Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជ្ញាធរ​នឹង​ចុះ​ដោះស្រាយ ករណី​វិវាទ​ដីធ្លី​កាលពី​១០​ឆ្នាំមុន នៅ​ស្រុក​គាស់ក្រឡ ខេត្តបាត់ដំបង រវាង​អ្នកស្រី ចាន់ ហឿ និង​ឧកញ៉ា លឹម ទា​ឡេង​

spot_img

​ភ្នំពេញ​៖ ករណី​វិវាទ​ដីធ្លី​កា​លពី​១០​ឆ្នាំមុន នៅ​ស្រុក​គាល់​ក្រឡ ខេត្តបាត់ដំបង រវាង​អ្នកស្រី ចាន់ ហឿ និង​ឧកញ៉ា លឹម ទា​ឡេង​, ដោយនៅ​ថ្ងៃទី​៤ ខែសីហា ឆ្នាំ​២០១៩​នេះ អាជ្ញាធរ​ជាតិដោះស្រាយ​ទំនាស់​ដីធ្លី បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​បន្ថែម​លើ​ករណីនេះ​។​

​អាជ្ញាធរ​ជាតិដោះស្រាយ​ទំនាស់​ដីធ្លី បានបញ្ជាក់​តាម​សេចក្តីប្រកាស​ព័ត៌មាន​ថា ក្រុមការងារ​នឹង​ចុះទៅ​កាន់​ខេត្តបាត់ដំបង ដើម្បី​ធ្វើការ​សហការ​ជាមួយ​អាជ្ញាធរ​ដែនដី និង​សមត្ថកិច្ច​ពាក់ព័ន្ធ ពិនិត្យ និង​ស្រាវជ្រាវ​លម្អិត​លើ​ករណីនេះ ចាប់ពី​ថ្ងៃទី​៥ ខែសីហា ឆ្នាំ​២០១៩​។​

​សូម​ជំរាប​ថា សំណុំរឿង​ជម្លោះដីធ្លី​ជាង​១០​ឆ្នាំមុន​ខាងលើនេះ ត្រូវ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា ចាត់​ឲ្យ​ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​ជា​ប្រធាន​អាជ្ញាធរ​ជាតិដោះស្រាយ​ទំនាស់​ដីធ្លី ចុះ​ដោះស្រាយ​ឡើងវិញ​ដើម្បី​រក​យុត្តិធម៌​ជូន​ជនរងគ្រោះ​។​

​យោងតាម​លិខិត​របស់​ទីស្តីការគណៈរដ្ឋមន្ត្រី ចុះ​ថ្ងៃទី​៣១ ខែ​កក្ត​ដា ឆ្នាំ​២០១៩ លេខ​១០៩០ ស​.​ជ​.​ណ របស់​ឧបនាយករដ្ឋមន្ត្រី​ប្រចាំការ រដ្ឋមន្ត្រី​ទទួលបន្ទុក ទីស្តីការគណៈរដ្ឋមន្ត្រី និង​យោងតាម​ចំណារ​ឯកភាព​របស់​ស​ម្តេច​តេ​ជោ ហ៊ុន សែន ,​រាជរដ្ឋាភិបាល​បាន​ឯកភាព​ឲ្យ​ឧបនាយករដ្ឋមន្ត្រី​៊​៩​វ ជា សុផារ៉ា ប្រធាន​អាជ្ញាធរ​ជាតិដោះស្រាយ​ទំនាស់​ដីធ្លី ពិនិត្យ និង​ដោះស្រាយ​ករណី​ទំនាស់​ដីធ្លី​ខាងលើនេះ​។​

​លិខិត​របស់​គណៈរដ្ឋមន្ដ្រី បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា «​ករណី​ទំនាស់​ដីធ្លី​ជាមួយនឹង​ការ​បំភ្លៃ​អង្គហេតុ ដើម្បី​ឃុំខ្លួន និង​ការធ្វើ​ទារុណកម្ម​លើ​បុគ្គល ស្ថិតនៅ​ភូមិសាស្ដ្រ ឃុំ​ព្រះ​ផុស ស្រុក​គាស់ក្រឡ ខេត្តបាត់ដំបង ដែល​បានលើកឡើង​ដោយ​ប្រធាន​ប្រតិភូ​គណបក្ស​ខ្មែរ​ក្រោក រាជរដ្ឋាភិបាល​ឯកភាព​ប្រគល់ជូន​អាជ្ញាធរ​ជាតិ ដើម្បី​ដោះស្រាយ​ទំនាស់​ដីធ្លី​ពិនិត្យ​ដោះស្រាយ​»​។​

​ខាងក្រោម​ជា​សេចក្តីប្រកាស​ព័ត៌មាន​បន្ថែម​របស់​អា​ជ្ញា​ធរ​ដោះស្រាយ​ទំនាស់​ដីធ្លី លើ​ករណី​វិវាទ​ដីធ្លី​កាលពី​១០​ឆ្នាំមុន នៅ​ស្រុក​គាស់ក្រឡ ខេត្តបាត់ដំបង រវាង​អ្នកស្រី ចាន់ ហឿ និង​ឧកញ៉ា លឹម ទា​ឡេង​៖​

ដោយ​៖​កូ​ឡាប

spot_img
×