Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកវិទ្យាសាស្ត្រ​ជប៉ុន ជាមួយ​របកគំហើញ​លោត​ផ្លោះ ៖ រកឃើញ​ប្រភេទ​កញ្ចក់​អាច​ស្វ័យ​ត​ភ្ជាប់​បាន​ដោយ​ខ្លួនឯង​

spot_img

​តាម AFP, Yu Yanagisawa គីមី​វិទូ​នៃ​សកល​វិទ្យាល័យ​តូ​ក្យូ បាន​រកឃើញ​ដោយ​ចៃដន្យ​នូវ​ប្រភេទ​វត្ថុ​ធាតុ “​ថ្មី​-​មាន​ចរិត​លោត​ផ្លោះ​” ខណៈពេល​លោក​កំពុង​ធ្វើការ​ស្រាវជ្រាវ​ពី​បណ្តា​សារធាតុ​ត​ភ្ជាប់​លើ​ផ្ទៃ​ទឹក​។​

​ក្នុងការ​សាក​ពិសោធន៍​មួយ Yanagisawa បាន​វាយ​បំបែក​កញ្ចក់​១​បន្ទះ​ជា ២​បំណែក ក្រោយមក​លោក​សង្កត់​ផ្ទៃមុខ​បែក​នេះ​ឲ្យចូល​ក្នុង​អំឡុង​ពេល​ប្រមាណ ៣០​វិនាទី រហូតដល់​ពេល​បន្ទះ​កញ្ចក់​នេះ វិល​មក​ស្ទើរ​ដូចជា​សភាព​ដើម​។​

​ដើម្បី​ត្រួតពិនិត្យ​កម្រិត​ជាប់​ស្វិត​របស់​វា លោក​បាន​យក​ដប​ទឹក​ពេញ​១​មក​ព្យួ​រលើ​វា​។ លទ្ធផល​បន្ទះ​កញ្ចក់​នេះ​នៅ​ដដែល​។​

​អ្នកវិទ្យាសាស្ត្រ Yu Yanagisawa រកឃើញ​បន្ទះ​កញ្ចក់​នេះ ជា​ប្រភេទ​កញ្ចក់​អ័រហ្គា​និច ធ្វើ​ពី​សារធាតុ​ហៅថា polyete thioureas, ស្រដៀង​នឹង​ប្រភេទ​កញ្ចក់ acrylic ដែល​គេ​ប្រើ​សម្រាប់​ផលិត​កញ្ចក់​ទូរស័ព្ទ​។​

​មុននេះ ក៏​មាន​អ្នកវិទ្យាសាស្ត្រ​ផ្សេងទៀត បាន​ស្រាយ​បញ្ជាក់​ពី “​លក្ខណៈ ស្តារឡើងវិញ​” របស់​វត្ថុ​ធាតុ​ជាអាទិ៍ កៅស៊ូ ឬ​កាវ​ខា​ប់ តែ Yu Yanagisawa ជា​ជន​ដំបូង​ដែល​បញ្ជាក់បាន​នូវ​និយមន័យ​អំពី​កញ្ចក់ “​ស្វ័យ​ភ្ជាប់​វិញ​”​។​

​របកគំហើញ​នេះ នឹង​ត្រាយផ្លូវ​ឲ្យ​ការផលិត​ប្រភេទ​កញ្ចក់​កំពូល​ស្វិត បង្កើន​អាយុកាល​ប្រើប្រាស់ ៣​ដង​លើស​មុន ទុក​សម្រាប់​ផលិត​កញ្ចក់​រថយន្ត អាង​ត្រី​…​។​ល​។ ចន្ទ្រា​

spot_img
×