Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ថាន​តំណាង​កម្ពុជា អន្តរាគមន៍​ជួយ​ពលរដ្ឋ​ខ្មែរ ៥៦​នាក់ រងគ្រោះ​នៅ​ប្រទេស​ម៉ាឡេស៊ី វៀតណាម និង​ថៃ

spot_img

​ភ្នំពេញ​៖ លោក​ជុំ សុន្ទ​រី អ្នកនាំពាក្យ​ក្រសួង​ការបទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ បានឲ្យដឹងថា ពលរដ្ឋ​ខ្មែរ​ចំនួន​៥៦​រូប ដែល​រងគ្រោះ​នៅ​ប្រទេស​ម៉ាឡេស៊ី​៥​នាក់ , ២៩​នាក់ នៅ​ប្រទេស​វៀតណាម និង​២២​នាក់ នៅ​ប្រទេស​ថៃ ត្រូវបាន​ស្ថានទូត​តំណាង​កម្ពុជា​ប្រចាំ​នៅ​ក្រៅប្រទេស អន្តរាគមន៍​ជួយសង្គ្រោះ និង​រៀបចំ​មាតុភូមិ​និវត្ត​មក​កម្ពុជា​វិញ​។

​បើតាម​សេចក្តីប្រកាស​របស់​ក្រសួងការបរទេស នៅ​ថ្ងៃ​ទី​៣ ខែ​មករា ឆ្នាំ​២០១៨​នេះ បាន​បញ្ជាក់​ឱ្យដឹងថា ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​ម៉ាឡេស៊ី បាន​សហការ​ជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​របស់​ម៉ាឡេស៊ី ដោះស្រាយ​បញ្ហា​និង​រៀបចំ​មាតុភូមិ​និវត្តន៍​របស់​ពលរដ្ឋ​ខ្មែរ​ចំនួន​៥​នាក់ ក្នុងនោះ​ពល​ការិនី​៤​នាក់ ដេល​បាន​ធ្វើការ​ដោយ​ខុសច្បាប់​នៅ​ប្រទេស​ម៉ាឡេស៊ី និង​កុមារា​ម្នាក់ ដែល​បាន​មកដល់​កម្ពុជា​វិញ នៅ​ថ្ងៃ​ទី​៣១​ខែ​ធ្នូ​ឆ្នាំ​២០១៧​។ ស្ថាន​អគ្គ​កុងស៊ុល​កម្ពុជា​ប្រចាំ​ទីក្រុង​ហូជីមិញ បាន​សហការ​ជាមួយ​អាជ្ញាធរ​វៀតណាម រៀបចំ​មាតុភូមិ​និវត្តន៍​របស់​ពលរដ្ឋ​ខ្មែរ​២៩​នាក់ ក្នុងនោះ​កុមារ​ចំនួន​២១​នាក់ មាន​អាយុ​ចន្លោះ​ពី​១​ឆ្នាំ​ដល់​៥៩​ឆ្នាំ មកពី​ខេត្ត​ស្វាយរៀង ដែល​ចូល​ទៅ​ស្នាក់នៅ​និង​ប្រកប​របរ​លក់​ឆ្នោត​ដោយ​ខុសច្បាប់​នៅ​វៀតណាម​។ អាជ្ញាធរ​វៀតណាម បាន​រៀបចំ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ស្នាក់នៅ​បណ្តោះអាសន្ន​ក្នុង​មជ្ឈមណ្ឌល​គាំពារ​សង្គម​ក្នុង​ខេត្ត​ទៀន​យ៉ាង និង​ក្នុង​ទីក្រុង​ហូជីមិញ មុន​ពេល​បញ្ជូន​មក​ស្ថាន​អគ្គ​កុងស៊ុល​។ ស្ថាន​អគ្គ​កុងស៊ុល បាន​ជូន​ពលរដ្ឋ​ទាំង​២៩​នាក់ មក​កម្ពុជា​វិញ នៅ​ថ្ងៃ​ទី​២៧ និង​ទី​២៩​ខែ​ធ្នូ​ឆ្នាំ​២០១៧ ដើម្បី​ប្រគល់​ជូន​អាជ្ញាធរ​កម្ពុជា ចាត់ចែង​បញ្ជូនបន្ត​ទៅ​ស្រុកកំណើត​។ តាម​ការសម្របសម្រួល​របស់​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ និង​ស្ថាន​អគ្គ​កុងស៊ុល​កម្ពុជា​ប្រចាំ​ខេត្ត​សា​កែវ តុលាការ​ខេត្ត​ត្រាត ប្រទេស​ថៃ បាន​បើក​សវនាការ​និង​សម្រេច​ដោះលែង​ពលរដ្ឋ​ខ្មែរ​ចំនួន​២២​នាក់ នៅ​ថ្ងៃ​ទី​២៣​ខែ​ធ្នូ​ឆ្នាំ​២០១៧ ក្រោយពី​ពួកគេ​ត្រូវបាន​អាជ្ញាធរ​ថៃ​ឃាត់ខ្លួន​ជាមួយ​ទូក​នេសាទ​៥​គ្រឿង កាលពី​ថ្ងៃ​ទី​២៥​ខែវិច្ឆិកា​ឆ្នាំ​២០១៧ ពី​បទ​ចូល​នេសាទ​ក្នុង​ដែនទឹក​របស់​ថៃ​។ ពលរដ្ឋ​ទាំង​នោះ​បាន​ត្រឡប់​មក​កម្ពុជា​វិញ នៅ​ថ្ងៃ​ទី​២៣​ខែ​ធ្នូ តាម​ច្រកព្រំដែន​អន្តរជាតិ​ផា​ក់កាត ខេត្ត​ត្រាត ចាំ​យាម ខេត្ត​កោះកុង​។ ចំណែក​ទូក​នេសាទ​ទាំង​៥​គ្រឿង ត្រូវបាន​អាជ្ញាធរ​ថៃ​រក្សាទុក ដោយ​រង់ចាំ​តុលាការ​សម្រេច​នៅ​ពេល​ក្រោយ​៕

​ពលរដ្ឋ​ខ្មែរ​៥​រូប ដែល​រងគ្រោះ​នៅ​ប្រទេស​ម៉ាឡេស៊ី បាន​ត្រឡប់​មក​ដល់​កម្ពុជា កាលពី​ថ្ងៃ​ទី​៣១ ខែ​ធ្នូ ឆ្នាំ​២០១៧ និង​ពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​វៀតណាម ដែល​ទៅ​រកស៊ី​លក់​ឆ្នោត ត្រូវបាន​បញ្ជូន​មកដល់​កម្ពុជា​ថ្ងៃ​ទី​២៧ និង​២៩ ខែ​ធ្នូ ឆ្នាំ​២០១៧​។ ដោយឡែក​ពលរដ្ឋ​ខ្មែរ​២២​រូប ដែល​ត្រូវ​អាជ្ញាធរ​ថៃ​ចាប់ខ្លួន ពនៅ​លើ​ទូក​នេសាទ​ខុសច្បាប់​នោះ ត្រូវបាន​បញ្ជូន​មកដល់​កម្ពុជា នៅ​ថ្ងៃ​ទី​២៣ ខែ​ធ្នូ ឆ្នាំ​២០១៧៕ ដោយ​៖​កូឡាប​

spot_img
×