង​..៕ ដោយ​៖ ដែន សីមា​

spot_img
×