Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សាលាក្តី​ខ្មែរក្រហម ប្រាប់​ដំណឹង លោក នួន ជា ទទួលមរណភាព​

spot_img

​ភ្នំពេញ​៖ អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា (​អ​.​វ​.​ត​.​ក​) ឬ​សាលាក្តី​ខ្មែរក្រហម បានចេញ​សេចក្តីជូនដំណឹង​ផ្លូវការ ពាក់ព័ន្ធ​នឹង​មរណភាព​របស់ លោក នួន ជា​។​

​សេចក្តីជូនដំណឹង​រប​ស់ សាលាក្តី​ខ្មែរក្រហម​បានឱ្យដឹងថា មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត បាន​ជូនដំណឹង​មក​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា (​អ​.​វ​.​ត​.​ក​) ថា ជនជាប់ចោទ នួន ជា បានទទួល​មរណភាព​នៅវេលា​ម៉ោង ១៨ ល្ងាច ថ្ងៃទី​៤ ខែសីហា ឆ្នាំ​២០១៩ នៅ​មន្ទីរពេទ្យ​។ គ្រួសារ​របស់ នួន ជា ត្រូវបាន​ផ្តល់ដំណឹង​អំពី​មរណភាព​របស់គាត់​។​

​នួន ជា កើត​នៅ​ថ្ងៃទី​៧ ខែកក្កដា ឆ្នាំ​១៩២៦ មាន​តួនាទី​ជា​អនុ​លេខា​បក្ស​កុម្មុយនីស្ត​កម្ពុជា សមាជិក​គណៈកម្មាធិកា​រ​អចិ​ន្រៃ្ត​យ៍ និង​គណៈកម្មាធិការ​ម​ជ្ឈិ​ម​បក្ស​កុម្មុយនីស្ត​កម្ពុជា និង​ជា​ប្រធានសភា​តំណាង​ប្រជាជន​នៃ របប​កម្ពុជា​ប្រជាធិបតេយ្យ​។ គាត់​ត្រូវបាន​ចាប់ខ្លួន​នៅ​ថ្ងៃទី​១៩ ខែកញ្ញា ឆ្នាំ​២០០៧​។​

​នួន ជា ត្រូវបាន​រកឃើញថា មាន​ពិរុទ្ធភាព​ពីបទ​ឧក្រិដ្ឋ​កម្ម​ប្រឆាំងនឹង​មនុស្សជាតិ និង​ត្រូវបាន​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​អស់​មួយជីវិត​នៅក្នុង​សំណុំរឿង ០០២/០១ កាលពី​ថ្ងៃទី​០៧ ខែសីហា ឆ្នាំ​២០១៤​។ នៅ​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០១៦ អង្គជំនុំជម្រះ​តុលាការ​កំពូល បាន​បដិសេធ​ពិរុទ្ធភាព​មួយចំនួន ប៉ុន្តែ​តម្កល់​ការផ្តន្ទាទោស​របស់​អង្គជំនុំជម្រះ​សាលាដំបូង​ឲ្យ​ជាប់ពន្ធនាគារ​អស់​មួយជីវិត​។ នៅ​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៨ នួន ជា ត្រូវបាន​ផ្តន្ទាទោស​ពីបទ​ប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្ម​ប្រឆាំងនឹង​មនុស្សជាតិ និង​ការរំលោភបំពាន​យ៉ាងធ្ងន់ធ្ងរ​ទៅលើ​អនុសញ្ញា​ទីក្រុង​ហ្សឺ​ណែវ ឆ្នាំ​១៩៤៩ នៅក្នុង​សំណុំរឿង ០០២/០២ ជាមួយ ខៀវ សំផន​។​

​អង្គជំនុំជម្រះ​សាលាដំបូង បានរួម​បញ្ចូល​ទោស​ជាប់ពន្ធនាគារ​អស់​មួយជីវិត​នៅក្នុង​សំណុំរឿង ០០២/០១ និង​សំណុំរឿង ០០២/០២ ទៅជា​ការផ្តន្ទាទោស​ដាក់​ពន្ធនាគារ​អស់​មួយជីវិត តែមួយ​៕​ដោយ​៖​កូ​ឡាប​

spot_img
×