Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមត្ថកិច្ច​ឃាត់ខ្លួន​បុរស​២​នាក់​ពីបទ​ប៉ះពាល់​សិទ្ធិ​ឯកជន​ក្នុង​ស្រុ​​ក​មោង​ឬ​ស្សី​

spot_img

បាត់ដំបង ​៖ ដោយ​អនុវត្តតាម​ដីការ​របស់​តុលាការ​កម្លាំង​នគរបាល​ស្រុក​មោង​ឬ​ស្សី​បាន​ចុះ​ឃាត់ខ្លួន​បុរស​២​នាក់​ក្រោយពី​បាន​បង្ក​ការប៉ះពាល់​សិទ្ធ​ឯកជន​ស្របច្បាប់​នៅក្នុង​ស្រុក​មោង​ឬ​ស្សី ។​

ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​ជំនាញ​បានអោយដឹងថា ក្រោម​ការសម្របសម្រួល​ដោយ​លោក ហេង លុយ តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្តបាត់ដំបង នៅ​ព្រឹក​ថ្ងៃទី​៣ ខែសីហា ឆ្នាំ​២០១៩​នេះ​កម្លាំង​នគរបាល​មូលដ្ឋាន​បាន​ចុះ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​២​នាក់ ដែល​បង្ក​ពីបទ​ប៉ះពាល់​សិទ្ធ​ឯកជន​ស្របច្បាប់​១​ករណី​ប្រព្រឹត្តឡើង​នៅ​ភូមិ​ទួល​ព្រំ​១ ឃុំ​កកោះ ស្រុក​មោង​ឬ​ស្សី ខេត្តបាត់ដំបង ។​

ជនសង្ស័យ​ដែល​ឃាត់ខ្លួន​តាម​នីតិវិធីតុលាកា​រ​នេះ​មានឈ្មោះ ភ្លា​ញ ទូច ភេទ​ប្រុស អាយុ​៥០​ឆ្នាំ រស់នៅ​ភូមិ​ទួល​ព្រំ​១ ឃុំ​កកោះ និង​ឈ្មោះ ផាន ភី​ន ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ រស់នៅ​ភូមិ​ទួល​ព្រំ​២ ឃុំ​កកោះ ស្រុក​មោង​ឬ​ស្សី​ដូចគ្នា ជន​ទាំង​២​នាក់​ខាងលើ​បាន​ប្រព្រឹត្ត​ប៉ះពាល់​លើ​សិទ្ធ​ឯកជន​ស្របច្បាប់​១​លើក​កាលពី​ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ​២០១០ ត្រង់ចំនុច​ភូមិ​ទួល​ព្រំ​១ ឃុំ​កកោះ ស្រុក​មោង​ឬ​ស្សី ខេត្តបាត់ដំបង​។​

ក្រោយ​ការអនុវត្ត​ដីការ​សម្រេច​កម្លាំង​ការិយាល័យ​ទទួលបន្ទុក​បាន​បំពេញបែបបទ​ផ្អែក​តាម​ជំនាញ​ដើម្បី​បញ្ជូន​ជនសង្ស័យ​ទាំង​២​នាក់​ទៅ​អនុវត្ត​ច្បាប់​បន្ត​តាម​នីតិវិធី ​៕​ ដោយ​៖​កូ​ឡាប​

spot_img
×