Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក​សក្តិ​បួន សោ​ភ័​ណ្ឌ សិលា អាង​ឪពុក​ពាក់​ផ្កាយ​បី គំរាម​សម្លាប់​ស្ត្រី​ម្នាក់ ទោះ​តុលា​ការកោះហៅ ក៏​មិន​មក​

spot_img

​កំពង់ចាម ៖ ស្ត្រី​រងគ្រោះ​ពី​ការ​គំរាម​សម្លាប់ ដោយ​មន្ត្រីនគរបាល​ពាក់​សក្តិ​បួន​ម្នាក់ នៅតែ​បន្ត​ការភ័យខ្លាច ដោយ​សម្ងំ​លាក់ខ្លួន​ខាងក្រៅ​ផ្ទះ ភ័យខ្លាច និង​បាត់បង់ ចំណូល​ប្រចាំថ្ងៃ​។​

​បើតាម​ជនរងគ្រោះ​ថា នេះ​ជា​ពីរលើក​ហើយ​នៅផ្ទះ​ល្វែង ក្នុង​បុរី​ពិភពថ្មី ក្រុង​កំពង់ចាម ខណៈ លើក​ទី​១ កាលពី​ថ្ងៃទី​១៨ ខែកុម្ភៈ ឆ្នាំ​២០១៩ ពីបទបំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ និង​គំរាមកំហែង លើ​ជនសង្ស័យ​ដដែល​នេះ ខាង​តុលាការ​បានចេញ​ដីកា​កោះហៅ ជន​ម្នាក់នេះ​ចំនួនពីរលើក គឺ​មិន​ទៅតាម​ដីកាកោះ​ទេ ហើយ​កាន់តែ​បារម្ភ​ខ្លាំង គឺ​គំរាម​លើក​ទី​២ គឺ​នៅ​ថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ​២០១៩ ដោយ​ជននេះ បានធ្វើ​សកម្ម​ភាព​​សារជាថ្មី ដោយ​គំរាមកំហែង​ថា នឹង​សម្លាប់​ដោយ​ប្រើ​អាវុធ និង​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​ម្តងទៀត​។​

​ខាង​ព្រះរាជអាជ្ញា​ចេញ​ដីកា បញ្ជា​ឱ្យ​ជនសង្ស័យ​ឈ្មោះ សោ​ភ័​ណ្ឌ សិលា អាយុ ៣៣ ឆ្នាំ​ចូលខ្លួន កាលពី​ថ្ងៃទី ២ ខែសីហា ឆ្នាំ​២០១៩​។ ចំណែក​ជនរងគ្រោះ ឈ្មោះ អ្នកស្រី តាត ស៊ី​ណែ​ត បាន​ថ្លែងប្រាប់​បណ្ដាញសារព័ត៌មាន នៅ​ថ្ងៃទី ៣ សីហា​ថា អ្នកស្រី និង​កូនស្រី​អាយុ ៤ ឆ្នាំ​មិន​ហ៊ាន​រស់នៅក្នុង​ផ្ទះល្វែង​លេខ​៤ នៃ​បុរី​ពិភពថ្មី ភូមិ​ទី​៧ សង្កាត់​កំពង់ចាម ក្រុង​កំពង់ចាម​ទេ ព្រោះ​ឈ្មោះ​សោ​ភ័​ណ្ឌ សិលា ដែល​បាន​អាង​ឪពុក​ពាក់​សក្តិ​ផ្កាយ​បី ជា​មន្ត្រីនគរបាល​ជាន់ខ្ពស់​នេះ បាន​ស្រែក​គំរាម​ជាមួយ​ដៃ​កាន់​កាំភ្លើងខ្លី ចំនួន​ពីរ​ដើម ពណ៌​ខ្មៅ​មួយ​ដើម និង​ពណ៌​ស​មួយ​ដើម​ទៀត ដើរ​ចុះឡើង នៅលើ​ផ្លូវ​ខាងមុខផ្ទះ កាលពី​រសៀល​ថ្ងៃទី ៣០ កក្កដា​។​

​ស្ត្រី​ជា​ជនរងគ្រោះ​វ័យ​៣២​ឆ្នាំ​រូបនេះ បាន​និយាយថា ឈ្មោះ​សិលា បាន​គំរាម​ទៀតថា បើ​អ្នកស្រី​បន្ត​រស់នៅក្នុង​ផ្ទះល្វែង នៅផ្ទះ​ជញ្ជាំង​ជាប់​គ្នា​នេះ​ទៀត គឺ​នៅ​ពេលយប់​គេ (​សិលា​) នឹង​ប្រើ​រណារយន្ត​កាត់​ដំបូល​បេតុង​ខាងលើ ចុះមក​សម្លាប់​អ្នកស្រី និង​កូន​ចោល​។​

​ក្រៅពី​គំរាម​សម្លាប់​ខាងលើ គឺ​ជននេះ​មធ្យោបាយ​ដាក់​កាមេរ៉ា បង្វែរ​មុខ​មករក​ទិស​ខាងមុខផ្ទះ​អ្នកស្រី ដើម្បី​ឃ្លាំមើល​ថត​យក​សកម្មភាព រាល់​មនុស្ស​ចេញចូល​ផ្ទះ​អ្នកស្រី តាំងពី​មានរឿង​លើក​ទី​១​។​

​អ្នកស្រី ស៊ី​ណែ​ត បាន​បន្តថា ដូច្នេះ​សូម​ឲ្យ​សមត្ថកិច្ច និង​អាជ្ញាធរ​មេត្តាជួយ​អន្តរាគមន៍ ចាត់វិធានការ​បែប​ណា ឲ្យ​អ្នកស្រី និង​កូន បាន​ចូលទៅ​រស់នៅក្នុង​ផ្ទះល្វែង​ខាងលើ បាន​ដោយ​សុវត្ថិភាព ពិសេស​ដើម្បី​បាន​ប្រកប​របរ​លក់ដូរ នៅខាងមុខ​ផ្ទះ ទទួលបាន​ចំណូល​ប្រចាំថ្ងៃ ឲ្យ​កូន​បាន​ចូលរៀន​សូត្រ បាន​ដូច​ធម្មតា​ឡើងវិញ​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×