Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា​បាននិងកំពុង ស្ថិតក្នុង​តំបន់​នៃ​សម្ពាធ​ទាប​មាន​ជាអាទិ៍ ជ្រលង​សម្ពាធ​ទាប (ITCZ)

spot_img

ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ចឹ​ញ​សេចក្តីជូនដំណឹង​​ស្តីពីស្ថានភាព​អាកាសធាតុ (​ចាប់ពី​ថ្ងៃទី ០៤ ដល់​ថ្ងៃទី ១០ ខែសីហា ឆ្នាំ ២០១៩)​។​

​យោងតាម​ការតាមដាន​ជាប្រចាំ​នូវ​ការវិវត្ត នៃ​អាកាសធាតុ បានបង្ហាញ​ឲ្យ​ឃើញថា កម្ពុជា​យើង​បាននិងកំពុង ស្ថិតក្នុង​តំបន់​នៃ​សម្ពាធ​ទាប​មាន​ជាអាទិ៍ ជ្រលង​សម្ពាធ​ទាប (ITCZ) ដែល​លាតសន្ធឹង​ក្នុង​ទឹកដី​ថៃ ឡាវ និង​វៀតណាម​ ​ភ្ជាប់​នឹង​ព្យុះ​ទី ៧ ដែល​បាន​រលាយខ្លួន​នៅថ្ងៃនេះ ។ ព្យុះ​ទី ៨ ឈ្មោះ ហ្វ្រ​ង់​ស៊ី​ស​ភូ ដែល​ស្ថិត​ឆ្ងាយ​ក្នុង​មហាសមុទ្រ​នៅឡើយ ។​

​ព្យុះ​នេះ មិនមាន​ឥទ្ធិពល​មកលើ​កម្ពុជា​យើង​ទេ ដោយ​នឹងធ្វើ​ដំណើរ​ទៅកាន់ ឧបទ្វីប​កូរ៉េ ។ នៅ​ប៉ុន្មាន​ថ្ងៃ​ខាងមុខនេះ ខាងកើត​ហ្វីលីពីន នឹង​កកើត​ព្យុះ​មួយទៀត​ទី ៩ ឈ្មោះ ឡេ​ឌី​ម៉ា ដែល​អាចមាន​ឥទ្ធិពល​មកលើ​កម្ពុជា ។ ទន្ទឹម​នោះ​​ឥទ្ធិពល​នៃ​ខ្យល់មូសុង​និរតី​នៅ​បន្ត​បក់​ខ្លាំង​មកលើ​កម្ពុជា ពិសេស​នៅ​ភាគ​ខាងក្រោម ។​

​លក្ខណៈ​ដូច​បាន​រៀបរាប់​ខាងលើ នឹងធ្វើ​ឲ្យ ១- បណ្តា​ខេត្ត​ជាប់​សមុទ្រ ភ្លៀង​នៅ​បន្ត​ធ្លាក់ ក្នុង​បរិមាណ​ពី​បង្ករ​ទៅ​ខ្លាំង ។ បណ្ដា​ខេត្ត​មាន កំពង់ស្ពឺ កំពង់ឆ្នាំង តាកែវ កណ្តាល មណ្ឌលគិរី និង​រាជធានី​ភ្នំពេញ ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ពី​ខ្សោយ​ទៅ​មធ្យម ។​

៣- បណ្ដា​ខេត្ត​មាន ព្រៃវែង ស្វាយរៀង កំពង់ចាម ត្បូងឃ្មុំ កំពង់ធំ ក្រចេះ ស្ទឹងត្រែង រតនគិរី និង​ព្រះវិហារ ភ្លៀង​ធ្លាក់ ក្នុង​កម្រិត​ពី​មធ្យម​ទៅ​បង្គរ ។ ៤- ចាប់ពី​ថ្ងៃទី ៤-៨ ខែសីហា បណ្តា​ខេត្ត​មាន​, ប៉ៃលិន បាត់ដំបង សៀមរាប​​បន្ទាយមានជ័យ និង​ឧ​ត្ត​រ​មានជ័យ និង​មាន​រៀង ក្នុង​កម្រិត​ពី​តិច​ទៅ​មធ្យម ។ តែ​ចាប់ពី​ថ្ងៃទី ៨-១០ ខែសីហា ទៅ កម្រិត​ទី​ក៏​ភ្លៀង​នឹង​អាច​កើនឡើង​ពី​មធ្យម​​ទៅ​បង្គួរ ។​

​អាស្រ័យ​ដូច​បាន​ជម្រាបជូន​ខាងលើ សូម​សាធារណជន​ជ្រាប​ជា​ព័ត៌មាន ។ ទន្ទឹម​នោះ សូមមេត្តា​យកចិត្តទុកដាក់ និង​បង្កើន​ការប្រុងប្រយ័ត្ន​ចំពោះ ឥទ្ធិពល​នៃ​ល្បឿន​ខ្យល់​ខ្លាំង​ក្នុង​កម្រិត​ពី ១៥-២០ ម៉ែត្រ​ក្នុង​មួយ​វិនាទី ។​ ​រលក​សមុទ្រ​ធំ ដែល​កម្ពស់​អាច​ពី ១-៦ ម៉ែត្រ ។​ ជំនន់​ទឹកភ្លៀង ពិសេស​ក្នុងភូមិ​សាស្ត្រ​នៃ​ខេត្តកោះកុង ខេត្ត​ព្រះសីហនុ និង​កំណាត់​ផ្លូវជាតិ​លេខ ៤៕ ដោយ​៖​កូ​ឡាប​

​ការផ្សាយ​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម ៖ ថ្ងៃទី ០៩ ខែសីហា ឆ្នាំ ២០១៨​

spot_img
×