Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួន​មនុស្ស​៥​នាក់ មាន​ម្នាក់​ជា​បុគ្គ​លិក​ក្រុមហ៊ុន សុខ​រដ្ឋា អចល​ទ្រព្យ ក្នុងករណី​ឆបោក​នៅ​ស្រុក​ឧដុង្គ ដកហូត​លុយ​៥​ម៉ឺន​ដុល្លារ​

spot_img

​កំពង់ស្ពឺ​៖ បញ្ជា​រដ្ឋា​ន​កងរាជអាវុធហត្ថ​ខេត្តកំពង់ស្ពឺ បាន​ឲ្យ​ដឹងថា ថ្ងៃទី​០៤ ខែសីហា ឆ្នាំ​២០១៩ នៅជាប់​ផ្លូវ​លេខ​៥១ ស្ថិតនៅ​ភូមិ​អំ​ពឹ​ល​រូង ឃុំ​ព្រះ​ស្រែ ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ កម្លាំង​កងរាជអាវុធហត្ថ​មូលដ្ឋាន​ស្រុក​ឧដុង្គ សំរោង​ទង នឹង កម្លាំង​នៃ​មន្ទីរ​យុត្តិធម៌ ដឹកនាំ​កម្លាំង​ដោយ​លោក​វរ​សេនី​យ៏​ទោ ទិ​ត្យ វណ្ណៈ ប្រធាន​មន្ទីរ​យុ​ត្តិ​ធ​ម៏ ដោយបាន​ធ្វេី​ការសម្របសម្រួល ពី​លោកស្រី ចា​ត សូរ​ស្មី ព្រះរាជអាជ្ញា​​អម​សាលាដំបូង​ខេត្តកំពង់ស្ពឺ បាន​ឃាត់ខ្លួន ជនសង្ស័យ​ចំនួន​០៥​នាក់​ពីបទ​ឆបោក ។​

 

កម្លាំងសមត្ថកិ​ច្ចក​ងរា​ជអាវុធហត្ថខេត្តកំពង់ស្ពឺ ស​ហការ​ជាមួ​យម្ចាស់​ដីស្រ​បច្បា​ប់ ឃាត់ខ្លួន ក្រុមឆបោកដើរចង្អុ​លដី​គេល​ក់ ចំនួន៥នាក់ មានស្រីម្នាក់ ដែល​តាំងខ្លួន​ជាម្ចាស់​ដី ហើយដើរចង្អុល​ដីគេ​លក់យក​ប្រា​ក់ក​ក់ បាន​ចំនួ​ន៥​ម៉ឺន​ដុល្លារ​។
សូមពុកម៉ែបងប្អូនមេត្តាប្រុងប្រយ័ត្ន​ សូមស្វែងយ​ល់​ឲ្យបាន​ច្រើន។

​ជនសង្ស័យ​ចំនួន​០៥​នាក់ មានឈ្មោះ ដូចខាងក្រោម ៖ ទី​១​ឈ្មោះ នួន វណ្ណា ភេទ​ប្រុស អាយុ​៤១​ឆ្នាំ មុខរបរ​បុគ្គ​លឹក​ក្រុមហ៊ុន សុខ​រដ្ឋា អចល​ទ្រព្យ មាន​ទី​លំ​ភូមិ​ជេី​ង​ស្រុក ឃុំ​ជង្រុក ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ​,​ទី​២​ឈ្មោះ តន់ សុផាន់​ណា​និ​ន ភេទ​ស្រី អាយុ​៣៥​ឆ្នាំ មុខរបរ​កម្មករ រោងចក្រ មាន​ទីលំនៅ​ភូមិ​ព្រៃ​ភក្តី ឃុំ​ព្រៃ​ពួច ស្រុក​អង្គស្នួល ខេត្តកណ្តាល​,​ទី​៣​ឈ្មោះ ភោគ សានិ​ន ភេទ​ប្រុស​អាយុ​៥៩​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ​មាន​ទីលំនៅ​ភូមិ​កំបូល សង្កាត់​កំបូល​ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ​,​ទី​៤​ឈ្មោះ ច្រឹ​ក ចិ​ត្រា ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មុខរបរ​លក់ដូរ មាន​ទីលំនៅ​ភូមិ​ភ្នំពេញ​ថ្មី សង្កាត់​គោក​ឃ្លាង​ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​,​ទី​៥​ឈ្មោះ ហ៊ាង អេង​ទ្រី ភេទ​ប្រុស​អាយុ​៣២​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ​មាន​ទីលំនៅ​ភូមិ​ត្រពាំង​ជេី​ង​ស្រុក​សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ​រាជធានី​ភ្នំពេញ ។​

​កម្លាំង​បាន​ដកហូត វត្ថុតាង សម្ភារ​មាន​៖ ១–​ប្រាក់​ដុល្លារ ចំនួន​៥​ម៉ឺន​ដុល្លារ។ ២–​អត្តសញ្ញាណ​ប​ណ្ណ័​០៤​សន្លឹក ។៣–​កិច្ចសន្យា​កក់​ប្រាក់​០១​សន្លឹក។ ៤–​លិខិត​ប្រគល់ ទទួល​ប្រាក់​០១ សន្លឹក +​លិខិត​ក្រុមហ៊ុន សុខ​រដ្ឋា ខេ​ម​បូ​ឌា​រ​ប្រ​ជី​ធី អុិ​ន​វេស​មុិ​ន​ឯ​.​ក ០១​សន្លឹក។ ៥–​ឯកសារ​ដី​០១​ច្បាប់ =០៦​សន្លឹក​​ទំហំ​ដី ១៧៥២៥៦​ម៉ែត្រការ៉េ ស្ថិតនៅ​ភូមិ​ប្រ​កិល ឃុំ​ព្រះ​ស្រែ ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ។ ៦–​រថយន្ត​០១​គ្រឿង ម៉ាក​ហាយ​​ឡិន​ដឺ ព​ណ៏​ស សេរី​២០០១ ស្លាក​លេខ ភ្នំពេញ​.2Z.2321 ។ ៧–​ទូរស័ព្ទ ដៃ​០៨​គ្រឿង ។​

​បច្ចុប្បន្ន​ជនសង្ស័យ​វត្ថុតាង​សម្ភារៈ​ទាំងអស់ បាន​បញ្ជូនមក​បញ្ជាកា​រដ្ឋា​ន​កងរាជអាវុធហត្ថ​ខេត្ត​ដេី​ម្បីអនុវត្តតាម​នីតិវិធី​ច្បាប់ ៕​ ដោយ​៖​កូ​ឡាប​

spot_img
×