Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ៊ីស្រាអែល កំណាយ​ឃើញ ត្រា មាន​អាយុកាល ២៧០០​ឆ្នាំ របស់​ចៅហ្វាយក្រុង Jerusalem

spot_img

កាលពី​ថ្ងៃ​ទី​១/១ កន្លងមកនេះ បុរាណ​វិទូ​របស់​អ៊ីស្រាអែល ប្រកាសថា គេ​បាន​រកឃើញ​ត្រា​មួយ​ធ្វើ​ពី ដី​ឥដ្ឋ ដែល​មាន​រូ​ភាព និង​អក្សរ ស្វីស របស់​ចៅហ្វាយក្រុង Jerusalem មុននេះ ២៧០០​ឆ្នាំ​។​

​ប្រភពពី AFP ត្រា​នេះ ត្រូវបាន​រកឃើញ​នៅ​ជិត​ជញ្ជាំង​ប៉ែក​ខាងលិច នៃ​ទីក្រុង​បុរាណ នៅ Jerusalem ហើយ​ក៏​ត្រូវ​បាន​ពិនិត្យឃើញ​ថា វា​មាន​តាំង​ពី​សតវត្សរ៍​ទី ៧ មុន​គ្រិស្តសករាជ​ម្លេះ​។​

​លើ​ត្រា​នេះ មាន​រូប​ភាពបុរស ២​រូប ស្លៀកសំពត់ ឈរ​ទល់មុខ​គ្នា​ដូច​គេ​ឆ្លុះ​កញ្ចក់​។ ខាង​ក្រោម​រូបភាព​មាន​ឆ្លាក់​អក្សរ​ស្វីស​បុរាណ ដែលមាន​ខ្លឹមសារ​ថា ៖ “​ផ្ញើ​ជូន​ចៅហ្វាយក្រុង​”​។​

​បុរាណ​វិទូ Shlomit Weksler-Bdolah នៃ​អាជ្ញាធរ​វត្ថុ​បុរាណ​អ៊ីស្រាអែល បាន​លើកតម្កើង​សារៈសំខាន់ នៃ​របកគំហើញ​វត្ថុ​បុរាណ​នេះ ព្រោះថា មកទល់​បច្ចុប្បន្ន ចៅហ្វាយក្រុង​បុរាណ Jerusalem ទើបតែ​បាន​ស្គាល់​ក្នុង​គម្ពី​ធម៌​ព្រះ​ប៉ុណ្ណោះ​។​

​នេះ​ជា​លើក​ទី​១ ហើយ​ដែល​បុរាណ​វិទូ​អ៊ីស្រាអែល បាន​រកឃើញ​វត្ថុ​បុរាណ​បែបនេះ នៅ​តំបន់​កេរដំណែល​ប្រវត្តិសាស្ត្រ មាន​តាំង​ពី​សតវត្សរ៍​ទី​៧ មុន​គ្រិស្គសករាជ​។​

​វត្ថុ​បុរាណ​នេះ ពុំ​មាន​លើក​ឡើង​ពី​ឈ្មោះ​របស់​ទីក្រុង ឬ​ឈ្មោះ​របស់​ក្រុង​បុរាណ​ណាមួយ​ទេ​។ មជ្ឈដ្ឋាន​បុរាណ​វិទូ​សង្ឃឹមថា ការស្រាវជ្រាវ​ស៊ីជម្រៅ​ជាង​នេះ អំពី​វត្ថុ​បុរាណ​ខាងលើ នឹង​ទម្លាយ​ចេញ​នូវ​ព័ត៌មាន​អស្ចារ្យ​ជាង​មុន​៕ អាទិត្យ​

 

spot_img
×